0

ច្រករបៀងគ្រួស នៅស្រុកស្វាយជ្រុំ ជនជាតិវៀតណាម ហុចលុយឲ្យចូលម៉ាសេរីមកលេងល្បែងកាស៊ីណូក្រសាំងជ្រុំដែលល្បីថា កាស៊ីណូមួយនេះមិនមានច្បាប់ទំលាប់អីទេ?

ស្វាយរៀង ៖ បើយើងធ្វើដំណើរទៅព្រំដែននៃច្រករបៀងគ្រួស គេសង្កេតឃើញជនអន្តោប្រវេសន៍វៀតណាមចូលមកលេងល្បែងប្រជល់មាន់ និងល្បែងច្រើនប្រភេទទៀត ក្នុងកាស៊ីណូក្រសាំងជ្រុំយ៉ាងគគ្រឹក គគ្រេង ដែលគេសង្ស័យថា កាស៊ីណូនោះអត់មានច្បាប់ ដោយជនជាតិវៀតណាម គ្រាន់តែហុចលុយឱ្យទៅមន្ត្រីនៅប៉ុស្តិ៍យាមច្រកនោះហើយ ចូលមកបានម៉ាសេរីតែម្តង។បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា កាស៊ីណូនេះមានទីតាំងនៅចំណុចជិតច្រករបៀង គ្រួស ស្ថិតនៅក្នុងភូមិ ក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូ មួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រវេសន៍ទាំងអស់ព្រោះថា រាល់ការចេញចូលរបស់ពួកគេគឺមិនដែលមានលិខិត ឬក្រដាសស្នាមអ្វីឡើយ ពោលគឺហុចលុយឱ្យមន្ត្រីប៉ុស្តិ៍នៅទីនោះ ហើយចូលមកម៉ាសេរីតែម្តង។

សេចក្តីរាយការណ៍បានបន្តថា ជនជាតិវៀតណាមដែលចូលមកលេងល្បែងទាំងនោះពួកគេចូលមកតាមផ្លូវ បារ៉ាស់ ខ្លះក៏តាមផ្លូវកាត់ ដើម្បីវាង សមត្ថកិច្ចខាងវៀតណាម។ តែមានការត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ចខាងខ្មែរដែរ ព្រោះថា ពេលជនអន្តោប្រវេសន៍វៀតណាម ចូលមកបានបង់លុយឲ្យប៉ូលិសការពារព្រំដែនគ្រួសនេះតែម្ដង រួចក៏បន្តចូលមកលេងល្បែងក្នុងកាស៊ីណូ ហើយការលេងល្បែងក្នុងកាស៊ីណូនោះមានរយៈពេលជិត៣ឆ្នាំមកហើយដែរ។

តាមប្រភពច្បាស់ការបានឱ្យដឹងថា កាស៊ីណូ គ្រួសនេះ កាលពីកន្លងមក មានអាជ្ញាបណ្ណ័ តែពេលមួយរយៈនេះបានប្ដូរ អ្នកគ្រប់គ្រងបានជា គេសង្ស័យថា កាស៊ីណូនេះ អត់មានច្បាប់ត្រឹមត្រូវនោះទេ តែបើកលេងបានដោយមានការឯកភាពពី មន្ត្រី ថ្នាក់ធំៗ ក្នុងខេត្តស្វាយរៀងនេះតែម្ដង ខណៈកាស៊ីណូនេះអត់មានស្លាកយីហោឈ្មោះអ្វីទេ។ ដោយឡែក សំណង់រឹងមាំក៏គ្មានគឺពុំត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសនោះឡើយ។ មិនតែប៉ុណ្ណោះ គេឃើញមានជនជាតិ ខ្មែរ យើង មកចូលលេងជាច្រើននាក់ផងដែរក្នុងមួយថ្ងៃៗ ដោយផ្គើន នឹងច្បាប់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ប្រភពបញ្ជាក់ថា ទាំងការលេងល្បែងក្នុងកាស៊ីណូខាងលើ និងករណីជនជាតិវៀតណាមចេញចូលទៅមកដោយគ្មានច្បាប់តាមផ្លូវវាងនេះ ជានីតិវិធីរបស់ ប៉ូលិសការពារព្រំដែនគ្រួស ក្នុងការបើកភ្លើងខៀវឲ្យជនជាតិវៀតណាមទាំងនោះ ចេញ ចូល មកលេងល្បែងដើម្បីបានទទួលផលប្រយោជន៍ដាក់ហោប៉ាវតាមជំនាញរបស់ខ្លួនតែប៉ុណ្ណោះ។

ជុំវិញករណីនេះអង្គភាពគេហទំព័រសារព័ត៌មាន ចាប់ដៃ យើងពុំអាចទាក់ទងបំភ្លឺពីមន្ត្រីប៉ុស្តិ៍ច្រកគ្រួស និងមន្ត្រីពាក់ព័ន្ធផ្សេងបានទេ តែទោះជាយ៉ាងណាអង្គភាពយើង នឹងរង់ចាំទទួលការបកស្រាយបំភ្លឺណាមួយពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង មកអង្គភាពយើងគ្រប់ពេលវេលារាល់ម៉ោងធ្វេីការ។

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com