គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ភេ សុមុនី មេសាខាគយរាជធានីភ្នំពេញកំពុងប្រព្រឹត្តអំពើពុករលួយ ដោយមិនញញើតនឹងអង្គភាពប្រឆាំងអំពុករលួយឡើយ?
0

លោក ភេ សុមុនី មេសាខាគយរាជធានីភ្នំពេញកំពុងប្រព្រឹត្តអំពើពុករលួយ ដោយមិនញញើតនឹងអង្គភាពប្រឆាំងអំពុករលួយឡើយ?

ភ្នំពេញ៖ មន្ត្រីគយមួយចំនួនបាន  ឲ្យដឹងថាលោក ភេសុមុនី  ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ បានចាត់ ឲ្យមន្ត្រីរបស់ខ្លួនជាច្រើន ក្រុមដើរប្រមូលលុយ ពីតាមខ្លាំងស្តុក ទំនិញក៏ដូចជាកន្លែង បោះដុំនិងលក់រាយ ទំនិញ ក្នុងរាជធានីភ្នំពេញ។ ទោះបីទំនិញទាំងនោះ នាំចូលដោយ គេចពន្ធ ឬបង់ពន្ធត្រឹមត្រូវក៏កូនចៅលោក ភេសុមុនី តម្រូវឲ្យបង់លុយតាមការ ទាមទារ របស់ពួកគេដដែល  បើមិនដូច្នេះទេពួកគេទាមទាររើកកាយ ឬត្រួតពិនិត្យឯកសារជាមិនខាន ។ ឈ្មួញ និងក្រុមអាជីវករមួយចំនួនបាន ឲ្យដឹងថាសព្វថ្ងៃនេះពួក គេត្រូវបង់លុយឲ្យលោក ភេសុមុនី ផងនិងសម្រាប់មន្ត្រី គយដែលមានភារកិច្ចមកប្រមូល លុយទាំងនោះផងដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងរបររកស៊ីប្រចាំថ្ងៃ។

ឈ្មួញនិងអាជីវករមួយចំនួននៅក្នុងរាជធានីភ្នំពេញបានលាតត្រដាងជាបន្តបន្ទាប់ នូវរឿងអាស្រូវពុករលួយរបស់លោក ភេសុមុនី ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ហើយជំរុញឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះផង។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតផងដែរ ព្រោះអំពើពុករលួយរបស់លោក ភេ សុមុនី និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្តធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់ឈ្មួញនិងអាជីករបង់ពន្ធត្រឹមត្រូវ ដែលរកស៊ីនាំចូលទំនិញពីប្រទេសជិតខាងមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។

លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្លាចក្រែងញញើតការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ។​ លោកភេសុមុនីអាចបង្កើតមនុស្សរបស់ខ្លួនជាច្រើនក្រុមឲ្យដើប្រមូលលុយតាមឃ្លាំងស្តុកទំនិញ ក៏ដូចជាកន្លែងលក់ទំនិញបោះដុំតាមអំពើចិត្ត ទោះបីទំនិញទាំងនោះនាំចូលស្របច្បាប់ក៏ចៀសមិនផុតពីការបង់លុយដែរ។ ឈ្មួញនិងក្រុមអាជីករដែលមិនចង់ឲ្យខាតពេលវេលារកស៊ីក៏បង្ខំចិត្តបង់លុយឲ្យលោកភេសុមុនីនិងបក្ខពួកទាំងឈឺចាប់ហើយក៏បើកកកាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងឮរឿងអា ស្រូវពុករលួយរបស់ប្រធានសាខាគយរាជធានីភ្នំពេញ។

បញ្ហាខាងលើនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតទេព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោកភេសុមុនី ប្រធានសាខាគយរាជធានីភ្នំពេញនិងបក្ខពួកប្រព្រឹត្តអំពើពុលរលួយកាន់តែខ្លាំង។ មានការរិះគន់ថាលោកភេសុមុនីមិនបង្ក្រាបឈ្មួញដែលនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់និងកំពុងតែបំផ្លាញចំណូលពន្ធរដ្ឋដោយយកធ្វើមានធ្វើបានដោយខ្លួនឯង។

3- 1-1

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com