0

មេ​ឈ្មួញ​ឈើ​ប្រណិត​ឈ្មោះ​ កែវ​ អួត​អាង​ថា ​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើរបស់​គាត់​គ្មាន​អាជ្ញា​ធរ​ណា​ហ៊ាន​បង្រ្កាប​ឡើយ​!​

ត្បូងឃ្មុំ៖ សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​ ត្បូង​ឃ្មុំ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​​ឱ្យ​​ដឹង​​ថា​​ឈើ​​ប្រណីត​​​​នៅ​​ តែ​ចរ​រាចរណ៍​រៀង​រាល់​ថ្ងៃ ​ទោះ​បី​ជា​ប្រទេស​វៀត​ណាម​ផ្អាក​ការ​ នាំ​​ចូល​​ឈើ​​ពី​​កម្ពុជា​​តាម​​ច្រក​ ព្រំ​ដែន​នានា​ក៏​ដោយ​ក៏​សកម្មភាព​ដឹក​ប្រមូល​ឈើ​រក្សា​ទុក​ នៅ​​តាម​​កន្លែង​​នានា​​នៅ​​ក្នុង​ ខេត្ត​ត្បូង​ឃ្មុំ​នៅ​តែ​កើត​មាន​ ឡើង​ជា​រៀង​រាល់​ថ្ងៃ ​ដោយ​​ឈ្មួញ​​រក​​ស៊ី​​ទិញ​​លក់​​ឈើ ​​ប្រណីត​ទាំង​អស់​នោះ​នៅ​តែ ​លប​លួច​បញ្ចោញ​ឈើ​ទៅ​ ប្រទេស​ វៀត​ណាម​ដដែល​ ។​ ដោយ​សារ​តែ​ក្រុម​ឈ្មួញ​ទាំង​ អស់​នោះ​យល់​ឃើញ​ថា​ ជា​ ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ​របស់​ ខ្លួន​​ដែល​​ទិញ​ឈើ​ប្រណីត​បាន​ ថោក​ហើយ​យក​ទៅ​រក្សា​ទុក ​ដើម្បី​ដឹក​ទៅ​លក់​នៅ​ប្រទេស​ វៀត​​ណាម​តាម​ច្រក​ព្រំ​ដែន​ នានា​ក្នុង​ ទឹក​ដី​ស្រុក​ត្បូង​ឃ្មុំ​ ។​

ប្រភពខាងដើម បានបន្តឱ្យដឹងទៀតថា មេ ឈ្មួញរកស៊ីដឹកឈើប្រណីត ទាំងនោះ មាន​ឈ្មោះ​ កែវ ជាអ្នកតំណាងឱ្យឈ្មួញរកស៊ី ឈើនៅក្នុងស្រុកមេមត់ ខេត្ត ត្បូង​ឃ្មុំ​ចេញ​មុខ​ដោះ​ស្រាយ ជូនសមត្ថកិច្ចជំនាញនានា ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចាប់​ពី​ថ្នាក់​តូច​រហូត​ទៅ​ដល់ ថ្នាក់លើទើបអាចធ្វើការដឹក ជញ្ជូនឈើបានយ៉ាងងាយ ស្រួល បែបនេះ ។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ ​ដឹង​ទៀត​ថា ​មេ​ឈ្មួញ​រត់​ការ​ ឈ្មោះ ​កែវ​ និង​មេ​ឈ្មួញ​ដទៃ​ ទៀត​​បាន​​ដឹក​ឈើ​យក​ទៅ​លក់​ ឱ្យ​មេ​ឈ្មួញ​វៀត​ណាម​តាម​ ច្រក​ព្រំ​ដែន​ដូច​ជា​ ច្រក​ចាន់ ​មូល​ ច្រក​​ជាំ​ក្រវៀន​, ច្រក​ ដូន​រ័ត្ន​, ច្រក​ដូង​ប្រាំ​ពីរ​ដើម​, ច្រក​ ៧​មករា ​និង​ច្រក​ស្អំ ​។ មេ​​ឈ្មួញ​​កែវ​​នេះ​​បាន​ចែក​ ចាយ​លុយ​ដល់​សមត្ថកិច្ច​តាម​ ប៉ុស្តិ៍​ច្រក​ព្រំ​ដែន​ទៀត​ ទើប​ អាច​​ដឹក​​ឈើ​​ទៅ​​ដល់​​ទឹក​ដី​ វៀត​ណាម​បាន​ ។​

