ភាពស្និទ្ធស្នាលខាងផ្លូវកាយកំពុងតែកើតឡើងទៅលើមនុស្សពីរនាក់ដែល កំពុងតែស្និទ្ធស្នាលគ្នា។ ការរួមភេទត្រូវបានគេយល់ថាជាសកម្មភាពមួយនៃការបង្ហាញ សេចក្តីស្រឡាញ់រវាង់មនុស្សពីរនាក់។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានភាពអៀនក្នុងការចូលរួមប្រលូកនឹងការរួមភេទ ឡើយទោះបីជាវាគឺជាទំនាក់ទំនងថ្មីមួយក៏ដោយ។ ជាវិធីក្នុងការបង្ហាញនូវសេចក្តីស្រឡាញ់ ភាពស្និទ្ធស្នាលខាងផ្លូវកាយគឺជារឿងសំខាន់ក្នុទំនាក់ទំនងជាច្រើន ព្រោះវាត្រូវបានគេយល់ថាជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ខ្លាំងក្លា បំផុតដើម្បីបង្ហាញនូវសេចក្តីស្នេហា និងសុឆន្ទៈ។ ទំនាក់ទំនងមួយដែលកង្វះនូវសារធាតុគីមីខាងផ្លូវភេទច្រើនតែធ្វើអោយ បរាជ័យខាងចំណង់ផ្លូវភេទរបស់ដៃគូ។ គឺជាការសុខចិត្ត ភាពស្និទ្ធស្នាលខាងផ្លូវកាយបានក្លាយទៅជារឿងសំខាន់នៅពេលដៃគូទាំង ពីរបង្ហាញនូវចំណាប់អារម្មណ៍រៀងៗខ្លួនចំពោះវា។ មានន័យថា ដៃគូទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីអោយទំនាក់ទំនងរបស់ ពួកគេឈានទៅកម្រិតបន្ទាប់។ វាក៏ជាសេចក្តីបញ្ជាក់មួយនៃការពិតដែរក្នុងការធ្វើអោយមានភាព ប្តេជ្ញាចិត្តខាងផ្លូវភេទចំពោះទំនាក់ទំនងរបស់មនុស្សពីរនាក់។ មិនសូវជាមានបញ្ហាច្រើន ភាពស្និទ្ធស្នាលខាងផ្លូវភេទច្រើនតែជួយអោយមនុស្សទាំងពីរនាក់យក យល់គ្នាច្រើន ព្រមទាំងចេះស្វែងរកមធ្យោបាយដើម្បីអោយត្រូវគ្នាវិញ។ ការបន្ថែមគ្រឿងដល់ទំនាក់ទំនងច្រើនតែត្រូវបានគេឃើញថាជាជំហ៊ាន មួយដើម្បីដោះស្រាយបញ្ហាជាច្រើនដែលកំពុងតែកើតឡើងក្នុងជីវិត អាពាហ៍ពិពាហ៍ ឬទំនាក់ទំនងដ៏យូរអង្វែង។ អាចធ្វើអោយមនុស្សពីរនាក់កាន់តែនៅជិតគ្នា ការរួមភេទកើតចេញបានដោយសារតែមនុស្សពីរនាក់ដែលមានភាពស្និទ្ធស្នាល គ្នាយ៉ាងខ្លាំង។ អ្វីដែលគួរអោយរំភើបនោះគឺថា ក្នុងពេលរួមភេទ គឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការបង្ហាញថាអ្នកពិតជាស្រឡាញ់ម្នាក់ នេះខ្លាំងណាស់។ សំខាន់សម្រាប់សុខភាពផ្លូវភេទ នេះគឺជាការពិតមួយដែល សុខភាពផ្លូវភេទរបស់មនុស្សម្នាក់មានបញ្ហាដោយសារតែកង្វះ ភាពស្និទ្ធស្នាលខាងផ្លូវភេទ។ ទំនាក់ទំនងផ្លូវភេទដែលល្អមួយគឺជារឿងសំខាន់។ ភាពស្និទ្ធស្នាលខាងផ្លូវកាយក៏ជួយធានាដល់សុខភាពផ្លូវភេទបានដែរ ព្រោះនៅពេលដៃគូទាំងពីរមានចំណាប់អារម្មណ៍ខាងផ្លូវភេទរៀងៗខ្លួនហើយ ជាទូទៅពួកគេនឹងមិនអោយបរិយាកាសនេះកន្លងផុតចោលទេ ដូច្នេះសុខភាពផ្លូវភេទនឹងកាន់តែល្អឡើងៗ៕
0
ភាពស្និទ្ធស្នាលខាងផ្លូវកាយសំខាន់ចំពោះទំនាក់ទំនងស្នេហា?
ចុះផ្សាយក្នុង៖ សុខភាព
©២០១៣ រក្សាសិទ្ធគ្រប់បែបយ៉ាងដោយសារព័ត៌មានចាប់ដៃ
មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចុះផ្សាយនេះតាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬ ចែកចាយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។