គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ស្រ៊ុន ជឹង ឡាយ ជំនួយការលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ល្បីខាងកាងឈ្មួញដឹកឈើទៅស្រុកយួន?
0

លោក ស្រ៊ុន ជឹង ឡាយ ជំនួយការលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ល្បីខាងកាងឈ្មួញដឹកឈើទៅស្រុកយួន?

ខេត្តត្បូងឃ្មុំ៖ ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ដែលជា​ជំនាញ​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កំពុង​ល្បី​ខាង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មន្ត្រី​អាវុធហត្ថ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​អាង​មាន​លោក វ៉ា សារិទ្ធ ជា​បង្អែក​ដ៏​រឹងមាំ​ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏មាន​ការយោគយល់​ដ​ល់​លោក វ៉ា សារិទ្ធ ផងដែរ​។ ជាក់ស្ដែង​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ប្រើ​អំណាច​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ មិន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ផ្ទាល់ខ្លួន​តទៅទៀត​ទេ គឺ​ចាត់ចែង​ឲ្យ​គ្នីគ្នា​របស់ខ្លួន​ជា​អ្នក​ដឹកជញ្ជូន​ឈើ​ជំនួស ហើយ​ខ្លួន​គឺជា​អ្នកកាង​ពីក្រោយ​ចាំ​ដោះស្រាយ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ឈ្មួញ​ធំៗ​ជាច្រើន​ដែល​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ភាគច្រើន​ពឹងពាក់​ឲ្យ​លោក​ស័ក្ដិ​៤​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ជា​អ្នករត់​ការបើកផ្លូវ​។ ក្រុម​ឈ្មួញ​ដឹកឈើ​ដែល​ពឹងពាក់​ឲ្យ​លោក​ស័ក្ដិ​៤​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ រត់ការ​បើកផ្លូវ​តែងតែ​អាច​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា​ប្រហែល​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក​ស័ក្ដិ​៤​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​អាវុធហត្ថ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានលើកឡើង​ទៀតថា រថយន្ត​ដឹកឈើ​របស់​បក្ខ​ពួកលោក ស្រ៊ុន ផឹង​ឡាយ តែងតែ​អាច​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ​៤​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ កំពុង​ធ្វើជា​បង្អែក​នឹង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្ដោយ​ឲ្យ​ជំនួយការ​របស់ខ្លួន​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

Pic4411

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com