l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស មិនគួរបណ្ដែតបណ្ដោយឲឈ្មួញឈ្មោះ វិញ រ៉យ និង ប្រពន្ធឈ្មោះ ជិន គឹមអន បំផ្លាញព្រៃឈើព្រៃឡង់និងតំបន់ព្រៃព្រះរកាជិតរលាយហើយ
0

លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស មិនគួរបណ្ដែតបណ្ដោយឲឈ្មួញឈ្មោះ វិញ រ៉យ និង ប្រពន្ធឈ្មោះ ជិន គឹមអន បំផ្លាញព្រៃឈើព្រៃឡង់និងតំបន់ព្រៃព្រះរកាជិតរលាយហើយ

ខេត្តកំពង់ធំ, ប្រភពដែលស្និទ្ធ ជាមួយឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ ខាងកង រាជ អាវុធហត្ថ មន្ត្រីជាន់ខ្ពស់ខាង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋ បាលព្រៃឈើធំៗនៅក្នុ ងខេត្តកំពង់ធំ គឺជាអ្នកឃុបឃិត ឲ្យឈ្មួញ២នាក់ប្ដីប្រពន្ធ ខាងលើនេះ ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ គ្រេង។ ក្នុងនោះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងបក្ខពួកមួយចំនួនត្រូវបានគេដឹងថាជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដែលនៅតែបន្តសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា ដោយគ្មានញញើតអ្វីទាំងអស់។ អាចនិយាយបានថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទៀតបានចាត់ទុកឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ជាប្រភពចំណូលរបស់ពួកគេទើបបណ្ដោយឲ្យឈ្មួញ២នាក់ប្ដីប្រពន្ធនោះបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះ។

តាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងខណៈដែលឈ្មួញដទៃទៀតផ្អាកសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ នោះគឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានមន្ត្រីជាន់ខ្ពស់ច្រើនស្ថាប័នក្នុងខេត្តកំពង់ធំ ឃុបឃិតទទួលផលប្រយោជន៍ពីឈ្មួញទាំង២នាក់ប្ដីប្រពន្ធនេះជាប្រចាំ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាចបន្តកាប់ឈើដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ហើយលក់ចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ទេ។

កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ទូច សុខា អភិបាលស្រុកសន្ទុក សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ចុះចាប់រថយន្តហ៊ីយ៉ាន់ដាវ មួយគ្រឿងដែលដឹកឈើប្រភេទលេខ២ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយពេលបង្ក្រាបគឺរថយន្តនិងឈើជាវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចាត់វិធានការតាមនីតិវិធី ក៏ប៉ុន្តែឈ្មួញម្ចាស់ឈើមិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណនៅឡើយទេ ហាក់ដូចជាមានចេតនាបិទបាំងករណីនេះ។ ទោះជាយ៉ាងណាប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដឹកឈើដែលត្រូវបង្ក្រាបនៅក្នុងឃុំកកោះ ស្រុកសន្ទុក នោះគឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដែលល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ជាយូរមកហើយ។

បើតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីត្រូវប្រឈមនឹងការបង្ក្រាបយ៉ាងណាក៏ដោយ ក៏ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងដដែល។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់និងតំបន់ព្រៃព្រះរកា ខ្លាំងក្លាជាងគេព្រោះអាងមានមន្ត្រីជាន់ខ្ពស់ច្រើនស្ថាប័នទៀតក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ជាបង្អែកយ៉ាងរឹងមាំ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានមន្ទីររដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះសកម្មភាពរបស់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងធ្វើឲ្យព្រៃឈើនៅតំបន់ព្រៃឡង់និងតំបន់ព្រៃព្រះរកានៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com