ភ្នំពេញ:លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតឆ្លើយតបទៅគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុជាមួយ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។
លោកឧកញ៉ា ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្របានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលារទៀតផង។
លោកឧកញ៉ាបន្តទៀតថា” រឿងនេះលោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លីហើយរឿងនេះបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូលក៏តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល”។
បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្តីសម្រេច របស់តុលាការឡើយ ហើយឲ្យមន្ត្រីក្រោមឱវាទ ឈូស ឆាយនៅលើដីទាំង៤ប័ណ្ណនោះទៀត ដោយអះអាងថា ជាដីរបស់ខ្លួនទៅវិញ។
លោកបន្ថែមថា ហេតុដូចនេះហើយ សូមចេញលិខិតបំភ្លឺជូនសាធារណជន និងគោរពស្នើសុំសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយអន្តរាគមន៍រកយុត្តិធម៌ និងការពារដីរបស់លោកពីការបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិ។
លិខិតរបស់ឧកញ៉ា តែ តាំងប៉ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ បានចេញលិខិតមួយច្បាប់បំភ្លឺតបទៅឧកញ៉ា តែ តាំងប៉ ជុំវិញជម្លោះដីធ្លីស្ថិតនៅទីតាំងខាងលើ។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោកឧកញ៉ា តែ តាំងប៉: