0

មេ​ឈ្មួញ​ឈើ ហូ​វ ជី​វ៉ៃ ដែល​ល្បីកក្រើក ថែម ទាំង​មាន​ឈ្មាះ​បោះ​សំលេង ចាប់ផ្តើម​កក្រើក​ឡើង​វិញ ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ប្តូរ​រូបភាព ខ្នាត​តូច​ជាង​មុន​បន្តិច ដែលហ៊ានផ្គើន ទៅនឹងអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក​។

ខេត្ត​រតនៈគិរី៖ បើតាមប្រភពពីពលរដ្ឋ បាន លើកឡើងថា៖ បន្ទាប់ពី​មាន​ការ​ស្ងប់ស្ងាត់ អស់​មួយរយៈ​ក្រោយមក ឃើញ​ថា​ មេ​ឈ្មួញ​ឈ្មោះ​ហូ​វ ជី​វ៉ៃ ដែល​ធ្លាប់តែ​មាន​ឈ្មាះ​បោះ​សំលេង ពូកែ​ប្រើល្បិច​ កិច្ចកលដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពីរ​មុន​មក នៅក្នុង​ទឹកដី​ខេត្ត​រតនៈគិរី​បច្ចុប្បន្ន​ កំពុងតែ​ចាប់ផ្តើម ក​ក្រើក​ឡើង​វិញ ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ជា​បណ្តើរៗ​ហើយ ដោយគ្រាន់​ធ្វើការ​ផ្លាស់ប្តូរ រូបភាព​ជា​ខ្នាតតូច​ជាង​មុន​បន្តិច តែប៉ុណ្ណោះ ។​

​បើ​តាម​ពលរដ្ឋ​ដែល​រស់នៅ​ ក្នុង​ខេត្ត​រតនៈគិរី បានអោយដឹង​ទៀតថា​៖ ពីមុន​កន្លងមក ធ្លាប់​តែ​ឃើញ​ដឹក​តាម​រថយន្តខ្នាតធំៗ តែ​ឥឡូវ​គេ​ផ្លាស់ប្តូរ​ រូបភាព​ថ្មី​ទៀត​ ដោយដឹក​តាម​រថយន្ត​សាំ​យ៉ុងវិញ ​ហើយ​នៅក្នុង​នោះ​ផង​ដែរ ក៏មាន​សរសេរ​ជា អក្ស A នៅលើ​រថយន្ត​ ជា​ចំណាំ ដើម្បី កុំឲ្យ​សម្ថ​កិច្ច​ មាន​ការភ័ណ្ឌច្រឡំ​ ទៅលើ​រថយន្ត​ ដែលខ្លួន​កំពុ​ង​ តែដឹកជញ្ជូន​បទល្មើស ​ដែល​ឆ្លងកាត់​ ជា​ប្រចាំ​នោះ។ ចំពោះ​បញ្ហា ​និង​រៀបចំ​ ដើម្បី​សាកល្បង​នេះ​គ្រាន់តែ​ធ្វើ​តេះ​បន្តិច​សិន បន្ទាប់មក ទើប​ដឹក​តាម​រថយន្ត​ខ្នាត​ធំ ឡេីង​វិញ​ដូច​កាលពី​មុនៗ​កន្លងមក ។

​ប្រភពដ៏ដែលបាន​បន្តទៀតថា៖ នៅ​ខេត្ត​រតនៈគិរី​ ប៉ុន្មាន​ថ្ងៃនេះ​ ឃើញរថយន្ត​សាំ​យ៉ុង​របស់លោក ហូ​វជី​វ៉ៃ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ ក្នុង​មួយ​យប់ៗ​ មិន​ក្រោម​ពី​30 ទៅ​50 រថយន្ត​សាំ​យ៉ុង​នោះទេ​ហើយ​នៅ​ក្នុង​នោះ​ ក៌​មិន​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ ចេញមក​ធ្វើការ​អន្តរា​គ​មន៍​នៅ ឡើយ​នោះទេ ។​

​ជាក់ស្តែង​មាន​ដូច​ជា​យប់ ថ្ងៃទី ១១– ២០– ខែតុលា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗ​នេះ គឺ​ស្ថិត នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង ​និង​គួបផ្សំ​ជាមួយ​បទល្មើស ថែម​ទៀត​ផង ឃើញ​ថា​រថយន្ត​សាំ​យ៉ុង​របស់ លោក ហូ​វ ជី​វ៉ៃ កំពុងតែ​សំរ៉ុ​កដឹ​ក ឈើខុសច្បាប់​ ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​ យ៉ាង​ពេញបន្ទុក ។

​ចំពោះ​ករណី​ខាងលើនេះ ធ្វើអោយ​មាន​ការ ដឹកជញ្ជូន​បទល្មើស​ នៅ​ក្នុង​ខេត្តរតនៈគិរី​នេះ​គឺ​ផ្តើមចេញ​មកពី​អាជ្ញាធរ ​និង​មន្ត្រី​ ដែល​ជាប់​ពាក់ព័ន្ធ​ នៅក្នុង​ខេត្ត​មិន​អើពើ បណ្តែត បណ្តោយ ​អោយ​កើត​មាន​ ជា​បន្តបន្ទាប់​ហាក់ បីដូច​មាន​ការ ឃុបឃិត​គ្នា ជាប្រព័ន្ធ ដោយ​មិន​គិតពីការបាត់បង់​ ដល់​ផលប្រយោជន៍​ជាតិ​ជារួម នោះឡើយ។​

នេះ​បើ​តាម​ តាមប្រភពពី សមត្ថកិច្ច​ តូចតាច នៅ​ក្នុង ខេត្ត​រតនៈគិរី បាន​លួច​បង្ហើប​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា នៅ​តាម​ច្រកព្រំដែន​អូយ៉ាដាវ ធ្លាប់​បាន​បិទ​ មួយរយៈ​មកហើយ ទើប​តែ​ឥឡូវ​មេ​ឈ្មួញ​ឈ្មោះ ​ហូ​វ ជី​វ៉ៃ បាន​ចរចា​រ ត្រូវ រ៉ូវ គ្នា ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ ​នៅក្នុង​ខេត្ត រួចរាល់​អស់​ហើយ​ ចាប់ផ្តើម​ដំណើរ​ការ សារ​ជា​ថ្មី​ឡើង​វិញ ។

ហើយនាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស និងក្រើនរំលឹក ដល់មន្រ្តី រដ្ឋបាលព្រៃឈើ និង មន្រ្តីបរិស្ថាន ផងដែរថា៖ ត្រូវតែរក្សាព្រៃឈើ ឲ្យនៅគង់វង្ស ត្រូវបង្រ្កាប ឲ្យអស់រាល់បទល្មើស ព្រៃឈើ ហើយសម្តេចតេជោ បានសង្កត់ធ្ងន់ៗថា៖ វិទ្យុ ទូរទស្សន៍ កុំខ្លាច ហើយបើបានរូប អាម្ចាស់ឈើទៀត កាន់តែប្រសើរ៕

223434883_1309751882503422_7751286964641899636_n

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com