0

លោក​ លី​ ស៊ីណា​ ថៅ​កែ​សណ្ឋា​គារ​ផ្កាយ​ ៥ ​អង្គរ​អេរ៉ា​ មេ​ឈ្មួញ​រក​ស៊ី​ទិញ​លក់ ​ឈើ​ប្រណីត​ខុស​ច្បាប់​

ខេត្តសៀមរាប ៖ គេ​​មិន​ដឹង​ថា​ ​ថៅ​កែ​​ស​ណ្ឋា​គារ លំ​ដាប់​​ផ្កាយ​​​៥ ឈ្មោះ ANGKOR ERA ដែល​មាន​​ទី​តាំង នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៦ ក្នុង​ភូមិ​​ខ្នារ ស​ង្កា​ត់​ជ្រាវ ក្រុង​​សៀម​រាប ខេត្ត​សៀម​រាប រកស៊ី​​ផ្នែក​​អូ​តែ​ល​​ខាត ឬ​​ចំ​ណេញ​​នោះ​ទេបានជា​គាត់​ពង្រីក​បន្ថែម មុខរបរ​ខុសច្បាប់​មួយទៀត គឺ​រកស៊ី​ជួញដូរ​ឈើប្រណិត យ៉ាង​សម្បើម​អស្ចារ្យ ដោយ​គ្មាន​អាជ្ញាធរ មាន​សមត្ថកិច្ច ណា​ហ៊ាន​ទៅ​រំខាន ឬ​រារាំង​មុខរបរ ដ៏​កាក់កប​នេះឡើយ​។

​ប្រភព​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ឈើ​ប្រណីត រាប់ពាន់​ម៉ែត្រគូប មាន​ប្រភេទ ធ្នង់ នាងនួន បេង ពិសេស គ្រញូង កំពុង​ត្រូវបាន​រក្សា និង​ស្តុក​ទុក នៅ​ផ្នែក​ខាងក្នុង​បរិវេណ​អូ​តែ​ល យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​មួយថ្ងៃៗ​គេ​ឃើញ មាន​រថយន្ត​ដឹកឈើ​ប្រណិត ប្រភេទ​សាំ​យ៉ុង នីសា​ន់ និង​កូរ៉េ មួយ​តោន​កន្លះ ដឹកឈើ​ចូល​ដូច​ហែ​កឋិន​។ តាម​ប្រភពព័ត៌មាន ពី​ឈ្មួញ​រកស៊ី​ប្រចាំខេត្ត​សៀមរាប បានអោយដឹងថា សព្វថ្ងៃ​ឈើ​របស់គេ បាន​លក់​ទៅអោយ ថៅកែ​សណ្ឋាគារ​អេ​រ៉ា មាន​ចំនួន​រាប់សិប ម៉ែត្រគូប ហើយ​ជាក់ស្តែង ឈើ​នៅសល់​ជាច្រើន ម៉ែត្រគូប​ទៀត ដែល​នៅ​ជំពាក់ តែ​គេ​មិន​ខ្វល់​ទេ​។​

​ក្នុងការ​រកស៊ី​ឈើ ជាមួយ​លោក​ប្រធាន លី ស៊ីណា ថៅកែ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ថ្លៃថ្នូរ​ណាស់ ហើយ​ជួយ​លាក់​ការណ៍ បាន​ខ្ពស់​ទៀតផង ព្រោះ​នៅពេលណា មាន​សមត្ថកិច្ច​មក​សួរនាំ ខាង​សណ្ឋាគារ​គេ​ថា ទិញ​ឈើ​មានច្បាប់ ដើម្បី​ផ្គត់ផ្គង់​សំណង់​សណ្ឋាគារ តែ​ការពិត​គឺ​ទិញ​សុទ្ធតែ​ឈើ​អត់​ច្បាប់ ដើម្បី​លក់​យកចំ​ណេញ​​បន្ត ។ ប្រភព​បាន​បន្តទៀតថា ខាង​សណ្ឋាគារ ដែលជា​អ្នក​កម្មង់​ទិញ បាន​ប្រាប់ថា បើ​លក់​ឈើ​អោយគេ​កុំ​ខ្លាច​អី ព្រោះ​គេ​មាន​ខ្សែស្រឡាយ​អ្នកធំ ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ហើយ​សូម្បីតែ​គាត់ ក៏មាន​ងារ​ជា​ឯកឧត្តម​ដែរ សូម្បីតែ​នៅ​ភ្នំពេញ ក៏​គេ​ជាន់​ផ្អៀង​ដែរ អ្នកណា​មួយ​ដែល​គេ មិន​ស្គាល់​ថៅកែ​ខារ៉ាអូខេ ស៊ូ​ល នៅ​ម្តុំ T85 នោះ​។

​ការនិយាយ​បែប​នោះ គឺ​ស័ក្តិសម​ដែរ ព្រោះ​គិត​មើលទៅ គេ​ហ៊ាន​រកស៊ី​បើកចំហរ​យ៉ាងនេះ ហើយ​មិនមាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គេ​ផង នោះ​គឺ​មកពី​ខ្លាច​ឥទ្ធិពល ខ្សែស្រឡាយ​អ្នកធំ​ហ្នឹងឯង ជាពិសេស​ទៅទៀត​នោះ គី​មាន​ប៉ូលិស​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ជិះ​រថយន្ត Lexus RX300 ពណ៌​ស្លែ ប្រចាំខេត្ត​សៀម​រាប ចាំ​កាង​ឲ្យ​ទៀតផង ។ មួយវិញទៀត បើ​យើង​កត់សំគាល់​មើល ពីមួយថ្ងៃ​ទៅមួយថ្ងៃៗ គេ​ឃើញ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មាន​តាំងពី​ខាង​មេព្រៃ ប៉ូលីស​សេដ្ឋកិច្ច ប៉េអឹម​ខេត្ត ប៉េអឹម​ផ្ទៃ​ប្រទេស ដែល​ទាំងអស់នោះ សុទ្ធសឹង​ជា​អ្នកទទួលបន្ទុក បង្ក្រាប​បទល្មើស ពិសេស​មន្ត្រី​សាលាខេត្ត ចូលទៅ​ហាត់ប្រាណ ឬ​ស្ទី​ម​នៅ​ក្នុង​សណ្ឋាគារ​អេ​រ៉ា ហេតុអ្វី​បានជា​មិនដឹងថា នៅក្នុង​សណ្ឋាគារ មានការ​ជួញដូរ​ឈើ​ប្រណីត​បែបនេះ​ទៅវិញ​៕

W@t-220135 W@t-220140

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com