0

លោក កើត ដារ៉ាស៊ីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ប្រព្រឹត្តអំពើពុករលួយជំរិតឈ្មួញដឹកទំនិញឲ្យបង់លុយក្នុងមួយថ្ងៃជាច្រើនម៉ឺនដុល្លារ?

ប្រភពពីញ្មួញបានឲថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំង ស្រែ-វ៉ាលឺ គាត់មានតួនាទីភារកិច្ចជាអ្នកត្រួតពិនិត្យលើទិដ្ឋាការឆ្លងដែនរបស់ភ្ញៀវជាតិអន្តរជាតិក៏ដូចជាជួយបំពេញបែបបទឯ កសារផ្សេងៗជូនថ្នាក់ដឹកនាំប្រតិភូឆ្លងកាត់ប្រជាពលរដ្ឋមាន ធុរៈជំងឺនេះជាដើម ។ ពិសេស លោកកើត ដារ៉ាស៊ី មានភារកិច្ច ទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ លោក កើត ដារ៉ាស៊ី បានយកអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកើតឡើងជាវប្បធម៌ ដ៏អាក្រក់ ទន្ទឹមនឹងខ្លួនមានភារកិច្ចឲ្យមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គ្រប់គ្រងបារ៉ាស់ទាំងមូល? ក្រុម ឈ្មួញបានបញ្ជាក់ផងដែរថា គ្រប់រថយន្តដឹកទំនិញទាំងប្រភេទយីឌុបទាំងប្រភេទកុងតឺន័រ ដោយមិនចាំបាច់គិតថា រថយន្តដឹកទំនិញនោះបង់ពន្ធគ្រប់ បង់ពន្ធមិនគ្រប់ទំនិញគេចពន្ធក្លែងភេទទំនិញបង់ពន្ធចាំបាច់ ត្រូវតែបង់ក្បាលឡានជូនទៅលោក កើត ដារ៉ាស៊ី ក្នុងមួយឡានយីឌុបឬមួយកុងតឺន័រនោះចំនួន២៥០ដុល្លារ? ។ ជាក់ស្តែងក្នុងមួយថ្ងៃយ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះ ចាប់ពី៥០គ្រឿងទៅ៧០គ្រឿង ឬឈានដល់១២០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ី ទទួលបានចំណូលដោយរូបភាពអំពើពុករលួយ កើតឡើងដោយការជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះ ក្នុងមួយខែរាប់ម៉ឺនរាប់សែនដុល្លារហើយក៏គេទទួលស្គាល់ថា ការប្រព្រឹត្តយកលុយពីឈ្មួញបែបនេះអាចនឹងមានអំពើឃុបឃិតគ្នាណាមួយរវាងឈ្មួញ នឹងលោក កើត ដារ៉ាស៊ី ឬលោក កើត ដារ៉ាស៊ី មានចំណុចភ្លើងខៀវណាមួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយកលាភសក្ការនៃអំពើពុករលួយដ៏ធ្ងន់ធ្ងរធ្វើឲខាតចំណូលរដ្ធក្នុង១ខែៗរាប់លានដុល្លារ? ។

លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បាននិងកំពុងបំពេញតួនាទីភារកិច្ច ប្រាស់ចាកទៅនឹងគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៨ បង្កើតឲ្យមានអំពើពុករលួយលក្ខណៈទ្រង់ទ្រាយធំ ខណៈខ្លួនមានលទ្ធភាព រកចំណូលបំពេញតម្រូវការថ្នាក់លើ ទប់ទល់តំណែងរបស់ខ្លួន និងមានសែស្រឡាយអ្នកធំៗ រហូតដល់ហ៊ានប្រព្រឹត្តគាបសង្កត់ជំរិតយកលុយពីឈ្មួញដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងករណីបង់ពន្ធមិនគ្រប់ឬរថយន្តកុងតឺន័រដឹកទំនិញ លោតឆ័ត្រឆ្លងពីវៀតណាមចូលទឹកដីខ្មែរ រួចបែរក្បាលត្រឡប់ទៅចូលទឹកដីវៀត ណាមវិញក៏តម្រូវឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។

