គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ឈ្មួញឈ្មោះ ស្រេង ប្រណី ដឹកជញ្ជូនឈើគ្រញូងពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំដដែរ
0

ឈ្មួញឈ្មោះ ស្រេង ប្រណី ដឹកជញ្ជូនឈើគ្រញូងពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំដដែរ

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី បាន​បង្វែរ​ទិស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ​វិញ​ម្ដង ព្រោះ​តាមផ្លូវ​ពី​ខេត្តសៀមរាប មក​ខេត្តកំពង់ធំ មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ជំរិត​យកលុយ​ច្រើនពេក​។ ការដែល​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប គឺ​ដោយសារ​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ សុង រុង ជា​អ្នករត់​ការបើកផ្លូវ​ដើម្បី​ឲ្យ​រថយន្ត​ដឹកឈើ​គ្រញូង​ទៅដល់​គោលដៅ​។ ដូច្នេះហើយ​ទើប​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រញូង​របស់​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី តែងតែ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ព្រោះ​មាន​អ្នករត់​ការបង់​លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​រួចទៅហើយ​។

សមត្ថកិច្ច​នគរបាល​នៅក្នុង​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្តកំពង់ធំ យ៉ាង​រលូន​ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​អាវុធហត្ថ​មួយចំនួន​ត្រូវគេ​ដឹងថា ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី យ៉ាង​សុខ​ស្រួល​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ប្រហែល​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី ទើប​មិន​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​របស់​ឈ្មួញ​ម្នាក់នេះ​។

សូម​បញ្ជាក់ដែរថា​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ឆ្លងកាត់​ខេត្តកំពង់ធំ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ធំ ចាត់វិធានការ​បង្ក្រាប​បាន​តិចតួច​បំផុត​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​ស្រួលៗ​ព្រោះ​មន្ត្រី​ជំនាញ​និង​សម​ត្ថិ​ច្ចពាក់​ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ ​។

23414565_382699692150997_1542244807_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com