គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោកទីប៊ុនឡង់ និង សំសុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិនកឹបកេងពុករលួយយកថវិការដ្ឋក្នុងការប្រមូលពន្ធជូនរដ្ឋ!
0

លោកទីប៊ុនឡង់ និង សំសុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិនកឹបកេងពុករលួយយកថវិការដ្ឋក្នុងការប្រមូលពន្ធជូនរដ្ឋ!

ខេត្ត​ប៉ៃលិន​៖ វា​មិនមែន​ជា​រឿង​លេងសើច​នោះទេ​ដែល​ក្នុង​វត្ត​មាន​ថ្មីៗ​របស់​លោក​មេ​គយ លោក​ទី​ប៊ុន​ឡង់ និង សំ​សុវណ្ណារិទ្ធ បែរ​ជា​កំពង់តែ​ជិះសេះ​លែងដៃ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ យ៉ាង​ង​រំភើយ ហើយ​បែរជា​ត្រូវបាន​បែកធ្លាយ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​នោះ !

​តាម​មន្ត្រី​គយ​ដែល​ស្និទ្ធ  និង សាខាគយ​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន កម្ពុជា​-​ថៃ​បាន ប្រាប់​ការិយាល័យ​របស់​យើង​អោយ​ដឹងថា ៖  ការរក​ចំណូល​ពន្ធគយ​របស់​សាខា​គយ ខេត្ត​ប៉ៃលិន​រយៈពេល​៣០​ថ្ងៃ​ចុងក្រោយ​នេះ​គឺ​ជា​ក្នុង​ខែ មេសា ឆ្នាំ​២០១៧ កន្លងទៅ​មាន ការធ្លាក់ចុះ​ជា​ខ្លាំង​នៅក្រោម​ផែនការ​របស់​ថ្នាក់លើ​ដែល​បានដាក់​ផែនការ​កំណត់អោយ រក​ចំណូល​ត្រឹមតែ​ជាង​៣​ពាន់​លាន​រៀល​ប៉ុណ្ណោះ ក្នុង​ផែនការ​តម្រូវ​អោយ​រក​ចំណូល​មិន ឱ្យ​ក្រោម​៨​ពាន់​លាន រៀល​នោះ​ឡើយ​។​

​មិនតែប៉ុណ្ណោះ​ការធ្លាក់ចុះ​នូវ​ចំណូល​ពន្ធគយ​ខេត្ត​ប៉ៃលិន​ជាច្រើន​លាន​រៀល ដែល​ប្រភព​ដដែល​នូវ​ឲ្យដឹង​ទៀតថា ៖ ប្រការ​ករណី​ការប្រមូល​ពន្ធ​គយ​ប្រចាំ ខែ ឧសភា​ឆ្នាំ​២០១៧ នេះដែរ​គេ​សន្និដ្ឋានថា ៖ ថា​និង​បន្ត​ធ្លាក់ចុះ​បន្ថែម​ទៀត​គេ​មើលឃើញ​ថា​មេ​គយ​២​នាក់​ថ្មី​ទើប​មក​កាន់​តំណែង​ជា​មេ​សាខាគយ​ខេត្ត​គឺ​លោក សំ​សុវណ្ណារិទ្ធ និង​លោក​ទី​ប៊ុន​ឡង់​ដែលជា​ប្រធាន​ការិល័​យ​រក​ចំណូល​ពន្ធ​នៅ​មាត់​ច្រក​អន្តរជាតិ​ព្រំ​ដែល គឺជា​អ្នក​ទទួល​ការខុសត្រូវ​ចំពោះមុខ​ថ្នាក់លើ​។ បញ្ហា​នេះ​បើ​តាម​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​៦ ឧសភា កន្លងមកនេះ​។​

​ជាងនេះទៅទៀត​ការធ្លាក់ចុះ​នូវ​ប្រភព​ចំណូល​ពន្ធគយ​ខេត្ត​ប៉ៃលិន បែ​នេះ​ទៀតសោត ខណៈ​ដែល​មាន​សេចក្តីរាយការណ៍​ពី​ខេត្ត​ប៉ៃលិន​ថ្មីៗ​នេះ​បានឲ្យដឹងថា ៖ គឺ​មាន​ទំនិញ​ស្ទើរតែ​គ្រប់​ប្រភេទ​កំពង់តែ​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រុំដែន​ព្រំ ខេត្ត​ប៉ៃលិន ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា យ៉ាង​មមាញឹក​បំផុត មិន​ដូច​ជា​របាយ​ការ​ខាង​មេសា​ខា នាយគយ​ថ្មី​ដែលថា ៖ មាន​ការធ្លាក់​ចុះ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះទេ​។​

