0

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយច្រើនរូបភាពរបស់លោក សាំ ពិសិដ្ឋ និងបក្ខពួកឲ្យបានស៊ីជម្រៅ

ន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហើបឲ្យ ដឹងថា បច្ចុប្បន្នលោក សាំ ពិសិដ្ឋ ប្រើគ្រប់វិធី ដើម្បីប្រមូល លុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ហើយរាល់គម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវ ធ្វើលូ និងគម្រោ ងជាច្រើនទៀតគឺជាប្រភពចំណូល របស់លោក សាំ ពិសិដ្ឋ និងបក្ខពួក។ រឿងអាស្រូវពុករលួយ ច្រើនបែបច្រើនយ៉ាង ត្រូវបានលាត ត្រដាង ជាបន្តបន្ទាប់ ហើយការដែលលោក សាំ ពិសិដ្ឋ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាខ្នងបង្អែករឹងមាំចាំជួយបិទបាំងដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ តាមរយៈនៃការបណ្ដែតបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាង ប្រហែលជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានផលប្រយោជន៍មួយផ្នែកធំផងដែរ ទើបលោក ស៊ុន ចាន់ថុល បណ្ដោយឲ្យលោក សាំ ពិសិដ្ឋ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។

ថ្មីៗនេះប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងបក្ខពួកហើយជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សាំ ពិសិដ្ឋ និងបក្ខពួកជាបន្ទាន់។ ក៏ប៉ុន្តែជាក់ស្ដែងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ព្រមទាំងមន្ត្រីជិតស្និទ្ធមួយចំនួនបន្តប្រើតួនាទី ប្រើអំណាច ឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្ត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវរបស់លោក សាំ ពិសិដ្ឋ និងបក្ខពួកឲ្យបានស៊ីជម្រៅ ហើយចាត់ការឲ្យសមនឹងទង្វើដែលពួកគេឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។

ប្រភពដែលស្និទ្ធនឹងលោក សាំ ពិសិដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នរាល់គម្រោងនិងរាល់ការសម្រេចចិត្តទាំងឡាយ គឺស្ថិតនៅលើបបូរមាត់របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានឲ្យដឹងទៀតថាលោក សាំ ពិសិដ្ឋ និងប្រធានការិយាល័យផែនការគណនេយ្យ គឺលោក ម៉ុម សុខាន ព្រមទាំងបក្ខពួកឈ្មោះ ហេង ងួន និងបរិវារមួយចំនួនទៀតឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋលើគម្រោងជាច្រើនក្នុងមួយឆ្នាំៗរាប់លានដុល្លារ?។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរទុកឲ្យលោក សាំ ពិសិដ្ឋ ព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះតទៅទៀតទេ។បឋម

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com