គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក សាល​ មេឈ្មួញ​ឈើល្បីឈ្មោះ​ម៉ាភូមិភាគឥសាន្ត​ដឹកជញ្ជូន​ឈើខុសច្បាប់​ឡើងកក្រើក​ពេញម៉ា​ខេត្តខេត្តរតនគិរី សមត្ថកិច្ចសំងំឈឹងមិនគោរពអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន​។​
0

លោក សាល​ មេឈ្មួញ​ឈើល្បីឈ្មោះ​ម៉ាភូមិភាគឥសាន្ត​ដឹកជញ្ជូន​ឈើខុសច្បាប់​ឡើងកក្រើក​ពេញម៉ា​ខេត្តខេត្តរតនគិរី សមត្ថកិច្ចសំងំឈឹងមិនគោរពអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន​។​

ខេត្តរតនគិរី៖ ប្រភពពី ​ប្រជា​សហគមន៍​កា​រពារ​ព្រៃឈើ​ ក្នុងស្រុក​វ៉ើ​ន​សៃឲ្យដឹងថា ៖ ពួកគាត់​បានឃើញ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញ ពី​ព្រៃ​និង​ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ធំៗ​ នៅក្បែរ​ដី​សម្បទាន​សេដ្ឋកិច្ច​ ក្រុម​ហ៊ុន​ម៉ាង​យ៉ាង​ខេដែលមាន ឃ្លាំងទី១ ស្ថិត ផ្សារ ឡាវ ស្រុក​វ៉ើ​ន​សៃនិងឃ្លាំងទី២ក្បែររោងចក្រចិនជិតចំកា​រកៅស៊ូស្រុកវ៉ើនសៃកម្មករជាអ្នកស្រុកខេត្តក្រចេះ​។
 
មន្ត្រី​អង្គកា​រ ក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ៖ ​ឈ្មោះ សាល មេការ​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាពគឺជា​អ្នករត់​ការបើកផ្លូវ​សម្រាប់ធ្វើ​ស​កម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដួង​ស្រួច​។ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ​បង្ហាញថា​ក្រុមហ៊ុនមេ​ឈ្មួញឈើ ទ្រី ភាព បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឡើងវិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ​
 
លោក សាល ដែលជា​មេការ​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព បាន​បញ្ជាក់ថា ឈើ​ដែល​ដឹកជញ្ជូន​នោះ​ជា​ឈើ​ដែល​នៅ​សេសសល់​មានច្បាប់​ហើយ​កាត់​ចេញពី​អាជ្ញាប័​ណ្ណ​របស់​ក្រុមហ៊ុន​ដួង​ស្រួច​។ ប៉ុន្តែ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​គឺជា​ឈើ​ទើប​កាប់រំលំ​អារច្រៀក​ថ្មីៗ មិនមែនជា​ឈើ​​ចាស់ៗ​រ​ប់ស​ក្រុមហ៊ុន​ដួង​ស្រួច​ដែល​នៅ​សេសសល់​ឡើយ​។
 
ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ការដែល​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព​ បន្តសកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ក្នុងស្រុក​វ៉ើ​ន​សៃ នៅពេលនេះ​គឺមាន​ការឃុបឃិត​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ ​។ ជាងនេះទៅទៀត​លោក សាល មេការ​របស់​មេ​ឈ្មួញ ទ្រី ភាព ប្រចាំខេត្ត​រតនគិរី មាន​ជំនាញ​ខាង​រត់ការ​បើកផ្លូវ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ខ្មែរ​ជា​យូរ​មកហើយ​មិនដែល​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ ។
 
ទន្ទឹមនឹងនេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្តរតនគិរី សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឈ្មោះសាលនេះ ដែលជា​មេការ​របស់​មេ​ឈ្មួញ ទ្រី ភាព ហេតុនេះហើយ​ទើប​លោក សាល អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ កក្រើកសមត្ថកិច្ចខេត្តរតនគិរីដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដួង​ស្រួច ។
 
ទន្ទឹមនឹងនេះ​ឈ្មួញ​ធំៗ​មួយចំនួន​កំពុង​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​សម្ងំ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ជាប្រព័ន្ធ ៕(នៅមានតភាគ)
24301324_147845835936692_585124485257646974_n24257551_1763475157281392_1987803840_n
ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com