គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ឈ្មួញកំពុងចាក់ដីលុបអូរធម្មជាតិនៅផ្លូវជាតិលេខ៧៦ ឆ្ពោះទៅទឹកជ្រោះប៊ូស្រា ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ
0

ឈ្មួញកំពុងចាក់ដីលុបអូរធម្មជាតិនៅផ្លូវជាតិលេខ៧៦ ឆ្ពោះទៅទឹកជ្រោះប៊ូស្រា ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ

បន្ទាប់ពី​ប្រជាពលរដ្ឋ​បានឃើញ​មាន​គ្រឿងចក្រ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អាច​ម៏​ដី ទៅ​ចាក់​លុប​អូរ​ធម្មជាតិ​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទឹកជ្រោះ​ប៊ូ​ស្រា ដែលមាន​ទីតាំងនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ មក​នោះ​គឺ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានបង្ហាញ​ពី​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​ចាត់វិធានការ​ទប់ស្កាត់​តាមផ្លូវ​ច្បាប់​ឡើយ​មកដល់ពេលនេះ​។​

ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ បានបញ្ជាក់​ថា​អូរ​ខាងលើ​ស្ថិតនៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​តែម្តង បើសិនជា​គេ​ចាក់ដី​ពេញ​រួច​ធ្វើការ​អភិវឌ្ឍ​នោះ ប្រាកដជា​បាន​ចំណេញ​ប្រាក់​ច្រើនណាស់ ដូច្នេះហើយ​បាន​ជាមាន​សកម្មភាព​ដឹក​ដី​ចាក់​បំពេញ​ចំណុច​ទីតាំង​ខាងលើ​ដើម្បី​ផលប្រយោជន៍​ណាមួយ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តមណ្ឌលគិរី គប្បី​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​ប្រកបដោយ​ដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ផលប្រយោជន៍​សាធារណៈ​។​

សូមបញ្ជាក់ថា​អូរ​ធម្មជាតិ​និង​ត្រពាំងទឹក​ដែល​កំពុង​រង​ការរំលោភបំពាន​ពី​ឈ្មួញ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា មានទឹក​ហូរ​មិន​ដាច់​ទោះ​រដូវប្រាំង ក៏​ពួកគាត់​អាច​អាស្រ័យ​ផល​ពី​ទឹកអូរ​នោះបាន​ដែរ ដោយ​ពួកគាត់​អាច​ដងទឹក​នោះ​សម្រាប់​ស្រោចស្រព​ដំណាំ និង​នេសាទ​ត្រី​ម្តងម្កាល​ផងដែរ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ការអភិវឌ្ឍ​គ្មាន​ការសិក្សា​ពី​ផលប៉ះពាល់ ឬ​សួរ​យោបល់​ប្រជាពលរដ្ឋ​មូលដ្ឋាន នោះ​ការអភិវឌ្ឍ​នោះ​ក៏​គ្មាន​ន័យ​ដែរ ហើយ​ថា​ឈ្មួញ​និង​មន្ត្រី​ពុករលួយ​នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​រិះគន់​អាជ្ញាធរខេត្ត​ថា ដើរ​ក្រោយ​ប្រជាពលរដ្ឋ​រហូត ព្រោះ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង បើ​ប្រជាពលរដ្ឋ​រងគ្រោះ​មិន​តវ៉ា​ខ្លាំងៗ ឬ​មាន​សារព័ត៌មាន​ផ្សាយ​រិះគន់ នោះអាជ្ញាធរ​ធ្វើ​មិនដឹង​ឬ​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ​។ ជាក់ស្តែង​ករណី​ចាក់ដី​លុប​អូរ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នេះ គឺ​បាន​កើតឡើង​ច្រើន​ខែ​ហើយ តែ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​គ្មាន​ប្រតិកម្ម​តប​អ្វី​ទេ ខណៈ​គ្រឿងចក្រ​របស់​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រលូន​៕​

22447185_1337056296440661_2088556267_n

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com