ប្រភពដដែលបានបន្តឱ្យ ដឹងទៀតថា ការប្រព្រឹត្តអំពើ ពុករលួយជាប្រព័ន្ធជាសេនារីយោ​បែបនេះដូចជា សកម្ម ភាពរបស់ឈ្មោះ កែវ ជា មួយសមត្ថកិច្ចពាក់ព័ន្ធនានា ជា​ពិ​សេស​មន្ត្រី​រដ្ឋបាលព្រៃ ឈើរួមទាំងអ្នកគ្រប់គ្រងតាម បណ្តា ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និង​ច្រក​របៀង​ផ្សេងៗទៀត នោះ ទើបធ្វើឱ្យការអភិរក្ស រក្សាការពារព្រៃឈើនៅ កម្ពុជា ពុំ​អាច​ធ្វើ​ទៅ​បាន ដោយសារតែក្រុមជនបំផ្លាញ ព្រៃឈើមានកម្លាំងនិងសមត្ថភាព​ខ្ពស់​ទើប​ពុំ​អាច​ធ្វើ​ការ ទប់ស្កាត់ឬបង្ក្រាបបាននោះ ឡើយ ។

តាម​ព័ត៌​មាន​ដ​ដែល​បាន​និយាយ​ថា​លោក ​កែវ ​បាន​សហការ​ជា​មួយ​លោក​ថុល​ លោក​ ធៀម​​ ដែន​ ហៅ​តក់​ ដែល​ជា ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​ជ្រោង​ និង​មន្ត្រី​ដទៃ​ទៀត​នៅ​ពី ​ក្រោយ​​លោក​​ កែវ​ មាន​ជំនាញ ​កាន់​លុយ​ចែក​ចាយ​ជូន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​នោះ ​ដោះ​​ដូរ​​ក្នុង​​ការ​មិន​បង្ក្រាប​ ការ​ដឹក​ជញ្ជូន​បទ​ល្មើស​ព្រៃ ​ឈើ​ទៅ​ប្រទេស​វៀតណាម​។​

ករណី​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ហាម​ឃាត់​ មិន​​ឱ្យ​​ជន​​ទាំង​​ឡាយ​​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ការ​កាប់​បំផ្លាញ ​ព្រៃ​ឈើ​នោះ​ឡើយ​ ។​ ទោះ ​បី​​ប្រ​មុខ​​រាជ​​រដ្ឋា​ភិ​បាល​​ហាម​ ​ឃាត់​យ៉ាង​ណា​ក៏​ដោយ​ក្រុម ​ឈ្មួញ​ទាំង​អស់​នោះ​មិន​ស្តាប់ ​ដែរ​ ។ ​ក្នុង​​សកម្មភាព​​បទ​​ល្មើស​ ​ព្រៃ​ឈើ​ក្នុង​នោះ​ក៏​មាន​ការ​ ចូល​រួម​ពី​សមត្ថកិច្ច​ពាក់​ព័ន្ធ​ គ្រប់​​លំដាប់​​ថ្នាក់​មួយ​​ចំនួន​​ផង​​ ដែរ​ ក្រុម​មន្ត្រី​ទាំង​អស់​នោះ​ ប្រឆាំង​បទ​បញ្ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ដោយ​ចំៗ​ថែម​ ទៀត​​ផង​ ។​

