0

ប្រធានច្រកត្រពាំងស្រែវ៉ាលឺកំពុងតែសប្បាយប្រមូលលុយពីឈ្មួញយកលុយធ្វេីមានបានសំរាប់បក្ខពួកខ្លួនពីគិតពីផលប្រយោជន៍ជាតិសោះ?

ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូន និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្ដក្រចេះ និងប្រធានច្រកត្រពាំងស្រែវ៉ាលឺ កំពង់តែសប្បាយក្នុងការប្រមូលផលប្រយោជន៍ពីឈ្មួញដឹកជញ្ជូនឈេីឆ្លងដែនទៅវៀតណាម បំភ្លេចបំផ្លាញសម្បត្ដិរដ្ឋ ផ្គេីននិងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ។

នាវេលាម៉ោង ជាង៧ព្រឹក ថ្ងៃទី20ខែកញ្ញឆ្នាំា២០១៨ មានសកម្មភាពរថយន្ត វេអង និង យីឌុបភ្លៅ៥ ចំនួន៨ គ្រឿងសំរុកដឹកឈើឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងស្រែ ស្ថិត ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ពាក់ព័ន្ធ នឹង បញ្ហាខាងនេះដែរ ប្រជាពលរដ្ឋ សូមសំណូមពរ ឱ្យឯកឧត្ដម នាយឧត្ដមសេនីយ៍ (សៅ សុខា) មេបញ្ជារងកងយោធពលខេមរភូមិន្ទ/មេបញ្ជាការរងកងរាជ អាវុធ ហត្ថ លើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ថ្នាក់ជាតិ មេត្តាចាត់មន្ត្រីជំនាញ ថ្នាក់ក្រោមឲ្យចុះពិនិត្យ និងចាត់វិធាន ការតាមផ្លូវច្បាប់ផងទាន ! ព្រោះក្រុមហ៊ុនខាងលើនេះមានច្បាប់ តែមិនគោរពតាមបទដ្ឋានបច្ចេកទេស ដែលរាជរដ្ឋាភិបាល បានណែនាំនោះទេ មានកំហុសដូចជា ការផ្ទុកលេីសទំងន់រហូតដល់៨០~៩០~ដល់១៣០តោនក៏មាន ៖
ទី១/- ការផ្ទុកលើសទម្ងន់ យ៉ាងធ្ងន់ធ្ងរ ហួសពីច្បាប់ដែល បានកំណត់ឱ្យផ្ទុក វេអងត្រឹមតែ៤០~៤៥តោន។
ទី២/- នាំឈើឆ្លងដែន ចូលទៅឯ ប្រទេសវៀតណាមមិនព្រមកែឆ្នៃ ឱ្យបានសមស្រប ទៅតាមផ្លូវច្បាប់ ត្រឹម ត្រូវនោះទេ ដឹកឈើហ៊ុប ដុលៗ ធំៗ វែងៗឆ្លងដែនចូលទៅប្រទេសវៀតណាមតែម្ដងគ្មានការត្រួពិនិត្យអ្វីទាំងអស់ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com