​បើ​តាម​ការកត់សម្គាល់​ពីមួយថ្ងៃ ទៅមួយថ្ងៃ មាន​សកម្មភាព​ការនាំ​ទំនិញ​ចូល​នូវ​ប្រភព​ទំនិញ​ខុសច្បាប់ ទំនិញ​លោតឆ័ត្រ​ក៏ដូចជា រាល់​ទំនិញ​បងពន្ធ មិន​គ្រប់​គឺ​គេ​ឃើញ​មាន​សកម្មភាព​នាំចូល​យ៉ាង​ផុសផុល​បំផុត ហាក់បីដូចជា​គ្មាន​ការថយចុះ​នោះ​សោះ ។ ក៏ប៉ុន្ដែ​មិន​ដឹង​ជា​មូលហេតុ​អី បាន​ជា​ក្រុម​លោក​មេ​គយ​ចូលកាន់​តំណែង​ថ្មីៗ​អស់នោះ បែរ​ជា​ស្រែក​បំពង​សម្លេង​ថា ៖ ចំណូល​លើ​ការ​ប្រពន្ធ​ចូល​រដ្ឋ​ថ្មីៗ​មក​នេះ​បែរជា​ធ្លាក់ចុះ ។​

​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​នោះទេ​។ ខ​ណះ​ដែល​ខាង​មន្ត្រី​ច្រកទ្វារ​បាន​អះអាង​ថា ៖ មេ​សាខាគយ​ខេត្ត​ប៉ៃលិន​ថ្មី​ទាង​ពីរ​នាក់​ដែល​ក្នុង​នាម​ជា​មេ​សាខា និង​ក្នុងនាម​ជា​ប្រធាន​ការិយាល័យ​គយ​ប្រចាំ​ច្រក​ទ្វារ ព្រំ នោះ​ដែល​គេ​សង្ស័យថា ៖ មានការ​បណ្ដែតបណ្ដោយ​អោយមាន​អំពើ​ពុករលួយ​លើ​ការប្រមូល​ពន្ធ ។ ហើយ​ដែល​គេ​សង្ស័យថា ៖ ជា​ករណី​ស្រង់​ដើមពី​ការចំណាយ​សូកប៉ាន់ ទៅអោយ​ក្រុម​លោកនាយៗ​មេ​គយ​គ្រាក់ៗ​ខាងលើ ដែល​ជា​ក្រុម​មន្ត្រី​ដើមចម​អោយមាន​អំពើពុករលួយ ។​

​មាន​ការលើកឡើង​អោយដឹងទៀតថា ៖ ពាក់ព័ន្ធ​និង​ការទទួលខុសត្រូវ​លើ​ករណី​ធ្លាក់ចុះ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នេះ ផ្ទុយ​ទៅ​វិញ​មិន​ថា តែ​លោក​នាយ​សាខាគយ ឫ​ក៏​លោកនាយ​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំ ខេត្ត​ប៉ៃលិន​នោះទេ ហាក់បីដូច​ជា​ព្យាយាម​គេចវេស​ពី​ការទទួលខុសត្រូវ នឹង​មិន​ព្រមឆ្លើយ​បកស្រាយ​ឲ្យបាន​ក្បោះក្បាយ អ្វី​ទាំងអស់​ជាមួយ​អ្នកសារព័ត៌មាន ដែល​បញ្ហា​នេះ ហាក់​បាន​សម្ដែង​ពី​ការ​បិតបាំង​អំពើ​ពុករលួយ​មួយ​មិន​ប្រក្រតី នឹង​មិន​ធម្មតា​រវាង​ក្រុម​គយ និង​ក្រុម​ឈ្មួញ​រកស៊ី គេច​ពន្ធ​ដុះ​ស្លែ​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ។ ខ​ណះ​ដែល​ការប្រមូល​ពន្ធ​របស់លោក​មេ​គយ​ថ្មី បែរជា​មាន​ការធ្លាក់​ចុះ​មិន​ប្រក្រតី ។​

​ក្រុមមន្ត្រី​នូវ​ច្រកទ្វារ​ព្រំ​ដដែល​បាន​បង្ហើប​អោយដឹងទៀតថា ៖ ប្រការ​ធ្លាក់ចុះ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​បែប​នេះ​ក៏​ត្រូវ​គេ​មើលឃើញថា ៖ មិន​ត្រឹមតែ​ក្រសួង​គយ​ត្រូវតែ​ពិនិត្យ​ពី​កំណែរ​ទម្រង់​ផ្ទៃក្នុង​គយ មន្ត្រី អ្នក​ប្រមូល​ពន្ធ​អោយបាន​ម៉ត់ចត់​ប៉ុណ្ណោះ​ទេ វា​អាច​ជា​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ដល់​ការដឹកនាំ​របស់​លោកនាយ គុណ ញឹម នឹង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រត្ន័ ទៀតផង ។​