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​យប់​ ថ្ងៃ​ទី​៣០​ឈាន​ចូល ​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៤​ វេលា ​ម៉ោង​២.០០​នាទី​នៅ​ចំណុច ​ភូមិ​ដូង​ ឃុំ​ជាំ​ក្រវៀន​ មាន​ រថយន្ត​ យី​ឌុប​ ៥ភ្លៅ ​ពណ៌ ខៀវ​គ្មាន​ស្លាក​លេខ​ផ្ទុក​ឈើ ​ពេញ​មួយ​រថយន្ត​ដឹក​ឈើ​ធ្នង់​ ក្រទ្បាប់​ ត្រូវ​បាន​គេ​ស្គាល់​ថា​ អ្នក​រត់​ ការ​ឈ្មោះ ​កែវ​ និង​ អ្នក​មើល​ ផ្លូវ​ឈ្មោះ ​ខុន ​បំរើ​ការ​នៅ​កង​រាជ​អាវុធ​ហត្ថ ​ស្នាក់​​ការ​​សន្តិ​សុខ​ ៧០២​ ។ រថយន្ត​ដឹក​ឈើ​ធ្នង់​ជាង​ ៣០ ​ម៉ែត្រ​គូប ​បាន​ក្រទ្បាប់​ ផ្ងារ​​ជើង​​ទ្រ​​មេឃ​​ធ្លាយ​​ចេញ ​សុទ្ធ​តែ​ឈើ​ប្រណីត​ហើយ​អ្នក ​បើក​បរ​រថយន្ត​បាន​ដាក់​មេ ​ប្រូច​ទៅ​បាត់ ​ខណៈ​នោះ​​ផង​ ដែរ​ក៏​មាន​ឃើញ​រថយន្ត​លុច ​ស៊ី​សមី​នី​៣០០ ​ពណ៌​ទឹក​ប្រាក់ ​មក​​ធ្វើ​​អន្តរា​គមន៏​​ដើម្បី​រំដោះ ​យក​ឈើ​ទាំង​នោះ ​ប៉ុន្តែ​អ្នក ​មក​អន្តរាគមន៏​ក៏​ត្រូវ​ដាក់​មេ ​ផាយ​​ទៅ​​បាត់​​ផង​​ដែរ​គឺ​ដោយ ​សារ​តែ​មាន​អ្នក​សារ​ពត៏​មាន​ ជា​ច្រើន​នាក់​ទៅ​ដល់​កន្លែង​ កើត​ហេតុ​ ។​

ប្រជា​ពល​រដ្ឋ​ដែល​ឃើញ ​ហេតុ​ការណ៍​ខាង​លើ​ដែល ​លក្ខណៈ​សូម​មិន​បញ្ចោញ ​ឈ្មោះ​​បាន​​ឱ្យ​​ដឹង​ថា​ឈើ​ទាំង ​នោះ​គឺ​ជា​ឈើ​របស់​ លោក​ កែវ ​ជា​អ្នក​រត់​ការ​តំណាង​ លោក​ឧកញ៉ា ​អុល​ ហើយ​នឹង ​ម្នាក់​ទៀត​ឈ្មោះ ​ខុន ​អនុ​បញ្ជា​ការ​កង​រាជ​អាវុជ​ហត្ថ ​ស្នាក់​ការ​សន្តិសុខ​ ៧០២​ ជា​ អ្នក​មើល​ផ្លូវ​ឱ្យ ​លោក​ឧកញ៉ា ​អុល ​ផង​ដែរ​ ។​

ច្រក​ជាំ​ក្រវៀន​ ហៅ​ទន្លេ ​ចាម ​ស្ថិត​នៅ​ភូមិ​ដូង ​ឃុំ​ជាំ​ ក្រវៀន​ ស្រុក​មេមត់​បាន​ក្លាយ ​ទៅ​​ជា​​ផ្លូវ​​ច្រក​សំរាប់​ក្រុម ​ឈ្មូញ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ ​ប្រណីត​ខុស​ច្បាប់​ទៅ​លក់​នៅ​ ប្រទេស​​វៀត​​ណាម​​តាម​ច្រក​ ជាំ​ក្រវៀន​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​សម្ថកិច្ច​ពាក់​ព័ន្ធ ​ណា​​មួយ​​ធ្វើ​​ការ​​បង្ក្រាប​​ទ្បើយ​។​

អង្គភាព​សារ​ព័ត៌​មាន​យើង​មិន​អាច​ធ្វើ ​ការ​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​ លោក​ឧកញ៉ា ​អុល ​និង​​លោក​​ កែវ ​លោក ​ខុន ​បាន​ទេ ​នូវ​ព័ត៌​មាន​ពាក់​ព័ន្ធ​ខាង​លើ​នេះ​។​​

1 (2) 2 (2)

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com