0

តើលោកឧត្ដមសេនីយ៍ទោតុន ញៀន ទុកអោយពលករ ឆ្លងដែនកាប់ឈើក្រញូងស្លាប់ ក្រោមគ្រប់កាំភ្លើងថៃដល់ពេលណា ទើបឆ្អែត

ខេត្តឧត្តរមានជ័យៈតើលោកឧត្ដមសេនីយ៍ទោតុន ញៀន មេបញ្ជាការសឹករងខេត្តឧត្ដរមានជ័យ ឆ្ងាញ់ណាស់ទៅរឺ ចំពោះលាភសក្ករដែលបានមកពី បទល្មើសចរាចរណ៍ឈើក្រញូងឆ្លងដែននៅតំបន់ទឹសទី២សមរភូមិមុខស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ទើប ទុកអោយប្រជាពលរដ្ឋ និងជាពលករឆ្លងដែនកាប់ឈើក្រញូង ស្លាប់រងរបួសជាប់គុករៀងរាល់ខែដល់ពេលណាទើប ទើបលោកឆ្អែត និងមានវិធានការទប់ស្កាត់ម្ដង។
ដែលនៅក្នុងតំបន់ទឹសទី២សមរភូមិមុខ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ល្បីស្ទើរាងរាល់ថ្ងៃ ក្នុងការបាញ់សម្លាប់ចាប់ដាក់គុក និងរងរហួស កើតមានស្ទើគ្រប់ទឹសទី ក្រោយពីមានការបែកធ្លាយពលករក្នុងចំណោម៦ ម្នាក់បានដោះលែង និងម្នាក់ស្លាប់ និង៤នាក់ទៀតត្រូវបានជាប់គុក នៅថ្ងៃទី២១និងថ្ងៃទី២២ខែកញ្ញានេះ ក្នុងភូមិសាស្រ្ដ បានតាវែង ខេត្តសុរិនប្រទេសថៃ ព្រប្រទល់ភូមិសាមគីឃុំត្រពាំងប្រិយស្រុកអន្លង់វែង។ មិនតែប៉ុនណ្ណោះមានករណីបាញ់សម្លាប់ ពីសំនាក់យោធាថៃមកលើពលករខ្មែរ ជារាងរាល់ខែមិនដែលស្រាកស្រ្ដានម្ដងណាឡើយ។
ហើយសកម្មភាពមេខ្លោងនាំពលករឆ្លងដែន និងមេឈ្មួញនៅតែឃើញបន្ដរកើតមានជាហូរហែទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅតាមបន្ទាត់ព្រំដែនស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ មានទាំងសមត្ថកិច្ចចូលរួមទៀតផង ។
គូសរំលឹកផងដែថានៅថ្ងៃទី២១និងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨នេះ មានសេចក្ដីរាយការណ៍មកថា ក្នុងចំណោមពលករឆ្លងដែនកាប់ឈើក្រញូង៦នាក់ត្រូវបានយោធាថៃបាញ់សម្លាប់ម្នាក់ ដោះលែងម្នាក់ជាយោធា និងឃាត់ខ្លួនផ្ដន្ទាទោស៤នាក់ នៅ ចំណុចបានតាវែង ខេត្ដសុរិនថៃ ព្រំប្រទល់ភូមិសាមគ្គីឃុំត្រពាំងប្រិយស្រុកអន្លង់វែង។
ប្រភពបានបង្ហើបថា និងបានស្លាប់ជាបន្ដរបន្ទាប់ជារាងរាល់ខែកាលពីកន្លងទៅ បើយោងទៅតាមរូបភាពនិងឯក្សារ នៅថ្ងៃទី៨ខែកញ្ញា យោធាថៃបាញ់ស្លាប់ម្នាក់ នៅចំណុចក្បាលអូខ្សាច់ និងមានជាបន្ដរបន្ទាប់ ដូចជានៅភូមិព្រះចំបក់ធ្វើបុណ្យដោយគ្មានសាកសព កាលពីថ្ងៃទី២៥ខែសីហា ខ្លះ ទៀតករលួចយកសពមកបានធ្វើបុណ្យទៅ តាមប្រពៃណី
នេះគ្រាន់តែរយៈពេលពីខែកន្លងផុតទៅ។
តែទោះជាយ៉ាងណាពលករកាប់ឈើក្រញូងស្លាប់និងរងរបួស និងជាប់គុករាងរាល់ខែ មិនស្រាកស្រ្ដា នយ៉ាងណាក្ដីករឃើញមេឈ្មួញដឹកជញ្ជូនចរាចរណ៍ឈើក្រញូងយ៉ាងរលូននៅតាមបន្ទាត់ព្រំដែនទឹសទី២សមរភូមិមុខខេត្តឧត្តរមានជ័យយ៉ាងរំភើយដ៍ដែល ទោះជាកងកំលាំងយោធាសំពាយកាំភ្លើងសង្ហាតាមដងផ្លូវយ៉ាងណាករដោយតែឈ្មួញអត់ខ្វល់ រឿងនេះគឺមិនបាច់សង្ស័យទេ គឺច្បាស់តែម្ដង ឃុបឃិត។
ធាតុពិតការលះបង់ ការលះបង់សាច់ស្រស់ឈាមស្រស់បូករួមទាំង ជីវិតរបស់ពួកគាត់ គឺគ្រាន់តែ ជាឈ្នាន់ រកផលយោជន៍ សម្រាប់រកលុយអោយក្រុមអ្នកមានអំណាចមួយក្ដាប់តូចតែប៉ុនណ្ណោះ នេះជាអំពើអយុត្តិធម៌សម្រាប់ពលករខ្មែរ ។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីឧត្ដមសេនីយ៍ទោ តន់ ញាណ បានទេ ព្រោះទូសព្ទ័ចូលអត់ទទួល ទូសព្ទ័ម្ដងទៀតចុចជាប់រវល់៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com