គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » រឿងអាជ្ញាធរខេត្តស្វាយរៀងធ្វើត្រីងៀតឆ្លៀតពងឃុបឃិតជាមួយឈ្មួញឈូសឆាយដីលើសការកំណត់អនុក្រិត្យរបស់រាជរដ្ឋាភិបាលធ្វើឲប៉ះពាល់ដល់ដីពលរដ្ឋ។
0

រឿងអាជ្ញាធរខេត្តស្វាយរៀងធ្វើត្រីងៀតឆ្លៀតពងឃុបឃិតជាមួយឈ្មួញឈូសឆាយដីលើសការកំណត់អនុក្រិត្យរបស់រាជរដ្ឋាភិបាលធ្វើឲប៉ះពាល់ដល់ដីពលរដ្ឋ។

ខេត្តស្វាយរៀង៖ តាមប្រភពប្រជាពលរដ្ឋបាននិយាយថា៖ មានដីមួយកន្លែងទំហំ ៥៥. ៣០ហត ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រិតជាដីសម្បទានសង្គមកិច្ច សំរាប់សាងសង់ សាលារៀន និងមន្ទីរពេទ្យ ផ្ទះជូន គ្រួសារអតីតយោធិន នគរបាល ពលីពិការ ក្រីក្រប្រមាណ ២០០ខ្នង/២០០ គ្រួសារ។ ពេលនេះដំណើរការសាងសង់ជិតរួចរាល់ហើយ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមការងារថ្នាក់ខេត្ត ដែលមាន លោក ពេជ្រ សុវណ្ណ អភិបាលរងខេត្ត ជាប្រធាន ក្រុមការងារ ហើយគ្រួសារយោធិន និងនគរបាលបានធ្វើការចាប់លេខរៀងផ្ទះរួចហើយ ។

តាមប្រភពខាងលើបានបញ្ជាក់ទៀតថា ៖ គ្រួសារអ្នកទទូលបានផ្ទះទាំងឡាយ សំដែងការសប្បាយរីករាយជាខ្លាំង ចំពោះ ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគួរដល់ពួកគេ។ ប៉ុន្តែក៏មានទំនាស់រវាងប្រជាពលរដ្ឋប្រមាណជាង៥០០ គ្រួសារ នៅជុំវិញតំបន់នោះ បាននិងកំពុងតវ៉ាជំទាស់ទៅនឹង អាជ្ញាធរ ដែលបានឆួសឆាយដីលើសពីការកំណត់របស់រដ្ឋនៅក្នងអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដល់ទៅ ២០០ហិចតា។ ពួកគេបានចោទប្រកាន់ថា អាជ្ញាធរ (ក្រុមការងារខេត្ត) បានលក់ដីនេះទៅអោយក្រុមហ៊ុនឯកជនមួយ ពួកគេថាអាជ្ញាធរឆ្លៀតយកបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីស្វែងរកប្រយោជផ្ទាល់ខ្លួននិងបក្ខពួក។​

លោកឡូញ ថា ជាប្រជាពលរដ្ឋដែលតវ៉ា បានបញ្ជាក់ថា ដើមឡើយដីនេះជាទីទូលសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋពីរភូមិ (ភូមិកំរែងនិង ភូមិទូល) ក្នុងពេលមានទឹកជំនាន់ម្ដងៗ ក្រោយមកមានគេឃុបឃិតគ្នាលួចលក់ទៅអោយ ក្រុមហ៊ុនឯកជន ធ្វើជាចំការកៅស៊ូ តែប្រជាពលរដ្ឋមិនព្រមបានតវ៉ាជំទាស់ ដើម្បីទុកដីនេះ ជាដីសហគមន៍ ។

