0

លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកំពុងធ្វើព្យុះធ្វេីភ្លៀងប្រេីអំណាចប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក

ខេត្តប៉ៃលិន = ថ្មីៗនេះប្រភពពីមន្ត្រីប្រចាំ ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងទៀតថាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ កំពុងប្រើអំណាចនិងតួនាទីប្រព្រឹត្ត អំពើពុករលួយប្រមូលលុយដាក់ហោ ប៉ៅយ៉ាងពេញ បន្ទុកដោយគ្មានញញើតអ្វីទាំងអស់ ។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗស្រេច តែអំពើចិត្ត គឺមាន ការឃុបឃិតបើកដៃពីសំណាក់ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្ត ប៉ៃលិន ផង ដែរទើបអ្វីៗដំណើរការយ៉ាងរលូនធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថាទំនងជាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយកគយ ទៅទៀតទើបលោក គុណ ញឹម មិនហ៊ានប៉ះពាល់លោក ទី ប៊ុនឡង់ ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលពន្ធរដ្ឋតាមអំពើចិត្ត ហើយទុកឲ្យលោក ទី ប៊ុនឡង់ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង។

សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំមួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញជាច្រើននាក់កំពុងសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ សមត្ថកិច្ចគយជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំ ហើយអំពើពុករលួយរបស់សមត្ថកិច្ចគយកំពុងត្រូវបានលាតត្រដាងជាសាធារណៈ។ ហេតុនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ។

ប្រភពពីក្រុមអាជីវករនិងប្រជាពលរដ្ឋដែលរកស៊ីនាំកសិផលចេញទៅលក់នៅស្រុកសៀម តាមច្រកទ្វារអន្តរជាតិព្រំ បានឲ្យដឹងថា សព្វថ្ងៃនេះលោក ទី ប៊ុនឡង់ ប្រើអំណាចគាបយកលុយពីពួកគាត់តាមរបៀបពុករលួយយ៉ាងគឃ្លើន ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។

ប្រភពបានឲ្យដឹងទៀតថា អ្នកដឹកកសិផលដូចជា ផ្លែស្វាយចេញទៅស្រុកសៀម ត្រូវបង់លុយក្នុងមួយរទេះចាប់ពី៥០០០រៀល ក្នុង១រ៉ឺម៉កចាប់ពី១០០០០រៀលទៅ១៥០០០រៀល ចំណែកអ្នកដឹកតាមរថយន្តនីសាន់ រថយន្តសាំយ៉ុង ឬរថយន្តកូរ៉េត្រូវបង់លុយពី២០០០០រៀលដល់៣០០០០រៀលទើបអាចឆ្លងដែនចូលស្រុកថៃបាន។ សកម្មភាពនៃអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ កំពុងរងការរិះគន់យ៉ាងពេញបន្ទុក ព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ បានឲ្យដឹងទៀតថា អំពើពុករលួយធំបំផុតរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ គឺការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀម ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំ បង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវបង់ចូលក្នុងហោប៉ៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន។

មានសេចក្ដីរាយការណ៍ខ្លះៗបានឲ្យដឹងពីដឹងពីរឿងលោក ទី ប៊ុនឡង់ ព្រមទាំងបក្ខពួកឃុបឃិតជាមួយឈ្មួញខិលខូចក្នុងការបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក គុណ ញឹម អគ្គនាយកគយ មិនហ៊ានប៉ះពាល់លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំដែលកំពុងតែប្រព្រឹត្តអំពើពុករលួយជិះសេះលែងដៃ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com