បន្ទាប់ពីការយកប្រាក់របៀបនេះនៅមានអំពើពុករលួយ ករណីឃុបឃិតជាមួយឈ្មួញ ក្រុមហ៊ុនឯកជន ក្នុងចេតនាទុច្ចរិត បំបាត់ពន្ធនាំចូលរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរលើសពីនេះ ខណៈជាទម្លាប់ លោកកើត ដារ៉ាស៊ី បានឲ្យរថយន្តកុងតឺន័រដឹកទំនិញរបស់ឈ្មួញវៀតណាម ដឹកទំនិញប្រភេទដែលប្រទេសវៀតណាមហាមឃាត់មិនឲ្យនាំចូល ឬកាត់សៀវ នៅក្នុងទឹកដីវៀតណាម មានន័យថា ទំនិញប្រភេទនេះ ត្រូវតែ ទ្រែនស្លីប ពីបរទេសឆ្លងកាត់វៀតណាម ចូលទឹកដីកម្ពុជា ប៉ុន្តែ ឈ្មួញមានល្បិច គឺនាំទំនិញទាំងនេះពីបរទេសឆ្លងកាត់វៀតណាម រួចចូលទឹកដីខ្មែរបានត្រឹមពីរទៅបីគីឡូម៉ែត្រ ក៏ បែរក្បាលត្រឡប់ទៅ ទឹកដីវៀតណាមវិញក្នុងរូបភាពជាទំនិញដែលនាំចូលពីប្រទេសកម្ពុជាក្នុងនោះលោក កើត ដារ៉ាស៊ី បានយកប្រាក់ក្នុងមួយកុងតឺន័រ២៥០០ដុល្លារ ។ ចុះបើករណីឡានចូល ហើយបែរក្បាលត្រឡប់ទៅវិញ យកមួយឡានកុងតឺន័រ២៥០០ដុល្លារនោះទៅហើយតើក្នុងមួយថ្ងៃការយកប្រាក់ដោយរបៀបនេះមានរថយន្តប៉ុន្មានកុងតឺន័រដែលជាចំណូលរបស់លោក កើត ដារ៉ាស៊ី ? ដោយឡែកបញ្ហាឡានកុងតឺន័រវៀតណាមចូលទឹកដីកម្ពុជារួចត្រឡប់ក្បាលចូលទឹកដីវៀតណាមវិញដើម្បីឲ្យក្លាយ ទៅជាទំនិញស្របច្បាប់នាំចូលពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដោយស្របច្បាប់ក្រុមឈ្មួញឬក្រុមហ៊ុន ត្រូវចំណាយប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅមាត់ច្រកអស់ចំនួន៥ពាន់ទៅ៦ពាន់ដុល្លារក្នុងនោះមានតែលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គ្រាន់តែអង្គភាពរបស់គាត់មួយ គឺយក២៥០០ដុល្លារ លើសពីអង្គភាពស្ថាប័នជាច្រើនទៀតដែលមានតួនាទីភារកិច្ចនៅមាត់ច្រកតាមអនុក្រឹត្យលេខ៦៨នោះ? ។

គួររំលឹកផងដែរថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គាត់មានឱកាសប្រព្រឹត្តអំពើពុករលួយតាមរយៈការគាបសង្កត់ជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់គិតជាក្បាលឡាននេះ ដោយសារតែគាត់ កើត ដារ៉ាស៊ី បានក្តោបព័ត៌មានយ៉ាងណែនពេញដៃពាក់ព័ន្ធនឹងឈ្មួញយ៉ាងតិចចំនួន៣ក្រុមហ៊ុនដែលបាននាំចូលទំនិញឆ្លងកាត់ចូលតាមច្រកមួយនេះមានភាពមិនប្រក្រតីក្នុងការដឹកជញ្ជូនទំនិញការបង់ពន្ធនិងឯកសារខ្លះមានភាពមិនប្រក្រតី ក្នុងឯកសារប្រតិវេទន៍គយជាដើម ។ ជាក់ស្តែង ក្រុមហ៊ុនមួយ ដែលកំពុងមានសិទ្ធិ ឃ្លៀ ទំនិញជុំវិញពិភពលោក ដើម្បីនាំមកកាន់ប្រទេសកម្ពុជា គាត់ហ៊ានដឹកជញ្ជូនទំនិញពីបរទេស គ្រប់ប្រទេលលើពិភពលោក ហើយ ចូលមកកម្ពុជា ម៉ៅការឲ្យទាំងស្រុង ក្នុងតម្លៃសេវាទាប ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com