គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » មានសេចក្តីរាយការណ៍ថា ក្នុងរដូវបិទនេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទ ពេញបន្ទុកនៅឃុំពាមបាង ស្រុកស្ទោង កំពង់ធំ!
0

មានសេចក្តីរាយការណ៍ថា ក្នុងរដូវបិទនេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទ ពេញបន្ទុកនៅឃុំពាមបាង ស្រុកស្ទោង កំពង់ធំ!

កំពង់ធំ៖ ក្នុងរដូវបិទនេសាទ​​ ច្បាប់ជលផលហាមឃាត់ ជាដាច់ខាតចំពោះ ឧបករណ៍នេសាទ ណាដែល ធ្វើ អោយ ហិនហោច ដល់មច្ចាជាតិ ប៉ុន្តែផ្ទុយទៅវិញ ក្នុងរដូវបិទ នេសាទឆ្នាំ២០១៧នេះ បទល្មើសនេសាទ ចាប់ផ្តើមកើតមាន នៅលើផ្ទៃបឹងទន្លេសាប ជាពិសេស ក្នុងទឹកដីខេត្តកំពង់ធំ នៅចំណុចទឹកថា្ល ចង្រានមេម៉ាយ រលាំទ្រុង តាអ៊ួទាល់ ផ្លូវទូក កំពង់់រទេះខ្វែងតាសូ និងមុខបួន នៅក្នុងតំបន់ ខាងកើតបឹងទន្លេឆ្មា ស្ថិតក្នុងទឹកដីឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានបទល្មើស ជាច្រើន ដូចជា ឆ្នុកប្រើភ្លើង និងរបាំងណរ៉ាវក្រឡា ញឹករាប់រយខ្សែ ក្នុងមួយខ្សែៗ ចាប់ពី៣០០ ម៉ែត្រ ទៅ១០០០ម៉ែត្រ ដែលក្រុមឈ្មួញ បានដាក់ស្ទាក់ចាប់ត្រី ពន្លិចទៅក្នុងទឹក និងនៅក្នុងព្រៃ។ល។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលជាប្រជា នេសាទលក្ខណៈ គ្រួសារ បានអោយដឹងថា ចំពោះប្រជានេសាទ ដែលប្រកបរបរ នេសាទ លក្ខណៈគ្រួសារ បន្តិចបន្តួច សព្វថ្ងៃនេះពុំសូវ បានផលច្រើនទេ ព្រោះឆ្នាំនេះ មិនសូវសំបូរ ប្រភេទត្រីធំៗ ។ ចំណែកឯ ឆ្នុក និង របាំង ណរ៉ាវគេដាក់ស្ទាក់ ចាប់ត្រីនៅតាមចរន្តទឹក ហូរដែលត្រីធ្វើ ចរាចរណ៍ចេញ ចូលទៅរក កន្លែងពងកូន ដែលក្នុង១ថ្ងៃៗ ឆ្នុក និង របាំងនិមួយៗ គេអាចចាប់ត្រី បានសំរាប់កូនត្រីល្អិតៗ ជាពិសេស កូនត្រីប្រា បានច្រើន ក្នុងចំណោម ពូជត្រីដទៃទៀត មួយព្រឹកលើក បាន១០០គីឡូឡើងទៅ ។

បទល្មើសខាង លើទាំងអស់នេះ គេឃើញ ថ្នាក់លើចុះមកបង្ក្រាប ម្តងម្កាលដែរ ប៉ុន្តែមិនបានបង្ក្រាប ចំណុចពិសេសៗ នោះឡើយ ព្រោះមុននឹង លោកថ្នាក់លើចុះ មកបង្រ្កាបម្តងៗ អ្នកប្រព្រឹត្តបទល្មើស បានដឹងខ្លួនពី១ថ្ងៃទៅ២ថ្ងៃ មុនទៅហើយ គេបានពន្លិច របាំងចូលក្នុង ទឹកដល់បាតដី ផ្សំនឹងមន្ត្រីជំនាញ ជលផល ប៉េអឹម ប៉ូលីស បរិស្ថាន និង អាជ្ញាធរដែនដី ឃុបឃិតនិង បណ្តែតបណ្តោយ ផងនោះច្បាស់ ជារកពុំឃើញឡើយ ។

