0

ក្រុមហ៊ុន​ ស៊ីន​ទ្រី ផ្អាក​ប្រមូល​សំរាម​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ចាប់ពី​ ថ្ងៃ​ទី​៣ ​ដល់​ទី៥ ​ខែតុលា​

សាលា​រាជធានី​ភ្នំពេញ ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​ ស៊ីន​ទ្រី នឹង​ផ្អាក​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ រយៈពេល​បី​ថ្ងៃ ដើម្បី​ឲ្យ​និយោជិត កម្មករ កម្មកា​រិ​នី​​ទាំងអស់ បាន​ទៅ​ចូលរួម​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​​នៅ​ស្រុកកំណើត​។

សេចក្តីជូនដំណឹង​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ឲ្យដឹងថា ក្រុមហ៊ុន​ស៊ីន​ទ្រី បានអនុញ្ញាត​ឲ្យ​កម្មក​រ ក​ម្មការិនី ឈប់​សម្រាក​​រយៈ​ពេល ៣​ថ្ងៃ គឺ​​ចាប់​​ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៥​ខែតុលា ដើម្បី​ឲ្យ​ពួកគាត់​អាច​ទៅ​ចូលរួម​​បុណ្យ​ភ្ជុំបិណ្ឌ​។ ដូច្នេះ​ការ​ផ្តល់​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​​សំរាម​នៅ​រាជធានី​ភ្នំពេញ មិន​បាន​ប្រមូល​​ពេញ​​លេញ​ដូច​ថ្ងៃ​ធម្មតា​ទេ ដោយសារ​ការវិលត្រឡប់​របស់កម្មករ ​កម្មការិនី មាន​ការយឺតយ៉ាវ​រហូត​ដល់​ថ្ងៃ​ទី​០៨ ខែ​តុលា ទើប​ចូល​បម្រើ​ការងារ​វិញ​។

សាលា​រាជធានី ឲ្យដឹងទៀតថា ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី ០៣,០៤,០៥ ខែ​តុលា​នេះ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​វេច​ខ្ចប់ និង​ទុក​ដាក់​​សំរាម​ឲ្យបាន​ត្រឹម​ត្រូវ ចៀសវៀង​ការបញ្ចេញ​សំរាម​មក​ក្រៅ​ផ្ទះ និង​នៅ​ទីសាធារណៈ ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​អ​នាម័យ សោភ័ណ​ភាព និង​បរិស្ថាន​ទីក្រុង​។

សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​យោគយល់ និង​ចូលរួម​អនុវត្ត​តាម​សំណូមពរ​ឲ្យបាន​ល្អ​ប្រសើរ​៕

sentry-company-2013-09-30

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com