គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក យ៉ែម ហេមរ៉ាត កំពុងកឹបកេងចំណូលរដ្ឋតាមរូបភាពប្រព្រឹត្តអំពើពុករលួយសុំគ្រលុំជាមួយឈ្មួញយកថវិកាដាក់ហៅប៉ៅធ្វើមានធ្វើបានយ៉ាងរំភើយ។
0

លោក យ៉ែម ហេមរ៉ាត កំពុងកឹបកេងចំណូលរដ្ឋតាមរូបភាពប្រព្រឹត្តអំពើពុករលួយសុំគ្រលុំជាមួយឈ្មួញយកថវិកាដាក់ហៅប៉ៅធ្វើមានធ្វើបានយ៉ាងរំភើយ។

ខេត្តបាត់ដំបង៖ តាម​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេម​រ៉ា​ត បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន ដើម្បី​វិលត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ នៅ​ច្រក​តំបន់​អូរ​រំដួល​ឡើងវិញ ហើយ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​ចំណូល​ពន្ធគយ​ប្រចាំ​ច្រក​នេះ​ធ្លាក់ចុះ​យ៉ាង​គំហុក​។​

​បើ​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា មួយ​រយៈពេល​កន្លង​ទៅ​នេះ​លោក យ៉ែម ហេម​រ៉ា​ត បាន​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​រហូត​ដល់​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​គ្រឿងចក្រ​ទៀតផង​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ព្រោះតែ​ការបែងចែក​ផលប្រយោជន៍​មិន​ស្មើភាព​គ្នា​រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល ។​

​ឯ​ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ភ្នំព្រឹក​ក៏​បាន​ឲ្យដឹង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ឈ្មួញ​បាន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ដោយសារតែ​មាន​ការបើក​ដៃ​ពី​លោក យ៉ែម ហេម​រ៉ា​ត ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាលខ្លួន​។ ការដែល​លោក យ៉ែម ហេម​រ៉ា​ត ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារតែ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

ជាក់ស្តែង​កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ថ្នាក់លើ​បញ្ឈរជើង​មួយរយៈ​ដោយសារ​ពាក់ព័ន្ធ​នឹង​រឿង​ក្លែងបន្លំ​ឯកសារ កេងប្រវ័ញ្ច​ចំណូល​ពន្ធគយ​ក្នុង​មួយ​ខែៗ​រាប់សែន​ដុល្លារ​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ថ្នាក់លើ​ដក​លោក យ៉ែម ហេម​រ៉ា​ត បញ្ឈរជើង​ត្រឹម​មួយ​រយៈពេល​ខ្លី ក៏​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ ហេតុនេះហើយ​ទើប​លោក យ៉ែម ហេម​រ៉ា​ត កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​។​

​មិនតែប៉ុណ្ណោះ មន្ត្រី​គយ​តូចតាច​នៅ​ស្រុក​ភ្នំ​ព្រឹក​បានឲ្យដឹងថា សព្វថ្ងៃនេះ​លោក យ៉ែម ហេម​រ៉ា​ត កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​តាម​រយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ករណី​ខ្លះ​មាន​ដល់​ក្លែង​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​។ ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​នាំចូល​តាម​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង សព្វថ្ងៃ​នេះ​បង់ពន្ធ​ពី​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅ​ច្រក​តំបន់​អូរ​រំដួល​ជាបន្ទាន់ ព្រោះ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ប្រចាំ​ច្រក​នេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ​អស់​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែៗ​ដែល​មិន​គួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​នោះទេ ៕

7

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com