ចំពោះថ្នាក់លើ ចុះមកបង្ក្រាបម្តង ណាក៍ដូចម្តងណាដែរ ឃើញតែមកដល់ កន្លែងបទល្មើស នេសាទជួប តែបទល្មើសតូចតាច ប៉ុណ្ណោះ ដល់ពេលលោក ត្រឡប់ទៅវិញ មិនបាន២ម៉ោងផង បទល្មើសងើបឡើងវិញ នៅលើផ្ទៃទឹក ព្រោងព្រាតដដែល ចំពោះបទល្មើសច្រើន ស្អេកស្កះទាំងនេះ អាជ្ញាធរនៅ ក្នុងឃុំពាមបាង មិនមែនមិនដឹងនោះទេ ព្រោះនេះជាឆ្នាំងបាយ​ របស់គេទៅហើយ ។ ជារៀងរាល់ថ្ងៃគេ បានសង្កេតឃើញ ឈ្មួញដឹកត្រី តាមទូកឌុកចូលទៅលក់ នៅទីផ្សារ គ្មានសមត្ថកិច្ច ណាបង្ក្រាបឡើយ ហើយដឹកជញ្ជូនត្រី ទាំងនេះ គឺបានល្មើសនិងច្បាប់ រដ្ឋបាលជលផល ទាំងស្រុង ។

ពាក់ព័ន្ធនិងបទល្មើស នេសាទខាងលើនេះ មានឈ្មួញ ដែលជាអ្នកដាក់របាំង និងឆ្នុកប្រើភ្លើង សុំមិនបញ្ចេញ ឈ្មោះ បានអះអាងថា ពួកគេបានប្រមូល លុយពីអ្នកដាក់ ឆ្នុក របាំងលបលូរ ទាំងនោះ ឲ្យទៅសមត្ថកិច្ច ជាថ្នូរនិងការ មិនបង្ក្រាប ជាពិសេស លោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ ជាអ្នកទទួល រ៉ាប់រងក្នុងការបើកភ្លើងខៀវ ឲ្យពួកគេប្រកបរបរ នេសាទល្មើសច្បាប់ យ៉ាងរលូន ។

ប្រភពដ៏ដែរបានបន្តទៀតថា ឆ្នុក និងរបាំងមួយន្លែង ពួកគាត់ត្រូវបង់ល ផល នាយសង្កាត់ជលផលពាមចំនួន១០០ដុល្លារ ដោយមានការបើកភ្លើងខៀវពីលោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ និងបង់ទៅឲ្យលោក កែន គា នាយអធិការខាងជើងបឹងទន្លសាប ចំនួន១០០ដុល្លារផងដែរ។

ពាក់ព័ន្ធនិងការចោទ ប្រកាន់ពីជាប្រជា នេសាទលក្ខណៈ គ្រួសារខាងលើនេះ​ បើលោក ហួន ផល នាយសង្កាត់រដ្ឋបាល ជលផលពាមបាង លោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ និងលោក កែន គា នាយអធិការខាងជើងបឹងទន្លសាប យល់ថា ព័ត៌មាននេះមិនច្បាស់ ឬយ៉ាងណានោះ សូមលោកអាច ទំនាក់ទំនងមកអង្គភាពការិយាល័យយេីងតាមលេខទូរសព្ទ័ខាងលើ។​

23435093_786514938222386_6957741999168157810_n 23434733_786514918222388_3848132926898204796_n 23472756_786514141555799_2686553444740850442_n 23473142_786514164889130_7156123330737667770_n 23519364_786514964889050_4472999632560438137_n

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com