0

ល្បីល្បាញថា៖ ឧកញ៉ាគិត ម៉េងជាមេក្លោងកាប់បំផ្លាញព្រៃការពារនិងអភិរក្យក្រៅតំបន់បាតអាងសេសានក្រោម២ជិតរលាយអស់ហើយ?

ស្ទឹងត្រែង៖ ក្រុមពលរដ្ឋបាននិយាយថា  ឧកញ៉ាគិត ម៉េងគឺជាមេក្លោងធំក្នុងការកាប់បំផ្លាញ ព្រៃឈើក្នុ ងដែន អភិរក្ស ឧទ្យាន ជាតិ វីរៈ ជ័យនិងព្រៃការពារផ្សេងទៀតដែលនៅក្បែរៗបរិវេណផ្ទៃបាតអាង  ចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់ ពីឈើក្នុងផ្ទៃបាត អាងត្រូវបានគេកាប់អស់។ មេការឧកញ៉ាគិតម៉េងដែលមានឈ្មោះ  លោករ៉េត លោកលុច និងលោកគីម សេងបានឃុបឃិតជាមួយក្រុមឧកញ៉ា លឹម ប៊ុណ្ណាហៅខ្នា ដែលមានឈ្មោះសាន ចយ ជាអ្នក មើល ការខុសត្រូវ និងឧត្តមសេនីយ៍ ឧកញ៉ាអ៊ុក គឹមសានហៅ ឧកញ៉ាជ័យ ជាឧកញ៉ាល្បីឈ្មោះខាង បំផ្លាញធន ធានព្រៃឈើរដែលគ្មានមន្ត្រីសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡេីយ ដោយ សារពួកគេមានមន្ត្រីថ្នាក់កំពូលៗ ជាខ្នងបង្អែងដ៏រឹងមាំ។

អ្នកភូមិ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅតែ​ប្រទះឃើញ​ការ​ចរាចរណ៍​ឈើ​ទ្រង់ទ្រាយ​ធំ ឆ្លងកាត់​ទន្លេ​ស្រែពក ក្នុង​តំបន់​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើ​ទោះ​បី​ជា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បានស្ថាបនា​រួចរាល់​ហើយ​ក្ដី។ ពួកគាត់​ថា ក្រុមហ៊ុន​សំអាត​បាត​អាង​បាន​សាងសង់​ស្ពាន​បណ្ដែត​ទឹក​មួយ ឋិត​នៅ​ខាងក្រោម​ទំនប់ ដើម្បីដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លង​ទន្លេ ចូល​ក្នុង​ផ្ទៃ​អាង ហើយដឹកតាមរថយន្ត​ធំៗយកទៅលក់នៅព្រំដែនយួននិងដាក់តាមដេប៉ូនានានៅក្នុងស្រុក ក្រោមលេសឈើស្របច្បាប់។

អ្នកភូមិ​ស្រែគរ បានដាក់ការសង្ស័យ​ថាការដឹកជញ្ជូនឈើតាមទូកព្យាងនិង ការ​ស្ថាបនា​ស្ពាន​បណ្ដែត​ទឹក​របស់​ក្រុមហ៊ុន​ចិន ឋិត​នៅចំណុច​ខាងក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺផែនការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ផ្ទៃ​អាង ត្បិត​ការ​ដឹក​ជញ្ជូន​ឈើ​លើ​ខ្នង​ទំនប់​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ហាមឃាត់​ដោយសារ​ទំនប់​សាងសង់​រួចរាល់។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរចាស់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ ពួកគេនៅ​តែ​ប្រទះឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​តាម​ទូក​ធំៗ ពី​ត្រើយម្ខាង​នៃ​ទន្លេ​ស្រែពក ដោយ​មាន​រថយន្ត​យីឌុប​ធំៗ ចាំ​ទទួល​ដឹក​ចេញ​ក្រៅ។ លើស​ពី​នេះ ក្នុង​តំបន់​បាត​អាង​ក៏​មាន​រោង​ម៉ាស៊ីន​ច្រៀក​ឈើ​មូល​ធំៗ​ពី​កន្លែង សម្រាប់​អារ​ច្រៀកផងដែរ។

ប្រជាសហគមន៍ឃុំស្រែគរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ជួល​ក្រុមហ៊ុន​ចិន​ក្នុង​ទឹកប្រាក់ប្រមាណជា ១០​ម៉ឺន​ដុល្លារ ដើម្បី​ស្ថាបនា​ស្ពាន​បណ្តែត​ទឹក​ចល័ត​មួយ ដែល​មាន​លទ្ធភាព​ដឹកជញ្ជូន​ឈើ​រាប់​សិន​តោន​ឆ្លងកាត់​ទន្លេ​ស្រែពក។ លោក​ថា ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ ដឹក​ឈើ​ឡាំងរួចជាស្រេច ឆ្លងកាត់​ស្ពាន​នោះ ជាច្រើន​គ្រឿង ដែលទំនងយកទៅលក់នៅប្រទេសវៀតណាម ភាគច្រេីនតាមច្រកអន្តរជាតិវ៉ាលឺ ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ។

ប្រជាពលរដ្ឋបានធ្វើការរិគន់ថា បើទោះបីជាមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារនិងអភិរក្សយ៉ាងអនា ធិប តេយ្យ បែបមិនប្រក្រតីពីសំណាក់ក្រុមហ៊ុនលោកឧកញ៉ាគិត ម៉េង ជាច្រើនឆ្នាំបែបនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាហាក់គ្មានយន្តការណាមួយជាក់លាក់ ក្នុងការទប់ស្កាត់និងការពារធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះដែរ។

កន្លងមករាជរដ្ឋាភិបាលបានបញ្ជាឲ្យបង្កើតគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិដែលមានគ្រប់ស្ថាប័នពាក់ព័ន្ធចូលរួម ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយទេ ដោយសារចរាចរឈើខុសច្បាប់យកលក់នៅប្រទេសវៀតណាមនៅតែកើតមានដដែលជារៀងរាល់ថ្ងៃ។ភាពអសកម្មទាំងនេះ បានបង្ហាញពីភាព កំសោយ របស់មន្ត្រីមានសមត្ថកិច្ចក្រោមឱវ៉ាទរាជរដ្ឋាភិបាលដែលជាអ្នកអនុវត្តន៍ច្បាប់ ដោយសារពួកគេគិតតែផលប្រយោជន៍និងគ្មានឆន្ទៈពិតប្រាកដ។

ប្រជាសហគមន៍ឃុំស្រែគរ សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ខណៈ​ដែលពួក​គេ​ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញកណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ក្រៅ។

គួរបញ្ជាក់ថា ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២។

94-20-03-2015--10-22-48

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com