0

លោក សាំ ពិសិដ្ឋ ពុករលួយ ឬអត់ ឬក៍ក្រុមហ៊ុនឧកញ៉ា ឃុន សៀ សាងសង់ត្រូវស្ដង់ដារ ឬអត់

ភ្នំពេញ​៖ ប្រភព​បានឲ្យដឹងថា បើ​តាម​គម្រោង ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ក្រុមហ៊ុន បាន​ឯកភាព​ថា ត្រូវ​បំពាក់​បំពាក់ ប្រព័ន្ធ​អាយ​ធី (IT) ឲ្យ​ក្នុង​តម្លៃ ៥​ម៉ឺន​ដុល្លារ អាមេរិក​នោះ មកដល់ពេលនេះ បែរ​ជា​ក្រុមហ៊ុន មិន​បាន​បំពាក់​ឲ្យ​ឡើយ​… ផ្ទុយទៅវិញ លោក​នាយក​មន្ទីរ សាំ ពិសិដ្ឋ បែរ​ជា​ស្នើសុំ​លុយ​ផ្សេង​ពី សាលា​រាជធានី​ភ្នំពេញ មក​បំពាក់​ប្រព័ន្ធ អាយ​ធី​នេះ​ទៅ​វិញ ។

ក្រៅពី​ទៅសុំ​លុយ ពី​សាលា​រាជធានី យក​មក​បំពាក់ ប្រព័ន្ធ​អាយ​ធី​នោះ ប្រភព​បាន​ប្រាប់ទៀតថា លោក សាំ ពិសិដ្ឋ ថែមទាំង​បាន​ប្រើ អំណាច​របស់​ខ្លួន ជា​ប្រធាន​មន្ទីរ ទៅ​ដក​យក​ថវិកា ពី​អង្គភាព​ធ្វើ​ស្លាក​លេខ​ម៉ូតូ ប្រមាណ ពីរ​-​បី ម៉ឺន​ដុល្លារ ក្រោម​លេស​ថា យក​ទៅ​ធ្វើ​ប្រព័ន្ធ​អាយ​ធី ដដែល​នេះ​ទៀតផង ។​ក្រៅពី​ករណី​ខាងលើ ក្នុង​កិច្ចព្រមព្រៀង ក៍​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន របស់​លោក​ឧកញ៉ា ឃុន សៀ បាន​ឯកភាព​ជាមួយ​មន្ទីរ ចេញ​ថ្លៃ​ដឹក​ជញ្ជូន ចំនួន​២​ម៉ឺន​ដុល្លារ ថ្លៃ​ដឹក​ជញ្ជូន រើ​ទីតាំង​ចេញ ពី​ទីតាំង​ចាស់ ចេញ​ទៅ​ទីតាំង​ថ្មី និង​បាន​សន្យា ជួយ​ផ្ដល់​ថវិកា ឧបត្ថម្ភ​បុគ្គលិក មន្ត្រីរាជការ​ជាង ១​ពាន់​នាក់ នូវ​ទឹកប្រាក់ រាប់សិប​ម៉ឺន​ដុល្លារ ផងដែរ ។​

កាលពី​ពេល​ថ្មីៗ​នេះ មាន​បែកធ្លាយ​នូវ ព័ត៌មាន​ដ៍​រសើប​មួយ ដែល​មាន​ការលើកឡើង​ថា ការសាងសង់​ទីតាំង​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ឫស្សីកែវ បាន​បណ្ដាលឲ្យរ​ដ្ឋ ត្រូវ​ខាតបង់​ថវិកា រាប់សិប​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការឃុបឃិត​គ្នា ប្រព្រឹត្តិ​អំពើ​ពុករលួយ របស់​មន្ត្រីៗ​ពាក់ព័ន្ធ​មួយចំនួន ។ អ្នក​ដែល​ទទួលខុសត្រូវ ក្នុង​ការសាងសង់ សំណង់​អគារ​នោះ គឺ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន របស់​លោក​ឧកញ៉ា ឃុន សៀ ដ៍​ល្បីឈ្មោះ ។

​បើ​តាម​ព័ត៌មាន​ថា គម្រោង​សាងសង់​អគារ​ថ្មី​ទាំងនោះ មាន​ចំនួន ៧​អគារ ដែល​ក្នុងនោះ មាន​អគារ​ធំ​មួយ ជា​អគារ​ផ្ទាល់​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចំនួន ៣ អគារ​តែឯង និង​អគារ​តូចៗ​ចំនួន ៤ ផ្សេងទៀត សម្រាប់​អង្គភាព​ចំនួន ៤ រួមមាន​៖ អង្គភាព​សួនច្បារ និង​រុក្ខជាតិ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណ​, អង្គភាព​ស្ពាន​ថ្នល់ និង​អង្គភាព​ស្លាក​លេខ​ម៉ូតូ ដោយ​មាន​ឃ្លាំង​ធំ​ចំនួន ២ សម្រាប់​អង្គភាព​ស្លាក​លេខ​ម៉ូតូ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណៈ​, អង្គភាព​សួនច្បារ និង​រុក្ខជាតិ​ផងដែរ ។ ប៉ុន្តែ​ជាក់ស្ដែង អគារ​ធំៗ​ដែល​ត្រូវ​ធ្វើ ៣​ជាន់ ត្រូវបាន​ក្រុមហ៊ុន ធ្វើ​ឲ្យតែ ២​ជាន់ និង​អគារ​តូចៗ មានតែ ៣ អគារ​ប៉ុណ្ណោះ ។​

មហាជន​បាន​និយាយថា បើ​ចង់​ដឹង​ថា ការសាងសង់​អគា​ររ​ដ្ខ​ទាំងនោះ វា​កើត​មាន​អំពើពុករលួយ ធ្វើឲ្យ​រ​ដ្ខ​ខាតបង់ ថវិកាជាតិ​អស់​យ៉ាងច្រើន ឬ​អត់​… ឬ​មួយ​ក៍​ក្រុមហ៊ុន​នោះ សាងសង់​ត្រូវ​ស្ដង់ដារ ឬ​អត់​ដែរនោះ គឺមាន​តែ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ត្រូវ​បង្គាប់​បញ្ជា​ឲ្យ អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង​មន្ត្រីៗ​ជំនាញ ខាង​សំណង់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​រក​ការពិត លើ​រឿង​ហ្នឹងហើយ​… ។

អ្នកសារព័ត៌មានចាប់ដៃយើងមិនទាន់​អាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក សាំ ពិសិដ្ឋ និង​លោក​ឧកញ៉ា ឃុន សៀ បាន​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ៕

ab186_2000f02cc72cb56594904664ecb9bcc1

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com