តំណាង​សហគមន៍អណ្តូង​ត្របែកលោក ឡូញ ថា មាន​ប្រសាសន៍បន្លែមទៀត​ថា៖ ដី​សហគមន៍​របស់​​លោ​កត្រូវបាន​អាជ្ញាធរមក​ឈូស​ឆាយ​បំពាន​យក​ជាង​២៥០ហិកតាកាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​ ដោយ​​ថា​ការ​ឈូស​ឆាយ​នេះ​គឺ​ធ្វើឡើង​តាម​ស.ជ.ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រីធ្វើ​ជា​ដី​សម្ប​ទាន​សង្គមកិច្ច​ សម្រាប់​យោ​ធិន និង​នគរបាល ខណៈ​ដែ​​ល​ស.ជ.ណ នោះ​កំណត់​ត្រឹម​តែ​៥៥.៣០ហិកតា​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា៖ « ដី​សហគមន៍​ខ្ញុំ​គឺ​មាន​២៥០ហិក​តា តែ​ដល់​ពេល​ឥឡូវ​គាត់​ឈូស​ទាំង​អស់ គាត់​ថាជា​ដី​បំរុង​របស់​ខេត្ត​អញ្ចឹង​គេ​យក​ទាំង​អស់។ គេយក​សាង​សង់​ផ្ទះ​ឲ្យ​យោ​ធិន​ចូល​និវត្តន៍ យោ​ធិន​ពិការ​ សម្រាប់​អ្នក​ក្រីក្រ​អញ្ចឹងណា។ ដល់​អញ្ចឹង​គេថា​យក​តែ​ ៥៥.៣០​ហិចតា​ទេ តែ​ឥឡូវគេ​ឈូស​ឆាយយកទាំង​អស់ តែម្តង» ។

ពលរដ្ឋមិនជំទាស់ទេ ក្នុងករណីដែលសម្ដេចហ៊ុន សែន ផ្ដល់ដីនេះជាដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតយុទ្ធជន នោះ តែឥឡូវឃើញការឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្តឆួសឆាយដីលើស២០០ហិចតា និងមានឈ្មួញមកទិញបណ្ដើរៗ

​ពល​រដ្ឋថា៖ អាជ្ញា​ធ​រ​​ស្រុក​រមាស​ហែ​ក និង​ថ្នាក់​ខេត្ត​ ជា​មួយ​ក្រុម​ហ៊ុន​វៀតណាម មក​គំរាមកំហែង និង​ឈូស​ឆាយ​​ដីនៅ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក ដែល​​ពល​រដ្ឋធ្លាប់ដាំដំណាំ​ជា​យូរ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ជា​ខ្លាំង​នៅពេល​នេះ។ លោក​ថា​ករណី​នេះ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ដោះ​ស្រាយ​ឲ្យ​បាន​ចប់ជៀស​វាង​បន្ត​ករណី​នេះ​នៅ​អូស​បន្លាយ​ពេល​ច្រើន ព្រោះ​ថាបើ​ទោះ​បី​ត្រូវ​ការ​យក​ដី​ទៅ​ធ្វើ​សម្បទាន​ គួរ​ណាស់​តែរាជ​រដ្ឋាភិបាល​ពិនិត្យ​ផ្តល់​សំណង​សមរម្យ​ជូន​ពួកគាត់ជៀស​វាងធ្វើ​ឲ្យ​ពួក​គាត់​នៅ​តវ៉ា​ដូច​នេះ។

លោកថា៖ « កសិករ​ត្រូវ​ការ​ដី​សម្រាប់​ធ្វើ​កសិកម្ម និង​ដើម្បី​រស់​នៅ​ តែ​នៅពេល​ដែលរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យ​ក្រុមហ៊ុនដោយ​មិន​បាន​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​អញ្ចឹង​។ វា​ប៉ះពាល់​ដី​សម្រាប់​ធ្វើ​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​អញ្ចឹង​ហើយ​វា​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ដីសម្រាប់​ធ្វើ​ស្រែ ហើយ​ធ្វើ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក ហើយ​កូន​ក៏​មិន​បាន​ចូល​រៀ​នទៀត» ។ ប្រជាពលរដ្ឋសំណូមពរដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ មេត្តាអាណិតអាសូរជួយដោះស្រាយនិងអន្តរាគមន៍ទៅ​ថ្នាក់ខេត្ត និង​ស្រុក​ អនុញ្ញាតឲ្យ​ពួកគេ​បាន​អាស្រ័យ​ផល​វិញ និង​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​ជូនប្រជា​ពលរដ្ឋ​ទាំង​នោះ​ផង​ដែរ។

សូមស្តាប់ប្រសាសន៏ឯកឧត្តម ពេជ្រ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង​ស្តីពីបញ្ហាដីធ្លីនៅឃុំអណ្តូងត្របែក ស្រុករមាសហែក ។​

21641575_483959735307935_1488731352_n 21586191_483959858641256_568810515_n 21586436_483959715307937_403705104_n 21641611_483959911974584_92748674_n 21623868_483959888641253_976230846_n 21621996_483959848641257_1255143114_n 21586150_483959865307922_1025377725_n 21553132_483959815307927_1753741119_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com