0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ការពារសុវត្ថិភាព គ្រួសារគ្រូពេទ្យដែល ចំលងជំងឺ អេដស៍ ទៅអ្នកស្រុក

ភ្នំពេញ៖ក្នុងគ្រាដែលប្រជាពលរដ្ឋនៅឃុំរកាស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានកើតជំងឺ អេដស៍ ជាបន្តបន្ទាប់ រហូតដល់ជាង១០០នាក់ ដោយ​សារតែ ការចំលងមេរោគ ពីគ្រូពេទ្យ ភូមិនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានបញ្ជាឲ្យ អាជ្ញាធរមាន សមត្ថកិច្ចត្រូវការពារ សុវត្ថិភាពក្រុមគ្រួសាររបស់គ្រូពេទ្យ ឲ្យបានល្អ ខណៈសម្តេចមិនទាន់ ជឿអំពីការចំលងមេរោគដ៏កាចសាហាវមួយនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកល វិទ្យាល័យ ភូមិន្ទចំការដូងព្រែកលាភ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ថា សូមអំពាវនាវឲ្យកុំ ឲ្យអ្នកស្រុកមានការតក់ស្លុតអំពីករណីនេះ ហើយត្រូវរក្សាភាពស្ងប់ស្ងៀម។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា «ទាមទារឲ្យការពារសុវត្ថិភាពគ្រូពេទ្យនិងក្រុមគ្រួសារ គ្រូពេទ្យ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ តិចថា ឃើញគាត់ ទៅវ៉ៃសម្លាប់គាត់ ។សុវត្ថិភាព របស់គាត់ជារឿងសំខាន់ណាស់ ដើម្បីផ្តល់ក្នុងការស្រាវជ្រាវមួយពិតប្រាកដ ហើយសួរគាត់ថា ១០៦នាក់នេះ ចេញពីការព្យាបាល របស់គាត់ទាំងអស់ឬយ៉ាងម៉េច សិក្សាមិនទាន់ គ្រប់ជ្រុងជ្រោយទេ ពិបាកជឿដែរ ត្រូវតែសហការគ្នា»។

សម្តេចនាយកបន្ត រហូតមកដល់ពេលនេះ គ្រប់ភាគីពាក់ព័ន្ធដែលមាន ទាំងតំណាង អង្គការ សុខភាពពិភពលោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងវិទ្យាស្ថានប៉ាស្ទ័រ បានទៅដល់កន្លែងកើតជំងឺដោយផ្ទាល់ហើយ ហើយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ រក មូលហេតុច្បាស់លាស់ បើសិនជារឿងនេះ កើតឡើងមែនគឺធ្ងន់ធ្ងរខ្លាំងណាស់។

សម្តេចបន្តថា ៩៩ភាគរយ គឺសម្តេចមិនទាន់ជឿថា អ្នកស្រុកកើតជំងឺនោះឡើយ ព្រោះមិន ទាន់ដឹងពីមូលហេតុពិតប្រាកដពីការចម្លងមេរោគនេះ ហើយរហ័សពេក។

សម្តេចបានបញ្ជាក់ថា «ខ្ញុំនៅតែមិនជឿ អត់ជឿព្រោះថាគ្រូពេទ្យចម្លង ហើយអាវិធី ចម្លង គឺវាចម្លងរបៀបម៉េច យើងសាកល្បងគិតជាមួយគ្នាមើល ចឹងមានតែគាត់កើតអេដស៍មុន ទៅចាក់ថ្នាំគេ គឺគាត់ចាក់ខ្លួនគាត់សិន ហើយទៅចាក់ ប៉ុន្តែដូចជាទៅមិនរួច ដូចជាមិនទំនង សោះ»។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ មានករណីភ្ញាក់ផ្អើលមួយកើតឡើង នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានគ្រូពេទ្យម្នាក់ឈ្មោះ យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជាគ្រូពេទ្យ ប្រចាំភូមិ បានចម្លងមេរោគអេដស៍ ទៅប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលរហូតមកដល់ថ្ងៃទី១៨ ធ្នូនេះ មានចំនួន១០៦នាក់ ហើយដែលបានឆ្លងជំងឺ មានទាំងចាស់អាយុជាង៨០ឆ្នាំ ទាំងក្មេងអាយុ២ឆ្នាំក៏មាន៕

that-0228

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com