រតនៈគិរី៖ ប្រភពបានផ្តល់ដំណឹងមកអង្គភាពយើងថា៖ មន្ត្រីបរិស្ថានតំបន់អភិរក្សខេត្តស្ទឹងត្រែងកំពុងបើកដៃឲ្យសមត្ថកិច្ច ក្នុងខេត្ដរតនគីរីដែលមានក្រុមឈ្មួញគ្រាក់ៗក្នុងខេត្តរតនៈគិរី កាប់ឈើក្នុងព្រៃអភិរក្សព្រៃសហគមន៍នៅខេត្តស្ទឹងត្រែង ដែលកំពុងតែផ្គើននិងបទបញ្ជារករបស់រាជរដ្ឋាភិបាលដែលសម្តេចតេជោបានតែងតាំង ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា ដែលជាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការធិការថ្នាក់ជាតិ បង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
តាមប្រភពដដែលបានបន្តថា៖ក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពកាប់ឈើចេញពីក្នុងតំបន់ព្រៃភិរក្សព្រៃសហគមន៍ដឹកយកមកលក់ឲ្យក្រុមហ៊ុនឥណ្ឌា ឈ្មោះ អេស ខេ ដែលមានទីតាំងឈរជើងនៅក្នុងទឹកដីស្រុកកូនមុំខេត្តរតនៈគិរី។ គួបញ្ជាក់ផងដែរ សកម្មភាពនេះត្រូវបានមហាជនធ្វើការរិះគន់ទៅលើសមត្ថកិច្ចពាក់ព័ន្ធផងដែរថា៖ កាលក្នុងអំឡុង ចុងឆ្នាំ២០១៩ដែល គណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា បានចុះធ្វើការទប់ស្កាត់និងបង្ក្រាបជាទ្រង់ទ្រាយធំទូទាំងប្រទេស ហើយបានធ្វើការដុតកំទេចរាល់មធ្យោបាយដឹកជញ្ជូនម៉ូតូរថយន្តប៉ាកុងមិនទាន់បាត់ធំខ្លិនផ្សែងឆ្ងៀមផង មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង នឹងអាជ្ញាធរខេត្តរតនៈគិរី ហ៊ានបើកដៃឲ្យក្រុមឈ្មួញគ្រាក់ៗនៅក្នុងខេត្តរតនៈគិរីមួយនេះបន្តកាប់ឈើដឹកលក់ឲ្យក្រុមហ៊ុនឥណ្ឌា ឈ្មោះថា អេស ខេ ដោយមិនញញើតទៅនឹងច្បាប់សោះ។
( បើយោងតាមប្រភពផ្តល់ព័ត៌មានមកអង្គភាពយើងថា៖ទាំងក្រុមហ៊ុនឥណ្ឌាមួយនេះ មិនមានសល់ព្រៃណាដែលត្រូវមានឈើ អាច្រៀកទៀតឡើយ)។ សូមបញ្ជាក់ថា៖ឈើដែលក្រុមឈ្មួញធ្វើការកាប់និងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនោះ គឺកាប់ចេញពីតំបន់ព្រៃការពារដោយសហគមន៍និងព្រៃតំបន់អភិរក្សការពារដោយមន្ត្រីបរិស្ថានមួយចំនួនក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដឹកមកទម្លាក់មាត់ទន្លេនៅចំណុចភូមិហានប៉ក់ នឹងវុឺហយ ស្ថិតក្នុងឃុំ ហាន់ប៉ក់ស្រុកវើនសៃ ខេត្តរតនៈគិរីជាប់ព្រំប្រទល់ជាមួយស្រុកសេសានខេត្តស្ទឹងត្រែង គេទម្លាក់ឈើនោះចូលក្នុងទន្លេសេសាន រួច អូសឆ្លងទន្លេចូលទៅក្នុងក្រុមហ៊ុន ឥណ្ឌា ឈ្មោះអេះខេនេះតែម្តង ដើម្បីបំភ្លៃឈើទាំងនោះឲ្យក្លាយជាឈើស្របច្បាប់។ ប្រភពបានបញ្ជាក់ថា ឈ្មួញដែលរកសុីសព្វថ្ងៃសុទ្ធតែមន្ត្រីធំៗនៅខេត្តរតនៈគិរី។
ហើយមានឈ្មោះ លោកស៊ីនឿនជាមន្ត្រីឌឺបេ និងជាកូនចៅជំនិតរបស់លោកផាន់ណាដែលជាប្រធានដើប៉េកងទ័ពជើងគោកប្រចាំខេត្តរតនគីរី ដែលចាំទទួលប្រមូលឈើចូលក្នុងក្រុមហ៊ុនឥណ្ឌានោះ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា៖ ចំណែកមេការរបស់ក្រុមហ៊ុនដែលជាអ្នកចាំទទួលទិញឈើ ពីលោកសុី នឿន នោះ ត្រូវគេស្គាល់យ៉ាងច្បាស់ថាទី១ឈ្មោះលោកសម្បត្តិជាអ្នកបកប្រែទី២មានឈ្មោះលោកប៉ែងវង់ជាអ្នកសម្របសម្រួលក្នុងក្រុមហ៊ុននោះផ្ទាល់តែម្ដង។ ដោយផ្អែកទៅលើទង្វើដ៏គឃ្លើនរបស់ក្រុមឈ្មួញនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តរតនគិរីនេះផងដែរបងប្អូនប្រជាពលរដ្ឋនិងប្រជាសហគមន៍នៅតំបន់នោះបានធ្វើការសំណូមពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេត្តាជ្រាបជាដំណឹង ហើយសូម ឯកឧត្តមមេតា ធ្វើការស្រាវជ្រាវទៅតាមប្រភពដូចបានរៀបរាប់ខាងលើនេះដើម្បីធ្វើការទប់ស្កាត់និងបង្រ្កាបឲ្យទាន់ពេលវេលាផងចុះ។ សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិៈគន់ដើម្បីស្ថាបនា ដោយយោងតាមប្រភពនឹងឯកសារមួយចំនួនជាទឡ្ហីក។ បើសិនឯកឧត្តមលោក លោកស្រី លោកឧកញ៉ាយល់ថាការផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយទៅប៉ះពាល់សេចក្តីថ្លៃថ្នូ ជាយ៉ាងណា សូមធ្វើការប្តឹងមកការរិយាល័យកណ្តាលយើងខ្ញុំនឹងធ្វើការផ្សាយបកស្រាយឡើងវិញរាល់ម៉ោងធ្វើការតាមរយះលេខទូរស័ព្ទ០៧៧ ៥៦ ៧៩ ៧៩ សូមអរគុណ៕