​ជាពិសេស វា​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​កំណែរ​ទម្រ​ង​ការប្រមូល​ពន្ធ​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជម្រុញ និង​ដាក់​ផែនការ​ចុះ ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើ​យ៉ាងណា​ត្រូវ​តែ​ជំរុញ នឹង​ដាក់​ផែនការ​ទៅ​អោយ​មន្ត្រី​គយ​តាម​ច្រកទ្វារ និង​តាម​នាយ​សាខា នានា ត្រូវតែ​ធានា​នូវ​ការខិតខំ​ប្រមូល​ពន្ធ​អោយបាន​គ្រប់​តាម​ផែនការ​ដែល​រដ្ឋាភិបាល​បានដាក់ចុះ​ជានិច្ច ។ ព្រោះថា ៖ ការប្រមូល​ពន្ធ​ពុករលួយ នឹង​មិន​ត្រឹមត្រូវ វា​គឺជា​កត្តា​ដែល​ជា​អាទ៏បា​ន​ធ្វើអោយ​រង​ផលប៉ពាល់​ដល់​ការតំ​ឡើង​ប្រាក់ខែ បៀរ៏​វត្ស ជូន​ដល់​មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និង​ការកសាង អភិវឌ្ឍ​ប្រទេស​កម្ពុជា ស្ទើរតែ​គ្រប់​វិស្ស័យ​ទាំងអស់ ដែល​បញ្ហា​នេះ​មិន​ត្រូវ​ធូររលុង នឹង​មិន​ត្រូវ​មើលរំលង​នោះទេ ។​

​ព័ត៌មាន​ទម្លាយ​ពី​ប្រភព​មន្ត្រី​ស្និទ្ធ និង​គយ​ខេត្ត​ប៉ៃលិន​ឲ្យដឹង​ទៀតថា ៖ ការរក​ចំណូល​ពន្ធគយ​ជំនាន់​លោក បុរស ទំ ណូ អតីត​ប្រធាន​សាគយ​ខេត្ត​ប៉ៃលិន និង​លោក រិទ្ធ គង់ អតីត​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​បើ​ទោះ​ជា​បុគ្គល​នោះ​រង​ការ​ជាប់ចោទ​ថា ៖ ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏ដោយ ប៉ុន្ដែ​ការប្រមូល​ពន្ធ​គឺ​បាន​គ្រប់​តាម​ផែនការ​កំណត់ ទើប​បែកធ្លាយ​អំពើពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​តាម​ក្រោយ ។ ហើយ​ដែល​ចំណូល​ពន្ធ​មួយ​ខែៗ គ្រា​នោះ បាន​កើន នឹង​គ្រប់ ពី ៦​ពាន់​លាន​រៀល ទៅ​ជាង​៧​ពាន់​លាន​រៀល​ដែល​លើស​ពី​ផែនការ​ថ្នាក់លើ​បាន​កំណត់​គឺ ៥​ពាន់​លាន​រៀល ដាក់ចុះ​នោះ​ទៅទៀត ។

​បញ្ហា​នោះ​បើ​គេ​ធ្វើការ​ប្រៀបធៀប​ពី​ការដឹកនាំ​លើ​ការប្រមូល​ពន្ធ​រប​ស់បុ​គ្គល ទំ ណូ ជា​មេ​សាខា នឹង​តំណាក់កាល​ដឹកនាំ​ការ្រមូល​ពន្ធគយ​របស់​បុគ្គល សំ  សុវណ្ណារិទ្ធ ជា​មេ​សាខា និង​លោក ទី ប៊ុន​ឡង់​នាពេល​បច្ចុប្បន្ន រយៈពេល​៣០​ថ្ងៃក្រោយ​ចូលកាន់​តំណែង​ជា​មេ​សាខាគយ​ខេត្ត​ប៉ៃលិន នោះ ។ ហើយ​ដែល​មកទល់ពេលនេះ​កំណែ​ឬ​ទម្រង់​លើ​ការប្រមូល​ពន្ធ​ដែលថា​៖ មាន​ការធ្លាក់​ចុះ​ក្រោម​កា​រ​ដឹកនាំ​របស់​បុគ្គល សំ សុវណ្ណរិទ្ធ ជា​មេ​សាខា និង​លោក ទី ប៊ុនឡុង ជា​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំ នោះ មក​ទល់​ថ្ងៃនេះ​អង្គភាព​របស​យើង​នូវ​ពុំទាន់​បាន​ទទួល​នូវ​ការបំភ្លឺ​បន្ថែម​ពី​ការប្រមូល​ពន្ធ​មិន​ប្រក្រតី​នោះឡើយ ហើយ​ក្នុង​ខ​ណះ​នេះដែល​គេ​បាន​ឃើញ​ថា​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​កំពង់តែ​សម្រុក​នាំចូល​នូវ​ទំនិញ​ដូច​ព្យុះ​ពី​ទឹកដី​ថៃ​ឯ​មន្ត្រី​គយ​គឺ​សកម្ម​បំផុត​ខាង​រាប់​ក្បាល​ឡាន​យកលុយ ដែល​គ្មាន​ឃើញ​ការចុះ​ត្រួតពិនិត្យ​បន្ដិច​សោះ​ពី​សំណាក់​ក្រុម​មន្ត្រី​គយ ៕

KA-33338881-180x126

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com