l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ផុន មេប៉ុស្តិ៏ច្រករបៀងខ្លាធំចាស់វស្សាជាមេក្លោងកាប់បំផ្លាញព្រៃឈើក្នុងខេត្តរតនគិរីជិតរលាយអស់ហើយ ដោយគ្មានញញេីតច្បាប់អ្វីបន្តិចសោះឡេីយ។
0

លោក ផុន មេប៉ុស្តិ៏ច្រករបៀងខ្លាធំចាស់វស្សាជាមេក្លោងកាប់បំផ្លាញព្រៃឈើក្នុងខេត្តរតនគិរីជិតរលាយអស់ហើយ ដោយគ្មានញញេីតច្បាប់អ្វីបន្តិចសោះឡេីយ។

ខេត្តរតនះគិរី. ប្រភពពីប្រជាសហគមន៍បានអោយដឹងថា លោកផុន មេប៉ុស្តិ៏ ច្រក់របៀងខ្លាធំ ចំណុះអោយ វិរ:កាពារព្រំដែន គោកលេខ ៦២៣ ត្រូវបានខាងមន្ត្រី បរិស្ថាន ប្តឹងថាបានឃុបឃិតអោយឈ្មួញវៀតណាមអោយចូលមកកាប់បំផ្លាញ ព្រៃឈើខុសច្បាប់និងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ដោយប្រើប្រាស់ឡានកែឆ្នៃរបស់វៀតណាមធុនយក្សចំនួន៥គ្រឿងចូលតាមបន្ទាត់ព្រំដែនដែលមាន លោក ផុន ជាមេប៉ុស្តិ៏ច្រក របៀងខ្លាធំកំពុងគ្រប់គ្រងហើយហាមដាច់ខាតមិនអោយអ្នកសាព័ត៌មានចូលផ្តិតយករូបភាពការពិតឡេីយ បើសិនអ្នកណាហ៊ានចូលគឺមានបញ្ហាហើយព្រោះកន្លែងសម្ងាត់លាក់ឈើប្រណិតរាប់ពាន់ម៉ែត្រគីបមិនមែនឆ្នាំនេះទេគឺលាក់ទុករាល់ឆ្នាំ?។

ប្រភពពីមន្ត្រីស្នងការដ្ឋាននគរបាលខេត្តរតន:គិរីបានលួចខ្សិបប្រាប់ថា លោក ស្នងការខេត្តបាន កោះហៅ លោកមេប៉ុស្តិ៏ ខ្លាធំ ខាងលើចូលមកបំភ្លឺនៅស្នងកាខេត្តកាលពីថ្ងៃទី ១៩ ខែវិឆ្ចិកា ឆ្នាំ ២០១៨នេះ ? តែ ប្រភពខាងលើនៅមិនទានបានរា យកាណ៍បន្ថែមថាដំណើររឿងខាងលើប្រព្រឹត្តទៅយ៉ាងណានោះទេបើតាមប្រភពមួយផ្សេងទៀតបានប្រាប់អោយដឹងដែថា លោក ងួន សុវ ណ្ណា មេវិរះកាពាព្រំដែនគោក លេខ ៦២៣ កំពុងឆ្លេឆ្លារត់រកបង្គោលក្រាក់ៗ ដើម្បីទប់រត់ការថ្នាក់លើអោយ បង្វែររឿងហ្នឹងនៅដដែលនិងអាចរក្សាតួនាទីមុខតំណែងបន្តទៀតអាចនិងចំណាយលុយរាប់សែនដុល្លារក្នុងរឿងខាងលើ នេះបើសិនទប់ជាប់បើមិនធានាទេសូមលាហើយខេត្តរតនគិរី។

ប្រភពពីសហគមន៍ ភូមិសាមុទ្រ លើឃុំសេដាស្រុកលំផាត់បានលើក លេីកឡេីងថា លោក ផុន មេប៉ុស្តិខាងលើនិងប្រពន្ធឈ្មោះ វ៉ានចាន្នី ហៅ ចែច្រឹប នេះគឺមិនមែនមេឈ្មូញធម្មតាទេ គឺធ្លាប់រកស៊ីជាយូរឆ្នាំមក ហើយហើយមិនឆ្អែតឆ្អន់និងរបរជំនួញឈើប្រណិតខុសច្បាប់ពីស្រុក លំផាត់ទៅលក់ ស្រុកយួន ទាំងយប់ ទាំង ថ្ងៃក្នុង មួយ ថ្ងៃជាច្រើនម៉ែត្រគីបគឺគេ កាត់គុលកាត់ចុង ដឹកទាំងវែងតាមរថយន្តច្នៃដែល ហៅថាប៉ាកុងកន្លងមកជាមេឈ្មួញ ធំទាំងប្តីនិងប្រពន្ធប្រចាំខេត្តរតន:គិរី គឺមានខ្នងបង្អែកយ៉ាងរឺងមាំ ឈរចាំ ជួយសម្របសម្រូលគ្រប់ ពេលវេល គឺលោកងួន សុវណ្ណា មេវិរ:ព្រំដែន តែរយះពេលថ្មីៗ នេះបានលិចឮថាលោកមេវិរ:ខាងលើនេះត្រូវបានថ្នាក់លើដកមុខតំណែងនិងតួនាទីហើយប៉ុន្តែមិនទាន់ចេញហើយលឺថាកំពុងរត់ការយ៉ាងញ៉ាប់ដៃញ៉ាប់ជើងនិងវេចលុយរាប់សែន ដុល្លារទៅទប់ថ្នាក់លើដើម្បីក្រាញអំណាចពីព្រោះកន្លែងនេះជាកន្លែងខ្លាញ់ក្នុងមួយខែៗ អាចរកចំណូលបានយ៉ាងច្រើនដុល្លារ? ។ (នេះជាបឋមសូមរងចាំអានភាគបន្ត)

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com