គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?
0

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?

ខេត្តបាត់ដំបង៖ តាមការអះអាងពីមន្ត្រីរាជការមន្ទីរធនធានទឹកខេត្តបាត់ដំបងបានឲ្យដឹងថា ៖ លោក ឡុង ផលគុណ និងមន្ត្រីចំនួន៦ នាក់បានឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមរយៈកឹបកេងលើការចំណាយស្ដារនិងកសាងប្រព័ន្ធធារាសាស្ត្រនិងការចំណាយលើការជួយសង្គ្រោះស្រូវប្រជាពលរដ្ឋនិងការយកគ្រឿងចក្រ របស់រដ្ឋដែលជាជំនួយរបស់ជប៉ុនទៅរកស៊ីដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួននៅរដូវប្រាំង ។

ប្រភពបានបញ្ជាក់ច្បាស់ថា ក្នុង១ឆ្នាំៗ លោក ឡុង ផលគុណ និងបក្ខពួកទាំង៦នាក់នោះកេងប្រវ័ញ្ចថវិការដ្ឋមិនតិចជាង៥០០លានរៀលនោះទេ ដោយបំប៉ោងការចំណាយលើផ្នែកថែទាំនិងជួសជុលឬសាងសង់ប្រព័ន្ធធារាសាស្ត្រ។ មិនតែប៉ុណ្ណោះលោក ឡុង ផលគុណ និងបក្ខពួកបានយកគ្រឿងចក្រជាច្រើនគ្រឿងជាជំនួយរបស់ប្រទេសជប៉ុនទៅរកស៊ីផ្ទាល់ខ្លួនរកចំណូលបានរាប់ម៉ឺនរាប់សែនដុល្លារចែកគ្នាធ្វើមានធ្វើបាន។ មានការអំពាវនាវឲ្យលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងខ្លះផង។

ទន្ទឹមនឹងនេះមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ជាបន្ទាន់។ ដោយហេតុថា ច្រើនឆ្នាំមកហើយដែលលោក ឡុង ផលគុណ និងបក្ខពួក៦នាក់ឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមរបៀបពុករលួយស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ឡុង ផលគុណ ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភយ៉ាងឆាប់រហ័ស ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឡុង ផលគុណ ឲ្យបានច្បាស់លាស់ផងដែរ។

ក្រុមមន្ត្រីមន្ទីរធនធានទឹកដែលស្អប់ខ្ពើមអំពើពុករលួយរបស់លោក ឡុង ផលគុណ និងបក្ខពួកបានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះពួកគេឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋស្រេចតែអំពើចិត្ត ហើយគ្មានថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមចាត់វិធានការត្រួតពិនិត្យឡើយ។ មន្ត្រីទាំង៦នាក់ដែលជាបក្ខពួករបស់លោក ឡុង ផលគុណ មានដូចជា លោក ហុង គឹមសាន ជាអនុប្រធានមន្ទីរ, លោក ហួត ច័ន្ទតារារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក, លោក ស សារិន អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក, លោក ឈឺន សុខុម ប្រធានការិយាល័យធារាសាស្ត្រកសិកម្ម, លោក ខៃ សុដា ជាអនុប្រធាន និងលោក ថោង ផល្លា អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និងបក្ខពួកដូចរៀបរាប់ឈ្មោះខាងលើនេះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ ដូច្នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម មិនគួរបណ្ដែតបណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ៕

that-01782-241x210

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com