0

ធ្លាយរឿងអំពើពុករលួយប្រធានមន្ទីរវប្បធម៌ខេត្តកោះកុង មួយឆ្នាំបានប្រាក់មិនតិចជាង២០០លានរៀល

ខេត្តកោះកុង៖ រឿងអាស្រូវពុករលួយ កំពុងតែបកបោកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង ដែល មានលោក អ៊ុក នឿន ជាប្រធានមន្ទីរ និងបានធ្វើអោយមន្ត្រីជាច្រើន បានសម្តែងនូវការមិនពេញចិត្តនៅការដឹកនាំរបស់លោកប្រធានមន្ទីរ ដោយសារតែមន្ត្រីទាំងនោះ មើលឃើញថាប្រធានរបស់ខ្លួន ជាមនុស្ស ដែលពូកែពុករលួយ និងកឹបកេងថវិកាជាតិ។

តាម​ប្រភពបានអោយដឹងថា ដោយសារតែមានការប្រព្រឹត្តិអំពើពុករលួយ ពីសំណាក់លោកប្រធានមន្ទីរ និង បក្ខពួកបានធ្វើអោយរដ្ឋបាត់​បង់​ថវិកា ដោយឥតប្រយោជន៍ក្នុងមួយឆ្នាំ យ៉ាងតិចជាង ២០០លានរៀល ហើយថវិកាទាំងនេះ បានធ្លាក់ចូលក្នុងដៃ លោកប្រធានមន្ទីរ អ៊ុក នឿន យ៉ាងតិច៨០% និងប្រហែល២០% គឺបានចូលក្នុងដៃបក្ខពួករបស់លោកប្រធាន ២-៣នាក់តែប៉ុណ្ណោះ។ ចំណែកមន្ត្រីភាគច្រើន ក្នុងចំណោម មន្ត្រីសរុបជាង២០នាក់ គឺមិនទទួលបានផលប្រយោជន៍ទេ។ ហើយការប្រព្រឹត្តអំពើពុករលួយ របស់លោក ប្រធានមន្ទីរនិងបក្ខពួក គឺមានគ្រាប់រូបភាពដូចជាការ កឹបកេងប្រាក់ថែទាំជួសជុល របបបេសកម្ម ប្រាក់ មន្រ្តីមានជំងឺនិងប្រាក់ទិញសំភារៈផ្សេងៗ មួយចំនួនធំថែមទៀត។

តាមប្រភពបានអោយដឹងទៀតថា នៅឆ្នាំ២០១៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង គឺបាន ចំណាយថវិកាជាតិសរុបជិត ៨០​០​លាន​រៀលក្នុងនោះដកជាង ២០០លានរៀលដែលជាបន្ទុកបុគ្គលិក។ ក្រៅពីនោះប្រាក់ជាង ៥០០លានរៀលទៀត គឺត្រូវបានគេកឹបកេងអស់យ៉ាងតិចជាង ២០០លានរៀល ហើយប្រាក់ដែលនៅសេសសល់ ទើបត្រូវបានគេយកទៅចំណាយ លើការងាររដ្ឋបាលនិងកិច្ចការផ្សេងៗ។ ហើយចំពោះប្រាក់ ដែលគេកឹបកេងបានច្រើនជាងគេ នៅឆ្នាំ២០១៤នេះ គឺប្រាក់សំរាប់ថែទាំ និងជួសជុល ដោយគេចំណាយអស់រហូតដល់ជាង ៣០០លានរៀល ប៉ុន្តែការចំណាយជាក់ស្តែង លើការធ្វើរបងមន្ទីរ និងចាក់សាប ក្នុងមន្ទីរអស់ប្រាក់យ៉ាងច្រើនត្រឹម ១០០លានរៀលតែប៉ុណ្ណោះ។

ចំពោះការកឹបកេងប្រាក់ដ៏ច្រើនខាងលើ គឺមានការឃុបឃិត ជាមួយគណកម្មាធិកា លទ្ធកម្មខេត្តកោះកុង ទើបអាចប្រព្រឹត្តបាន ដោយរលូន ប៉ុន្តែសាមីមន្ទីរដែលជាម្ចាស់គំរោង គឺជាអ្នកដែលទទួលបានផល ប្រយោជន៍ច្រើនជាងគេ។ ដោយមានបញ្ហាបែបនេះ ទើបធ្វើអោយមន្ត្រី​ភាគ​ច្រើន នៅក្នុងមន្ទីរខាងលើ មិនពេញចិត្តទៅ នឹងប្រធានរបស់ខ្លួននោះ។ សូមរំលឹកថានៅឆ្នាំ២០១៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្ត កោះកុងមានគំរោងថវិកាជាតិ សំរាប់ចំណាយសរុប 827,0លានរៀលក្នុងនោះជំពូក 60មានចំនួន 120,0 លានរៀល ជំពូក 61មានចំនួន 350,0លានរៀល ជំពូក 62 មានចំនួន 80,0លានរៀល និងជំពូក 64 មាន ថវិកាចំនួន 277,0លានរៀល។ សំរាប់ការចំណាយជាក់ស្តែងពី​ដើម​ឆ្នាំរហូតដល់ចុងឆ្នាំ ២០១៤ គឺមន្ទីរខាង លើបានចំណាយថវិកាសរុប អស់ជិត៨០០លានរៀល ហើយថវិកាដែលនៅសល់ គឺត្រូវបង្វិលចូលថវិកា ជាតិវិញ។

ហើយការចំណាយដែលនៅសល់នេះ មិនមែនលោកប្រធានមន្ទីរ និងបក្ខពួករបស់គាត់ ចង់ទុក្ខអោយសល់ ទេ ប៉ុន្តែដោយសារនិតិវិធីហិរិញ្ញវត្ថុតែប៉ុណ្ណោះ៕

download

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com