0

ឧកញ្ញ៉ា​សឹង ​សំអុល​ ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ប្រណិត​ខុស​ច្បាប់​ធំ​ជាង​គេ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​

ត្បូងឃ្មុំៈ សកម្មភាព​​​ដឹកជញ្ជូន​ឈើប្រណិត ​នៅ​ក្នុងខេត្តត្បូងឃ្មុំ កំពុង​តែមាន​សកម្មភាព​យ៉ាងពេញបន្ទុក​ព្រោះ​​មន្ត្រីអាជ្ញាធរ​​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រីរដ្ឋ​បាល​ព្រៃឈើ​មិនយក​ចិត្ត​ទុកដាក់បង្ក្រាប​ឡើយ​។ សព្វ​ថ្ងៃនេះ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​តាម​រថ​យន្ត​កែច្នៃធំៗ​យ៉ាង​គគ្រឹកគគ្រេង​ចេញ​ពី​ទឹកដីច្រកទន្លេចាមឃុំគ្រវៀនស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ នៅ ប្រទេសយួនជារៀងរាល់ថ្ងៃ ។

​សកម្មភាព​​ដឹក​​ជញ្ជូន​​ឈើប្រណីត​នោះ​​ត្រូវ​​បាន​​គេ​​ដឹង​ថា​ឆ្លង​កាត់​មុខ​ស្នាក់ការ​រដ្ឋ​បាល​ព្រៃ​ឈើ​ជាច្រើនកន្លែង​ដែល​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​របស់​លោក ប៊ួយ​ រតនា នាយ​ផ្នែក​រដ្ឋ​បាល​ក្រ​ចេះ​ ប៉ុន្តែ​មន្ត្រីរដ្ឋ​បាលព្រៃឈើរូបនេះ​ មិន​បើក​ភ្នែកមើល​​ឬ​ចាត់​វិធាន​​​ការ​បង្ក្រាប​ឡើយ​។ឈ្មួញរកស៊ីឈើ​​​សកម្ម​​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ សព្វ​ថ្ងៃនេះ​ មាន​ ឈ្មោះឧកញ្ញ៉ាសឹងសំអុល ហើយ​ឈ្មួញ នេះ ដឹក​​ជញ្ជូនឈើ​តាមរថ​យន្តយីឌុប​ឡង់គ្រីស័រ តាកូមា និងកាមរី​បាឡែន​ជា​ដើម។ ការ​​ដែល​ឈ្មួញទាំងពីរនាក់នេះ​​អាច​ធ្វើអ្វីៗ​តាម​អំពើចិត្ត​ក៏ព្រោះតែ​មាន​ការ​បើកដៃ​ពី​មន្ត្រីជំនាញ​​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ពីគ្រប់ស្ថាប័ន​ ជា​ពិសេស​គេ​បាន​ផ្តល់​ផលប្រ​យោជន៍​ឲ្យ​សមត្ថ​កិច្ច​​ពុក​រលួយ​​ជា​​​ប្រ​ចាំ​ ទើប​អ្វីៗ​គ្មានការ​រំខាន​។

ប្រភព​ពីប្រជា​ពលរដ្ឋ​​ បាន​ឲ្យ​ដឹងថា​​សកម្មភាព​ដឹក​​ឈើ​​ចេញពី​​ទឹកដីឃុំរលួស គឺ​មានការ​ឆ្លងកាត់​កុងត្រូលជជុះ​ នៅចំណុច​ភ្នំ​ខ្តាច់និង​មន្ត្រី​ប្រ​ចាំការ​នៅ​បារាស់​ក្រុមហ៊ុន​ ជា​ពិសេស​គឺ​ក្រុមគ្រួសារ​កង​រាជ​អាវុធ​ហត្ថ​ ស្នាក់ការ​ ៧០៨ នៅចំណុច​ស្រែ​ស្បូវ​។ គ្រួសារ​កង​រាជ​អាវុធ​ហត្ថ​ដែល​កាង​ឈ្មួញ​រក​ស៊ីឈើ​ខុស​ច្បាប់​នោះ គឺ​គ្រប់គ្រង​ដោយ​លោក ម៉ុត វណ្ណៈ ហើយ​​បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រូបនេះ​ផ្លាស់មកធ្វើជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ក៏បាន​រៀប​ចំ​ឲ្យ​ឪពុក​ក្មេក និង​ប្អូនថ្លៃ​ ទៅ​គ្រប់គ្រង​កុង​ត្រូលជជុះនោះ​ជា​បន្ត។

តែក្រុមគ្រួសារ​កង​រាជ​អាវុធ​ហត្ថ​ ដែល​កាង​ឈ្មួញ​រកស៊ីខុស​ច្បាប់នោះ​​ឃុបឃិត​ជាមួយ​នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​​សណ្តាន់​ទើប​គេ​ហ៊ានបើកដៃ​ឲ្យ​មេឈ្មួញ​ឈ្មោះឧកញ្ញ៉ាសឹងសំអុល ដឹកជញ្ជូនឈើធ្នង់​តាម​អំពើចិត្ត។ ហេតុនេះ ក្រ​សួង​និង​ស្ថាប័នពាក់ព័ន្ធ​ត្រូវចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជា​បន្ទាន់​បំផុត​ ព្រោះឈ្មួញ​និង​សមត្ថ​កិច្ច​ពុករលួយ​ត្រូវបាន​គេ​ស្គាល់​មុខ​​អស់ទៅហើយ​៕​

2014_08_11_(2)(1)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com