0

គណកម្មការ វត្តព្រែកតូចយកដីផ្លូវសាធារណៈលក់ធ្វើជាកម្មសិទ្ធិបុគ្គល

កណ្តាល  ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ ចំណុះជើងវត្តព្រែកតូច បានចោទប្រកាន់គណៈកម្មការ វត្តព្រែកតូចថា បានលួចលក់ដីចំណីផ្លូវសាធារណៈ ទៅឲ្យបុគ្គលធ្វើជាកម្មសិទ្ធិឯកជន ដោយមិនគិតតែពីការលំបាករបស់ប្រជាពលរដ្ឋ ពេលចូលភូមិដ្ឋាន របស់ពួកគាត់នោះទេ ។ហេតុអ្វីបានជាគណកម្មការវត្តរូបនេះ​អាចលក់ដីផ្លូវ សាធារណៈនេះបានហើយគេបានប្លង់កម្មសិទ្ធិមកពីណា ឬក៏មាន​ការឃុបឃិតគ្នារវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានជាលក់ស្ងាត់ៗដូច្នេះទៅវិញ។

កាលពីអំឡុងឆ្នាំ៩០ជាងប្រជាពលរដ្ឋ និងព្រះចៅអធិវត្តព្រះមីបានឈ្លោះគ្នា ជាមួយប្រជាពលរដ្ឋបែកផ្សែងរឿងផ្លូវខាងលើ ដោយពេលនោះមានផ្ទះប្រជាពលរដ្ឋមួយចំនួនលយ ចូលទៅក្នុងដីវត្ត ក្រោយមកព្រះអង្គ ក៏បានសម្រេចដោះដូរដី ជាមួយប្រជាពលរដ្ឋ ដើម្បីព្រះអង្គរៀបចំ របងវត្ត ដោយបានកាត់ទៅឲ្យ ប្រជាពលរដ្ឋត្រឹមរបង បច្ចុប្បន្ន ប៉ុន្តែរហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្រាប់តែឬមានគណកម្មការវត្តម្នាក់ឈ្មោះ រ៉ា ហៅ គ្រូរ៉ា បានស៊ីសុះគ្នាជាមួយព្រះចៅ​អធិការ ក៏ដូចជា អាចារ្យវត្តមួយចំនួនផងដែរ ។

ពួកគេបានយកគ្រឿងចក្រមកឈូសឆាយផ្លូវខាងលើនិងដឹកថ្មក្រាលផងដែរ រួច ហើយបានច្រៀដីចំណីផ្លូវមួយជ្រុងលក់ទៅឲ្យឈ្មោះ គល់ ដែលជាប្រជាពលរដ្ឋរស់​នៅក្បែរនោះដែរ ទើបពួកគាត់មាន ការងឿងឆ្ងល់ថា ហេតុអ្វីបានជាសម័យគណ កម្មការវត្តឈ្មោះ រ៉ា នេះមកយកដីផ្លូវ សាធារណៈ លក់បាន ហើយគេបានប្លង់​កម្មសិទ្ធិ​មកពីណា អ្នកណាជាអ្នក ចេញឲ្យឬស៊ីញ៉េ និងបោះត្រាឲ្យ ឬមួយក៏លួចលក់ និងលួច​សង់ផ្ទះដោយគ្មានប្លង់កម្មសិទ្ធិ បើដូច្នេះមែនអាជ្ញាធរ គួរតែចុះពិនិត្យ សំណង់​ផ្ទះមួយល្បែងនេះផងទាន កុំទុកឲ្យជនមួយក្តាប់តូចរំលោភយកដីផ្លូវឬក៏​ដីរដ្ឋលក់តាមតែ អំពើចិត្តបែបនេះ។

គណកម្មការវត្តរូបនេះមិនត្រឹមតែហ៊ានលក់ដីផ្លូវសាធារណៈប៉ុណ្ណោះនោះទេ សូម្បីតែដីក្នុងបរិវេណវត្ត ក៏គេចេះច្នៃពុះច្រៀកលក់ជាកង់ៗ ផងដែរ ពេលដែលមានពុទ្ធបរិស័ទត្រូវការ សាងសង់ចេតីយ៍ សម្រាប់តម្កល់ធាតុឪពុកម្តាយ ឬសាច់ញាត់របស់គេ ដែលបានលាចាកលោកទៅនោះ  គណកម្មការវត្តរូបនេះតែងតែតម្រូវឲ្យអ្នកមកសុំសាង់សង់ចេតីយ៍ក្នុងវត្តទាំងអស់នោះបង់លុយឲ្យ ដោយយកលេសថាយកទៅកសាងវត្តដោយ១ប្លង់តម្រូវឲ្យបង់មិនតិចពាន់ដុល្លារនោះទេ ប៉ុន្តែគេពុំដែលឃើញវត្តមានការរីកចំរើនអ្វីទេហើយសមិទ្ធផលដែលបានកើតឡើងកន្លងមកគឺដោយសារតែមានការចូលរួមពីពុទ្ធបរិស័ទដដែល ពួកគាត់ឆ្ងល់ថា តើ គណកម្មវត្តយកលុយទាំងនោះទៅណា ។

ការដែលគណកម្មការសម្រេចលក់ដី មួយជ្រុងនោះដោយ សារតែ គេថា ដីនោះជា​ដីវត្តដោយកន្លងមកប្រជាពលរដ្ឋសុំវត្តធ្វើដំណើរ ដូច្នេះទើបគណកម្មការ វត្តសម្រេច​លក់ដីនេះមួយជ្រុង ប៉ុន្តែទុកដីមួយចំនួនធ្វើផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរដដែល គឺមិនបិទនោះទេ ហើយការលក់នេះក្នុងគោលបំណងយកទៅកសាងចេតីយ៍ឲ្យព្រះចៅអធិការវត្តព្រះដែលលោកបានសុគតជាច្រើនឆ្នាំមកហើយ ដើម្បីតបស្នងទៅនឹងការខិតខំកសាងវត្តរបស់ព្រះអង្គតាំងពីដំបូងមកម្ល៉េះ។

សមិទ្ធផលមួយចំនួនដែល​បានកើត​ឡើងជាបន្តបន្ទាប់ នោះមិនមែន​បានមកពី​លក់ដីផ្លូវឬដីវត្តនោះទេ គឺបានមក​ពីការ​ចូលរួមរបស់ពុទ្ធបរិស័ទគ្រប់ទិសទី ប៉ុន្តែ ហេតុអ្វីបានជាគ្រាន់តែចេ​តីយ៍តូចមួយចាំ​បាត់ទាល់តែ លក់ដីផ្លូវសាធារណៈ​ឬដីវត្តយកស្ថាបនាទើប កើតបាន។

រឿងកសាងចេតីយ៍គឺជាលេសរបស់គណកម្មវត្តនោះតែប៉ុណ្ណោះ ដើម្បីរៀបចំ លក់ដី​នោះ ហើយគេបានលុយយកមកចែកគ្នាតាម លំដាប់លំដោយ ហើយម្យ៉ាងវិញ​ទៀតទោះ​បីជាស្ថាបនាអ្វីក៏ ដោយក៏មិនត្រូវមក​លក់ដីផ្លូវរបស់ពួកគាត់ដែរ ។ ទាក់ទិន​និង​ការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះនៅពុំអាច​ទំនាក់ជាមួយគណកម្មការវត្ត​ខាង​លើ ដើម្បីសុំការបំភ្លឺបានទេ៕

CH-00094

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com