l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ក្រុមហ៊ុន​សំអឿន សុវណ្ណ​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​ក្បែរ​ព្រៃ​ព្រះ​រកា​អារ​និង​ដឹក​ជញ្ចូន​ឈើ​ក្រៅ​ក្រុមហ៊ុន​?
0

ក្រុមហ៊ុន​សំអឿន សុវណ្ណ​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​ក្បែរ​ព្រៃ​ព្រះ​រកា​អារ​និង​ដឹក​ជញ្ចូន​ឈើ​ក្រៅ​ក្រុមហ៊ុន​?

ខេត្តព្រះវិហារ៖ តាម​រាយការណ៍​ពី ប្រជា​សហគម​ន៍​បានឲដឹងថា ពី​រោងចក្រ​អារ​ឈើ​មួយ​មាន​ទីតាំង​នៅ ចំណុច​អូរ​ស្នៀត ស្ថិត ក្នុង​ភូមិ​អូរ ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ត្រូវបាន​គេ​បង្កើត ឡើង ដើម្បី​ប្រមូល​ទិញ​ឈើ ដឹក​ចូល​យក​ទៅ អារច្រៀក យ៉ាង ទ្រហឹង​អឹង កង​ពេញ​ម៉ា​ស្រុក​ឆែ​ប រូ​ច ដាក់​គរ​គំនរ​ដូច​ភ្នំ សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់ នៅ តាម​ដេប៉ូ ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស និង​មួយចំនួនទៀត​ដឹកយក​ទៅ​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ​និង​ទ ទួលបាន​លុយ​ទាំង ដុំៗ ជ្រក ក្រោមរូបភាព ក្រុមហ៊ុន​ស្របច្បាប់​សំអឿន សុវណ្ណ ។​

​ក្រុមហ៊ុន​មួយ​នោះ ថែមទាំង​ហ៊ាន ប្រកាស ជា​សាធារណៈ ឲ្យ​ប្រ ជា​ពល រដ្ឋ រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ នាំគ្នា​ចូល ទៅ​កាប់​ឈើ យកទៅ លក់​នៅ​ក្នុង រោងចក្រ​អារឈើ ពួកគេ ដោយ​បើកចំហ ទាំង​យ ប់ទាំង​ថ្ងៃ ដែល​មាន​សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សន្តិសុខ​ដាក់ពង្រាយ នៅ​តាម​តូប​ក្រោម​ដើម ឈើរ ង់ ចាំ​រា ប់ ចំនួន គោយន្ត​ដឹក​ឈើ​និ ង​ឡាន​ប៉ា​កុង​និង​ឡាន​យី​ឌុប នៅ​ជួយ​ចាំ​ការពារ សុវត្ថិភាព​អ្នកដឹកឈើ ព្រមទាំង​ពួកគេ កត់ត្រា លេខ​ឡាន ណា​ចម្លែក រាយការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នីគ្នា​ពួកគេ​ដើម្បីឲ្យ តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ដែល ចូល​ទៅ​ទឹកដី​រោង ចក្រ​អា រ​ឈើ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ដាក់​បញ្ជា​និង​អោយ​បង្កើត ឲ្យមាន​គណៈ កម្ម កា រ​ទប់ស្កាត់ បង្ក្រាប​បទល្មើស ព្រៃឈើ​ដោយ​អនុញ្ញាតឲ្យ​ប្រើ​ឧទ្ធម្ភាគចក្រ យោធា​២​គ្រឿង​សម្រាប់​ប្រតិបត្តិការ​តែ​បែ រ​ជា​ក្រុ ម​ហ៊ុន​សំ អឿន​សុវណ្ណ​នៅ តែ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទ ល្មើស​ព្រៃឈើ​ដោយបាន​ដំឡើង​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​អារ ច្រៀក ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ​និង​ដឹក ជញ្ជូន​ឈើប្រណិត​និង​ឈើ​លេ ខ​២​ស្ទើរ​ខ្ទេច​ផ្លូវ​នៅ​ក្នុងស្រុ ក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក ជ័យ​សែន​ខេត្ត​ព្រះវិហារ ធ្វើ​ឲ​ប្រជាពលរដ្ឋ​នៅតែ មើលឃើញ​រូបភាព​ដ​ដែ លៗ​ថា​បទបញ្ជា​នាយករ ដ្ឋ​មន្ត្រី​ហាក់ដូចជា​មិន​មា ន​ប្រសិទ្ធភាព​ល្អ​ចំពោះ ឧកញ៉ា​គ្រាក់ៗ​និង​អ្នក មាន​អំណាច​និង​ក្រុម ហ៊ុន​សំអឿន​សុវណ្ណ​ដែ ល​ចូលចិត្ត​រកស៊ី​កាប់ បំផ្លាញ​ព្រៃឈើ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ខ្មែរដ​ដេល ។​

​ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែង​ឃើញ​មាន​គោយន្ត​និង ឡាន​ប៉ា​កុង​និង​ឡាន​យី​ឌុប​ធំៗ​រាប់ សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀប ត្រា​នៅ តាម​ផ្លូវ​ក្បែរ​រោងចក្រ​និង​នៅ​ខាងក្នុង​រោង ចក្រ​អារឈើ រង់ចាំ​ដឹកឈើ​ចេញ​ពី​រោងចក្រ ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ ដោយ​មាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ យ៉ាង​រលូន មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រភព​ផ្សេងទៀត​បាន​និយាយ​ថា​រោង ចក្រ​អារឈើ​នេះ​គេ​យក​លោក​សំអឿន សុវណ្ណ ធ្វើ​ជា​នាយក​ក្រុមហ៊ុន ប៉ុន្តែ​មន្ត្រី ជំ​នា ញ​ប្រា ប់ ថា​ជា​របស់​លោក​ឧកញ៉ា​ម្នាក់ និង​អ្នកមាន​អំណាច​ម្នាក់​និង​មាន​ទំ​នាក់ ទំនង​ជិតស្និទ្ធិ ជាមួយ​ថ្នាក់ដឹកនាំ​ទៀត ផង​ដូច្នេះ​ហើយ​បានជា​គ្មាន​មន្ត្រី​ណា​មួយ​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ​ខ្លាច​បាត់បង់​តំណែង​?​។​

​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​បន្ត​ប្រាប់ឲ្យដឹង​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ ពួក​គេ​ព័ទ្ធរបង​បាំង កុំឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ ឈើ​របស់​ពួកគេ​។ នៅតាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ កាន់​វិទ្យុទាក់ទង​គ្រប់ ដៃ​ដេក​ក្នុង​អង្រឹង​យា ម​ប្រចាំ​ការមិនឲ្យ​នរណា​ចេញចូល​ក្រៅពី​អ្នក​លក់​ឈើ​នោះ​ទេ​?​បើ​ក្រុមហ៊ុន​មួយ​នេះ​មិនមាន ខ្នង​ក្រាស់ ក៏​មិន​អាច​ជួល​សន្តិសុខ​ទៅ​យាម​ឲ្យគេ​ឡើយ​ហើយ​ក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាលវាល​នោះដែរ​។​

​យោង​តាម​ឯកសារ ដែល​ត្រូវបាន​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថ្មីៗ​នេះ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត អនុញ្ញាត​លេខ ២៤៣៨​ក​សក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​កាត់​ប្រមូល​ផល អនុផល​ព្រៃឈើ ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ លើ​ផ្ទៃ​ដី​សម្បទាន សង្គមកិច្ច​ទំហំ ៤៣៣៤,៦១​ហិកតារ ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយយោង លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ និង​មតិ​របស់ រដ្ឋបាល​ព្រៃឈើ អនុញ្ញាត ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល ព្រៃឈើ ក្នុង​ដី​បម្រុង​ទុ ក សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​

​យោងទៅតាម សៀវភៅ​រាជកិច្ច ដែល​បាន ចេញផ្សាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា ដោយ នាយ ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ ៤៣៣៤,៦១​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង ស្រុក​ឆែប ខេត្ត​ព្រះវិហារ ពី​គម្រប​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេ ដ្ឋ​កិច្ច ដើម្បី​ធ្វើ​អនុប្រយោគ ជា​ដីឯកជន​របស់​រដ្ឋ សម្រាប់ ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល បានសរសេរថា ទោះ​យ៉ាងណា​លោក សំអឿន សុវណ្ណ ជា​នាយក​ក្រុមហ៊ុន បាន​រារាំង​អ្នក សារព័ត៌​មា ន ពុំ​អនុញ្ញាត​ឲ្យចូល ទៅ​ខាង​ក្នុង​បរិវេណ រោងចក្រ​អារឈើ ដោយ​លោក​អះអាងថា ក្រុមហ៊ុន​របស់ លោក បានទទួល សិទ្ធិ ប្រមូល​ផល អនុផល​ព្រៃឈើ ពី​រាជរដ្ឋាភិបាល ដោយ​មាន​ចំណារ​យល់ព្រម ពី​នាយក​រដ្ឋមន្ត្រី និង​អាជ្ញាប័ណ្ណ ពី​ក្រសួង​គ្រប់គ្រាន់​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ប្រកាស ក្នុង​អង្គប្រជុំ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ​ទាំ ង​អស់ ថា ក្រុមហ៊ុន​ប្រកាស​ទិញ​ឈើ ពីប្រ ជា​ពលរដ្ឋ ដែល​សុខចិត្ត​លក់ ដោយស្ម័ គ្រ​ចិត្ត មិន​មាន​ការបង្ខំ​អ្វី ឡើយ (​មានន័យ​ថា ក្រុមហ៊ុន ជា​អ្នក​ប្រកាស ឲ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ លក់​ឲ្យ​ក្រុមហ៊ុន ជា​ផ្លូវការ​ជា​ចំហ​) ហើយ​មិន​មាន​នរណា ចាប់ចង​អ្វី​ទេ ប្រសិន​បើ​ដឹក​ឈើ លក់​ឲ្យ​ក្រុមហ៊ុន​» ៕

 

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com