0

ឈ្មោះចែមុំ មេកន្ទុយលេខមានឥទ្ធិពលបំផុតនៅផ្សាត្រែងត្រយឹងកំពុងកើបលុយយ៉ាងសន្ធឹកពីល្បែងនេះ!

កំពង់ស្ពឺ​ ៖​ ចែមុំជាមេ​ឆ្នោត​ ដែល​គេ​ដឹង​ថា​ជា​អ្នកមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ពេលនេះ​កំពុង​ទទួល​ប្រជាប្រិយភាព​ក្នុង​ការ​កើប​លុយ​រាប់​លាន​រៀល​ក្នុង​មួយថ្ងៃ​ពី​ពលរដ្ឋ​ដែល​ញៀន​នឹង​ល្បែង​កន្ទុយលេខ​នៅ​ចំណុច​ផ្សា​ត្រែងត្រយឹង​ក្នុងស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ។

មេ​កន្ទុយលេខ​ឬ​ជា​មេ​ឆ្នោត​ដ៏​ធំ​ និង​ផ្តាច់​មុខ​ប្រចាំ​ផ្សា​ត្រែងត្រយឹង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​​គឺ​មាន​ឈ្មោះ​មុំ ឬ​ហៅថា​ចែ​មុំ ដែល​សព្វថ្ងៃ​កំពុង​តែ​កើប​ប្រមូល លុយ​ ដែល​បានមកពី​ការប្រមូល​ពី​កូនកញ្ច្រែង ឬ​កូន​កា​តុង​ក្នុង​មួយថ្ងៃ​មិន​តិច ជាង​៣០​លាន​រៀន​ឡើយ។

តាម​ប្រភព​ដែល​សុំ​មិន​ចេញ​ឈ្មោះ និង​ជា​អ្នក​រស់នៅ​ក្បែរ​ផ្សា​ត្រែងត្រយឹង​បាន​និយាយ​ថា ​ចែ​មុំ ដែល​ជា​មេ​កន្ទុយលេខ​នេះ​សព្វថ្ងៃ​បាន​ផ្តាច់​មុខ​ហើយ​ ដោយ​គាត់​ធ្វើ ម្នាក់​គាត់​មិន​មាន​អ្នក​ហ៊ាន​ធ្វើ​មេ​នៅ​តំបន់​បានឡើយ។

ប្រភព​បន្ត​ថា​ សព្វថ្ងៃនេះ​មើល​ទៅ​ពួក​ក្រុម​ចែ​មុំ​ហាក់​មិន​ខ្លាច​នឹង​អ្នកណា​ទេ​ ដោយសារតែ​​​មាន​សមត្ថកិច្ច​ខ្លះ​នៅ​ពី​ក្រោយខ្នង​ដោយបាន​បង់លុយ​ជាប្រចាំ​ខែ​ទៅ​ឲ្យ​មន្ត្រី​ទាំងនោះ ទើប​គាត់​មិន​រអា​នឹង​ច្បាប់​ឡើយ។

រឿងរ៉ាវ​ចែ​មុំ​ជា​មេ​ឆ្នោត​បើក​លេង​ជា​ចំហ​នេះ​ក៏​មាន​អាជ្ញាធរ​ខ្លះ​មិន​សប្បាយ​ដែរ​ តែដោយសារ​គាត់​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​ទើប​គាត់​មិន​និយាយ ​តែ​បើ​សមត្ថកិច្ច​ដែល​មាន​សមត្ថភាព​បង្ក្រាប​វិញ​ត្រូវ​បាន​មេ​កន្ទុយលេខ​នេះ​ជូន​កាដូ​ឲ្យ​ពួកគាត់​រាល់​ខែ​ ដូចនេះ​មានអី​ត្រូវ​និយាយ​ពី​រឿង​នឹង​ក្នុង​អង្គប្រជុំ​ដូច​មុន​ទៀត។

ដោយសារតែ​ឥទ្ធិពល​នេះហើយ​ជាក់ស្តែង​កាលពី​លើក មុន​មាន​សមត្ថកិច្ច​បាន ទៅ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខរ​បស់​គាត់ ​តែ​ក្រុម​ចែ​មុំ​នេះ​មាន​ទាំង​សមត្ថកិច្ច​ដែល​កាង​ផង​បាន​វាយ​ប្រហារ​យ៉ាង​ចាស់​មក​លើ​សមត្ថកិច្ច​ ដោយ​បាន​ប្រមូល​មនុស្ស​មក​រំដោះ​ចែ​មុំ ពី​សមត្ថកិច្ច​ និង​មាន​អ្នក​មក​ដណ្តើម​កាបូប​លុយ​ និង​កា​តុង លេខ​ពី​សមត្ថកិច្ច មិនតែប៉ុណ្ណោះ​ថែមទាំង​ឲ្យ​មនុស្ស​ជា​ក្មេង​ទំនើង​ដុត​ផាវ​បោះ មក​លើ​ក្រុម​សមត្ថកិច្ច​ហើយ​ចោទ​សមត្ថកិច្ច​ថា​បាន​បាញ់​ទៅលើ​គ្រួសារ​គាត់​ទៅវិញ។ ចាប់តាំងពី​ពេលនោះ​មក​ចែ​មុំ បាន​ពង្រីក​មុខ​របប​នេះ​កាន់តែ​ធំ​ហើយ​មុខ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ទេ​ដោយ​ខ្លាច​ឥទ្ធិពល​គាត់។

ពលរដ្ឋ​បាន​លើក​ឡើង​ថាបើជ្រុល​តែ​លែង​ហ៊ាន​បង្ក្រាប​ហើយ​នោះ ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​គួរ​ណាស់​នាំគ្នា​ទៅ​ចូលរួម​ផ្សងសំណាង​ ឬ​ចាក់​កន្ទុយលេខ​នៅ​តូប​ចែ​មុំ​ក្នុង​ផ្សារ​ត្រែងត្រយឹង​តែម្តង​កុំ​ឲ្យ​បែក​លុយ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com