l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ជំនួញឈើឆ្លងដែនទៅប្រទេសវៀតណាមដំណើរការយ៉ាងរលូន បន្ទាប់ពីមន្ត្រីគយចល័តបិទមិនអោយមានការចរាចរណ៍ឆ្លងដែនមួយរយៈពេលខ្លី
0

ជំនួញឈើឆ្លងដែនទៅប្រទេសវៀតណាមដំណើរការយ៉ាងរលូន បន្ទាប់ពីមន្ត្រីគយចល័តបិទមិនអោយមានការចរាចរណ៍ឆ្លងដែនមួយរយៈពេលខ្លី

《ខេត្តក្រចេះ》សេចក្តីរាយការណ៍នៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៨ពីស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមនៅតែបន្តរ សកម្មភាពបានយ៉ាងរលូន បន្ទាប់ពីកម្លាំងគយចល័តបានបិទ មិនឲ្យមានការចរាចរណ៍ឆ្លងដែន កាលពីសប្តាហ៍កន្លងទៅនេះ ។

ប្រភពពីស្រុកស្នួល បានបង្ហើបឲ្យដឹងថាជំនួញឈើខុសច្បាប់នាំចេញទៅប្រទេសវៀតណាមនៅតែអាចបន្តសកម្មភាពបានឡើងវីញហើយ ក្រោយពីមានការចរចាត្រូវរ៉ូវគ្នាជាមួយកម្លាំងគយចល័ត នៅក្នុងរយៈពេលប្រមាណជិត1 សប្តាហ៍នេះ ។ គឺក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនរាល់យប់ ចេញពីតំបន់នានានៅក្នុងស្រុកសំបូរនិងស្រុកចិត្របុរីនាំឆ្ពោះទៅកាន់ស្រុកស្នួលតាមបណ្ដារច្រករបៀងមួយចំនួននឹងបន្តនាំចេញទៅកាន់ប្រទេសវៀតណាម ។

ប្រភពបានបង្ហើបឲ្យដឹងទៀតថា កាផ្អាកមួយរយៈកាលកន្លងទៅដោយសារ មន្ត្រីគយចល័តបានបិទផ្អាកមិនឲ្យក្រុមឈ្មួញធ្វើសកម្មភាពនាំឈើចេញទៅក្រៅប្រទេស ហើយការបិទមិនឲ្យក្រុមឈ្មួញធ្វើសកម្មភាពនាំចូលឆ្លងដែនចេញទៅក្រៅប្រទេស ក៍ត្រូវបានគេបង្ហើបឱ្យដឹងដែរថាដោយសារតែមានការចរចាមិនត្រូវតំលៃគ្នា រវាងក្រុមឈ្មួញនឹងមន្ត្រីគយចល័តដែលប្រចាំការនៅស្រុកស្នួល ។

ប្រភពដ៍ដែលបង្ហាញថារយៈកន្លងទៅនេះ ជំនួញឈើខុសច្បាប់បានបន្តសកម្មភាពនាំចេញទៅវៀតណាមបានធម្មតាវិញហើយ ហើយការធ្វើសកម្មភាពឡើងវិញបានត្រូវបានគេបញ្ជាក់ថាមានការចរចាជាមួយនឹងកម្លាំងគយចល័តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ មេគយចលត័ប្រចាំខេត្តក្រចេះនិងមណ្ឌលគីរី ។

សមត្ថកិច្ចតូចតាចមួយចំនួនបង្ហើបថារាល់សកម្មភាពនៃការដឹកជញ្ជូនទំនិញគេចពន្ធរាប់ទាំងជំនួញឈើឆ្លងដែននេះអាចចរាចរណ៍ត្រូវបាន មានតែកម្លាំងគយចល័តតែប៉ុណ្ណោះព្រោះការបិទឬបើកអោយដំណើរការគឺស្ថិតនៅលើមន្ត្រីគយ និងកម្លាំងសមត្ថកិច្ចជំនាញនៅតាមក្រវ៉ាត់ព្រំដែន។

ហើយសកម្មភាពនៃការចរាចរឈើខុសច្បាប់ដែលបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីចំណុចឃុំអូគ្រៀងនិងឃុំក្បាលដំរី ឆ្លងកាត់ខេត្តក្រុងក្រចេះនាំឆ្ពោះទៅស្រុកស្នួលតាមកំណាត់ផ្លូវជាតិលេខ7 គឺមានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវមួយនេះ ។
ពលរដ្ឋថាដោយសារក្រុមអ្នកបើកបររថយន្តនេះមិនបានគោរពច្បាប់ចរាចរណ៍បង្ករភាពអនាធិបតេយ្យពេញតាមផ្លូវមានការប្រដេញ ជើងគ្នាពេញផ្លូវធ្វើឲ្យប្រជាពលរដ្ឋរិះគន់ទៅលើសមត្ថកិច្ចជំនាញដែលដាក់គោលដៅត្រួត ពិនិត្យតាមដងផ្លូវថា មិនមានចំណាត់ការទៅ លើក្រុមរថយន្តអាណាធិបតេយ្យទាំងនេះ ។

ក្រៅពីការបើកដៃឲ្យមានការនាំចូលឆ្លងដែនពីសំណាក់មន្ត្រីគយចល័តក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់មេគយចលត័ និងមន្ត្រីជំនាញដែលមានការពាក់ព័ន្ធគឺតាមដង ផ្លូវចាប់តាំងពីស្រុកសំបូរ រហូតដល់ស្រុកស្នួលគឺមានស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនកន្លែងនិងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលបេសកកម្មពិសេសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទប់ស្កាត់បាននូវការធ្វើចរាចរណ៍ឈើខុសច្បាប់នាំឆ្លងដែននេះបានឡើយ ។
ជាក់ស្ដែងចាប់តាំងពីដើមខែវិច្ចិការនេះ គឺក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនរាល់យប់ដែលមានរថយន្តក្បួនរថយន្តជាច្រើនគ្រឿងរបស់ឈ្មួញគឺបានប្រមូលនិងដឹកជញ្ជូនពីតាមតំបន់ផ្សេងៗនៅក្នុងស្រុកសំបូរនិងស្រុកចិត្របុរីនាំឆ្ពោះទៅកាន់គោលដៅតែមួយក្នុងស្រុកស្នួលដើម្បីនាំចេញទៅប្រទេសវៀតណាមបានយ៉ាងរលូន ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com