0

ស្ថានីយជញ្ជីង ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ រងការរិះគន់ថា ណាត់ឈ្មួញ បង់លុយក្រៅផ្លូវការ

ពោធិ៍សាត់:  មានមតិរិះគន់ជាច្រើន បាននិយាយថា នៅក្នុងស្ថានីយ ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង នៃខេត្តពោធិ៍សាត់ មាន បុគ្គលជាមន្រ្តីខិលខូចមួយចំនួន បានណាត់ឈ្មួញ រថយន្តដឹកអង្ករលើសទម្ងន់ មកពីតាមបណ្តាខេត្តមួយចំនួនភាគខាងលិច នៃប្រទេសកម្ពុជា មិនឱ្យ រថយន្តដឹកលើសទម្ងន់ទាំងនោះ ឈប់ចូលថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍នោះឡើយ។

ដោយបុគ្គលខិលខូចនោះបានណាត់ជាមួយអ្នកបើកបរ រថយន្តតាមទូរស័ព្ទឲ្យមកឈប់រថយន្ត នៅខាង កើត ខេត្ត ត្រង់ ចំណុចកន្លែងប្រមូលទិញលក់អេតចាយមួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅ ម៉ោងប្រមាណជាង៨យប់។

បើតាមការអះអាងពីអ្នកបើកបររថយន្តប្រភេទយីឌុប ពាក់ស្លាកលេខ៨១០០ ដែលគេអះអាងថា រថយន្ត របស់​គេ​ដឹក​អង្ករ​នោះ​បាននិយាយថា មូលហេតុដែលគេមិនឈប់ចូលទៅថ្លឹងរថយន្ត ក្នុងស្ថានីយ ឃ្លាំងមឿង កាលពីយប់មួយនោះ គឺ​ដោយ​សារ​តែ​មានមន្ត្រីជញ្ជីងជិះរថយន្តម៉ាកកាមរី ពណ៌ស្លែ សេរី១៩៩៥ អត់ពាក់ស្លាកលេខផ្នែកខាងមុខ បាន​ឲ្យ​រូប​គាត់​មក​ឈប់​នៅ​ខាង​កើត​ខេត្ត​ដើម្បី​ឲ្យ​រូប​គេ​យក​លុយ​មក​បង់​រថយន្ត​ដឹក​អង្ករ​ចំនួន​៤គ្រឿង​ដោយ​ក្នុង​មួយ​គ្រឿនៗ​គាត់​កំណត់​ឲ្យ​បង់​លុយ​ចំនួន​​៥ម៉ឺនរៀល ដោយរូបគាត់ជាអ្នកទទួលបង់លុយ សរុបទាំង៤រថយន្តស្មើ រនិង២០ម៉ឺនរៀល។

អ្នកបើកបររថយន្តនោះក៍បានបន្តឲ្យដឹងដែរថា ក្រោយបុគ្គលនោះយកលុយគាត់ក្រៅស្ថានីយថ្លឹង រថយន្តហើយ គេ​ក៏​បត់​រថយន្ត​ត្រឡប់ទៅទិសខាងលិចវិញ។ គួរបញ្ជាក់ថាក្នុងពេលថ្មីៗនេះ នៅតាមស្ថានីយមួយចំនួន ក៏ធ្លាប់បានគេរិះគន់ថា នៅ​ពេល​យប់តាម ស្ថានីយនីមួយៗ ភាគច្រើន គេមិនសូវឃើញរថយន្តដឹកលើសទម្ងន់ ចូលទៅថ្លឹងនៅក្នុងជញ្ជីងនោះទេ ដោយ​គេ​កត់សម្គាល់ឃើញតែមនុស្ស ចូលថ្លឹងទៅវិញ៕

ពាក់ព័ន្ធ និងការចោទប្រកាន់ និងការរិះ គន់​ខាង​លើ​នេះ​មិន​ទាន់​បាន​ការ​បំភ្លឺ​ពី​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​នៅ​ឡើយ​ទេ​។​​

100_3875

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com