គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ​ហូត​ តឿ ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​តែង​តែ​ធ្វើ​សកម្មភាព​ជំរិត​យក​លុយ​ពី​ប្រជាពល​រដ្ឋ​រក​ស៊ី​តូច​តាច​នៅ​ខេត្ត​កំពង់​ធំ​!​
0

លោក ​ហូត​ តឿ ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​តែង​តែ​ធ្វើ​សកម្មភាព​ជំរិត​យក​លុយ​ពី​ប្រជាពល​រដ្ឋ​រក​ស៊ី​តូច​តាច​នៅ​ខេត្ត​កំពង់​ធំ​!​

ខេត្តកំពង់ធំ៖ នគរបាលសេដ្ឋកិច្ចក្រសួងរបស់លោក ហួត តឿ ប្រចាំខេត្តកំពង់ធំកាន់តែខ្លាំង ឡើងក្នុងការប្រមូលលុយបង់ថ្លៃទិញប៉ុស្តិ៍ ។ ប្រជាពលរដ្ឋនិងអាជីវករតូចតាចក្នុង ខេត្តកំពង់ធំបានឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែល ចុះទៅប្រចាំការនៅខេត្តនេះបានប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗទាក់ទងនឹង ការជំរិតយកលុយពីការដឹកជញ្ជូនទំនិញក៏ដូចជាអ្នកដឹកឈើបន្តិចបន្តួចយកទៅធ្វើផ្ទះសម្បែង ។

ចំណែកឈ្មួញធំៗដែលដឹកឈើតាមរថយន្តយីឌុបចំណុះរាប់សិបម៉ែត្រគូបមិនដែលឃើញមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋ​កិច្ច​ដែលឈរជើងក្នុងខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃដែលឈរជើងក្នុងខេត្តកំពង់ធំតែងតែប្រើប្រាស់រថយន្តប្រដេញតាមរថយន្ត ដឹកទំនិញ ឬឈ្មួញដឹកឈើដែលមិនឈប់បង់លុយឲ្យពួកគេ។ មានការរិះគន់ចំៗ ទៀតថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ កំពុងប្រើអំណាចជំរិតយកលុយពីអ្នកដឹកឈើបន្តិចបន្តួច និងពីប្រជាពលរដ្ឋដែលដឹកឈើយកទៅសាងសង់ផ្ទះសម្បែងដោយពុំមានការយោគយល់បន្តិចណាឡើយ ។

តាមប្រភពបានឲ្យដឹងថា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលឈរជើងនៅ ចំណុចអូរខ្លែងឆក់ ចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ តែងតែធ្វើសកម្មភាពជំរិតយកលុយពីពួកគាត់តាមអំពើចិត្តគ្មានការអនុគ្រោះម្តងណាទេ ។ នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចត្រូវតែបង់លុយឲ្យពួកគេទើបអាចចៀស ផុតពីការបង្ក្រាប ។ ប្រសិនបើហ៊ានរំលងប្រាកដជាពួកគេប្រើរថយន្តប្រដេញតាមចាប់ ហើយពិន័យយកលុយតាមអំពើចិត្ត ៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com