គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » មេឈ្មួញ លោក លឹម ប៊ុណ្ណា ហៅ ខ្នា នឹង លោក សឹង សំអុល សម្រុកដឹកឈើប្រណីតទៅស្រុកយួនតាមច្រកទន្លេចាម ស្រុកមេមត់
0

មេឈ្មួញ លោក លឹម ប៊ុណ្ណា ហៅ ខ្នា នឹង លោក សឹង សំអុល សម្រុកដឹកឈើប្រណីតទៅស្រុកយួនតាមច្រកទន្លេចាម ស្រុកមេមត់

ខេត្តត្បូងឃ្មុំៈ យោងតាមពីប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​នៃ​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ ឈ្មួញ​ដែល​ធ្វើ ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​នេះ​មាន​២​នាក់​គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការដែល​ឈ្មួញ​ទាំងពីរ​នាក់​នេះ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ទន្លេ​ចាម​យ៉ាង​រលូន​គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​ សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​សមត្ថកិច្ច​គ​យ​នៅ​ច្រកព្រំដែន​តែម្តង​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ទន្លេ​ចាម​និង​ច្រក​ផ្សេងៗ​ទៀត​ក្នុងស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​គឺ​ដោយ​សារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ​ និង ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ ជាក់ស្តែង​សេចក្តីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា​ក្នុង​ឈើ​ប្រណីត​មួយ​ម៉ែត្រគូប​ដែល​នាំ​ចេញទៅ​ស្រុក​យួន ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បង់លុយ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពី​៥០០​ទៅ​៧០០​ដុល្លារ​អាមេរិក​។ ចំណែក​ឧកញ៉ា សឹង សំអុល ក៏​អនុវត្តន៍​ដូច​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​គ្មាន​ឧបសគ្គ​ទាល់តែសោះ​។

​សេចក្តីរាយការណ៍​មួយចំនួន​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​គយ​នៅ​ច្រក​ទន្លេ​ចាម​គឺជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាង គេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណីត​ចេញទៅ លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​មន្ត្រី​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​យ៉ាង​ក្រាស់ឃ្មឹក​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដូចជា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នោះដែរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ពិនិត្យមើល​រឿងនេះ ​និង​ចាត់វិធានការ ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​មន្ត្រី​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​ព្រមទាំង​សមត្ថកិច្ច​គយ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពុង​ជាន់ឈ្លី​បទបញ្ជា​លេខ​០០២​របស់លោក ហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត​៕

15b2

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ, សុខភាព
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com