0

ឆក់យកកាបូបទាំងព្រឹកលើស្ពានអាកាសផ្សារដីហុយបណ្តាលឲ្យនារីម្ចាស់កាបូបរងរបួសធ្ងន់

ភ្នំពេញ៖ នារីជាកម្មការិនីកាត់ដេរម្នាក់បានរងរបួសធ្ងន់ហើយត្រូវរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗខណៈដែលនាងត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។

ករណីឆក់យកកាបូបខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នៅលើស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនគ្រោះថ្នាក់នារីរងគ្រោះបានជិះម៉ូតូចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ។ ខណៈជិះម៉ូតូមកដល់លើស្ពានអាកាសផ្សារដីហុយស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបនោះតែម្តងធ្វើឲ្យនារីរងគ្រោះដួលលើថ្នល់រងរបួសធ្ងន់៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com