0

លោកអភិបាលរងស្រុកឈ្មោះសាំង សុឃឿន និង លោក អធិការរងស្រុក គង់ សំអុល និង កុយ សារ៉ន អនុប្រធានភូមិបាលស្រុកបានរងការរិះគន់ថាបានឃុបឃិតជាប្រព័ន្ធជាមួយឈ្មួញដើម្បីឲពួកឈ្មួញទន្ទ្រានកាន់កាប់យកដីចំណីផ្លូវរទេះភ្លើងសាធារណ:របស់រដ្ឋនៅឃុំក្រាំងស្គា ស្រុកទឹកផុសលក់តាមតែអំពើចិត្តដោយគ្មានទប់ស្កាត់សោះឡើយ។

ខេត្តកំពង់ឆ្នាំង៖ តាមប្រភពសេចក្តីរាយការណ៏បានបញ្ជាក់ថា មានឈ្មួញនិងក្រុមជនអនាធិបតេយ្យចេញមកពីអតីតកម្មករផ្លូវរទេះភ្លើងរាជាយស្ម័យយានកម្ពុជានៃនាយកដ្ឋានផ្លូវដែកក្រសួងសាធារណការដឹកជញ្ជូនដែលមានឈ្មោះ ជួប វាសនា និង មុំ សំអឿន បានធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីចំណីផ្លូវដែករទេះភ្លើងសាធារណះរបស់រដ្ឋតាមបណ្តាយផ្លូវរទេះភ្លើង នៅ ភូមិ ភ្នំតាសាំ ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើតឡើងច្រើនខែមកហើយ ដោយមានការបើកដៃឲពី លោក សាំង សុខឃឿន អភិបាលរងស្រុកទឹកផុសនិងមន្រ្តីស្រុកមួយចំនួន ហើយមិនមានចាត់វិធានការទប់ស្កាត់ឡើយ ដោយសមត្ថកិច្ចអាជ្ញាធរឃុំក្រាំងស្គានិងអភិបាលរងស្រុកទឹកផុសបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយឈ្មួញនិងក្រុមជនអនាធិបតេយ្យទាំងនោះ គឺបណ្ដោយឲ្យក្រុមឈ្មួញនិងក្រុមជនល្មើសធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីចំណីផ្លូវរទេះភ្លើងសាធារណរបស់រដ្ឋធ្វើជាកម្មសិទ្ធបុគ្គលនិងលក់បន្តទៅឲអ្នកដទៃទៀត តាមតែអំពើចិត្តដែលមិនចាត់វិធានការបង្ក្រាបនិងទប់ស្កាត់ឡើយ។

លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុសនិងអាជ្ញាធរឃុំក្រាំងស្គារ ក៏មិនចាត់វិធានការបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីចំណីផ្លូវរទេះភ្លើងដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះដែរ។ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញនិងក្រុមជនល្មើសមិនបញ្ឈប់សកម្មភាពក្នុងការទន្ទ្រានកាន់កាប់ដីចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតក្នុងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស នៅតាមបណ្តាយផ្លូវរទេះភ្លើងនោះទេហើយមន្ត្រីអាជ្ញាធរស្រុកទឹកផុស និងមន្ត្រីធំៗមួយចំនួនក្នុងស្រុកទឹកផុស គឺជាអ្នកពាក់ព័ន្ធនឹងបទល្មើសទន្រ្ទានកាន់កាប់ដីចំណិផ្លូវរទេះភ្លើងជាមួយឈ្មួញនិងក្រុមអនាធិបតេយ្យដើរចាប់ដីរបស់រដ្ឋយកទៅលក់នោះតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃចំណីផ្លូវរទេះភ្លើង រាប់រយហិកតានៅចំណុចភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស បានកំពុងក្លាយទៅជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់។ អាជ្ញាធរឃុំក្រាំងស្គារ និងអភិបាលរងស្រុកទឹកផុស ត្រូវប្រជាពលរដ្ឋរិះគន់ថាជាអ្នកឃុបឃិតឲ្យក្រុមឈ្មួញ ក្រុមជនល្មើសទន្ទ្រានកាន់កាប់ដីព្រៃចំណីផ្លូវរទេះភ្លើងរបស់រដ្ឋនេះតាមតែអំពើចិត្តដោយគ្មានញញើតអ្វីឡើយ។

ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសាធារណៈការដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ទៅលើក្រុមអតីតកម្មករផ្លូវដែកដែលមានលោកមុំសំអឿននិងបក្ខពួកហើយនិងឈ្មួញទាំងនោះប្រកបដោយប្រសិទ្ធភាពផង។ ប្រជាពលរដ្ឋបានរិះគន់ថាលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក អភិបាលស្រុកទឹកផុស និងអាជ្ញាធរឃុំក្រាំងស្គារ គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីចំណីផ្លូវរទេះភ្លើងនោះឡើយទុកឲលោក សាំង សុខឃឿន នឹងមន្រ្តីមួយចំនួនធ្វើតាមតែអំពើចិត្តជាមួយពួកឈ្មួញនិងជនអនាធិបតេយ្យដើរចាប់ដីរបស់រដ្ឋយកទៅលក់ធ្វើមានធ្វើបានដូចេ្នះសោះ។

ជាក់ស្ដែងរហូតមកដល់ពេលនេះដីព្រៃចំណីផ្លូវរទេះភ្លើងរាប់រយហិកតាក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស កំពុងក្លាយជាកម្មសិទ្ធិឯកជនយ៉ាងរលូន ចំណែកអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធបែរជានាំគ្នារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបក្រុមឈ្មួញនិងក្រុមជនល្មើសកាន់តែបានចិត្តក្នុងការធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃចំណីផ្លូវរទេះភ្លើងរដ្ឋដោយគ្មានខ្លាចក្រែងច្បាប់ទំលាប់អ្វីទាំងអស់៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com