គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក នាង សុខុម មេគយច្រកបាក់ដៃស្រុកអង្គរបុរីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់?
0

លោក នាង សុខុម មេគយច្រកបាក់ដៃស្រុកអង្គរបុរីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់?

ខេត្តតាកែវ ៖ ប្រភពពីមន្ត្រីនៅច្រកបាក់ដៃ មួយចំនួនបានឲ្យដឹងថា លោក  នាង សុខុម ប្រធានការិយាល័យគយ ច្រកបាក់ដៃ កំពុង តែឃុប ឃិតឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់  និងទំនិញខុសច្បាប់កាន់តែច្រើន ឡើងៗ ហើយ លោក  នាង សុខុម មិនដែលបង្ក្រាបបទ ល្មើសម្តងណាទេ។  ក្នុងមួយថ្ងៃៗមានទូកប៉ុកចាយចំណុះរាប់សិបតោននាំចូលទំនិញតាមច្រកបាក់ដៃ ហើយទំនិញទាំងនោះមានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង ម្សៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ គ្រឿងសំណង់ ដែក ត្រី និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ។ ភាគច្រើនទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះត្រុវបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក នាង សុខុម យ៉ាងរលូន។ ហេតុនេះហើយទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើន ឡើងៗដោយ គ្មានញញើតអ្វីទាំងអស់ ព្រោះមេគយច្រកបាក់ដៃ លោក នាង សុខុម កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។

មន្ត្រីគយនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែល ជារដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃ អគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាបន្ទាន់។ ដោយហេតុថា មួយរយៈ កន្លងទៅ នេះមានឈ្មួញដឹកទំនិញតាមទូកប៉ុកចាយធំៗចំណុះរាប់សិបតោនពីស្រុកយួន ចូលស្រុកខ្មែរតាមច្រកព្រំដែនទឹក ព្រែកបាក់ដៃ ហើយទំនិញទាំងនោះត្រូវបានគេដឹងថា ជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់ និងមានទំនិញ ខុសច្បាប់ផងដែរ។ ការដែលលោក នាង សុខុម មេគយច្រកបាក់ដៃ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តត្រូវបានគេដឹងថា មានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ដែលជាចៅហ្វាយនាយរបស់ ខ្លួនហើយមានការ បែងចែកផល ប្រយោជន៍យ៉ាងសុខស្រួលតែម្តង។

ចំណែកឈ្មួញនិងអាជីវករតូចតាចបានឲ្យដឹងថា សម្រាប់ពួកគាត់ដែលរក ស៊ីនាំចូលទំនិញស្រប ច្បាប់បង់ពន្ធត្រឹមត្រូវកំពុងប្រឈមនឹងការគាបសង្កត់ពីសំណាក់លោក នាង សុខុម និងបក្ខពួកកាន់តែខ្លាំង ឡើងៗដោយពុំមានការយោគយល់នោះទេ។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បែរជាមានការសម្របសម្រួលឃុបឃិតពីសំណាក់លោក នាង សុខុម និងបក្ខពួកយ៉ាងរលូន។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរបណ្ដែតបណ្ដោយឲ្យលោក នាង សុខុម និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តទៀតឡើយ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ គួរបើកការស៊ើប អង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក នាង សុខុម និងបក្ខពួកផងដែរ ព្រោះមន្ត្រី នៅច្រកបាក់ដៃ បានបង្ហើបឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក នាង សុខុម ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ។

W-0701A01

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com