0

​តែង​តាំង​មេឈ្មួ​ញបទ​ល្មើស​ព្រៃ​ឈើ ​រត្ន័ ​ចាន់​ណា​ និង​កូនឧ​កញ៉ា ​ស្រុន ​ម៉េងលា​ង ធ្វើជា​មេបញ្ជា​ការរង​ប៉េអឹម​ខេត្ត​ត្បូង​ឃ្មុំ​ធំក្លិន​មិន​ស្រួល?

ធំក្លិន​ស្អុយ​មិន​ប្រក្រតី​ជុំវិញ​ការតែងតាំង​មេ​ឈ្មួញ​ឈើ​ឈ្មោះ រត្ន័  ចាន់ ណា និង​កូន​ឧកញ៉ា ស្រ៊ុន ម៉េង​លាង ឱ្យ​បាន​កាន់​តំណែង​ក្លាយជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ ។ វា​មិនមែន​ជា​រឿង​ធម្មតា​នោះទេ សម្រាប់​មន្ត្រី ប៉េអឹម​ធម្មតា ដែល​មាន​ក្របខណ្ឌ​ការងារ​ពិតប្រាកដ ហើយ​មិន​ត្រូវបាន​តែងតាំង​តម្លើង​ការងារ ឬ​ប្រគល់​ការងារ សំខាន់​ឱ្យ​ធ្វើសាក់សម។ ​ជាក់ស្តែង​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ដ៏​ ល្បីល្បាញ​ឈ្មោះរត្ន័  ចាន់ ណា និង​កូន​ឧកញ៉ា​ឈ្មួញ​ទាហាន ស្រ៊ុន ម៉េង​លាង​នោះ គឺ​បាន​កំពុង​បោះ​ទន់​លុយ​បទល្មើស​ព្រៃឈើ​ទៅ​បិទមាត់​លោក ប្រាជ្ញ ច័ន្ទ ជា​អភិបាលខេត្ត​ថ្មី និង​លោក វ៉ា សារិទ្ធ ជា​មេបញ្ជាការ​ប៉េអឹម​ខេត្ត​ថ្មី​នេះ ឱ្យ​ទទួលយក​ជួយ​ដាក់​កូនប្រុស​របស់​ខ្លួន​ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ ទាំងពីរ​នោះ បាន​ក្លាយខ្លួន​ជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ រហូត​បាន​សម្រេច​ហើយ ​។​

ប្រភព​មន្ត្រី​ប៉េអឹម​ក្នុង​ខេត្ត​កំពង់ចាម បាន​ទម្លាយ​ទៀតថា មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ឈ្មោះ រ័ត្ន ចាន់ណា នេះ​គឺជា​មេ​ឈ្មួញ​បទ​ល្មើ​ស្នុង​ខេត្ត​កំពង់ចាម បាន​ទម្លាយ​ទៀតថា មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ឈ្មោះ រ័ត្ន ចាន់ណា នេះ​គឺជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​មួយ ដែល​ល្បីល្បាញ​ខាង​កាប់​បំផ្លាញ​ឈើ​ជា​ប្រយោល​តំបន់​ព្រៃ​ឡង់ ព្រះវិហារ កំពង់ធំ កំពង់ចាម សៀមរាប ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី ហើយ​អ្វី​ជា​ភ័ព្វសំណាង​ដ៏​ខ្លាំង​របស់ គាត់​នោះ គួរឱ្យ​សរសើរ​ឱ្យ​លោក សៅ សុខា​, ឱ្យ​លោក ទៀ បាញ់ ក្រសួង​ការពារជាតិ​, ឱ្យ​ឧ​ប​. ស ខេង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វែងយល់​ពី​កំណែទម្រង់​ស៊ីជម្រៅ​ដ៏​ស្អាតស្អំ​របស់​ខ្លួន​ដឹង​ថា គឺ​កំណែទម្រង់​នៅ ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​នាំគ្នា​ជាន់ឈ្លី​ហើយ​ពុល​ដោយសារតែ​អំណាច​លុយ ​បទល្មើស​ព្រៃឈើ​របស់​កូន​ឧកញ៉ា ស្រ៊ុន ម៉េង​លាង ឈ្មោះ ស្រ៊ុន ម៉េង​ឡេង និង​មេ​ឈ្មួញ​ព្រៃឈើ រ័ត្ន ចាន់ណា រហូត​តែងតាំង​ជន​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ទាំងពីរ​នេះ ឱ្យ​ក្លាយជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ស្ថាពរ​តាម​បំណង​របស់​ខ្លួន​ដើម្បី​បំពេញ មហិច្ឆតា​របស់​ជន​ទាំង​ពីរ​រូប​នេះ និង​បំពេញ​មហិច្ឆតា​របស់​ឧកញ៉ា​ឈ្មួញ​បទល្មើស​ព្រៃឈើ ស្រ៊ុន ម៉េង​លាង ឱ្យ​កូន ជួយ​កាង​ការរកស៊ី​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ​របស់​ខ្លួន​ជា​បន្ថែម និង​ពង្រីក​ឥទ្ធិពល​នៃ​ការរកស៊ី​បទល្មើស​ព្រៃឈើ រៀប​និង​រលត់រលាយ​ចុងក្រោយ​នេះ ។​

​តាម​មន្ត្រី​តូចតាច​មួយ​ចំនួន​ ដែល​បានដឹង​ឮ​ពី​ការ​រត់​ការ​ខ្វែងដៃខ្វែងជើង​ឡើង​ធ្វើ​ជា​មេបញ្ជាការរង​ ប៉េអឹម ខេត្ត​ត្បូងឃ្មុំ យ៉ាង​បាន​សម្រេច​ពី​សំណាក់​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ដុះ​ស្នឹម​ទាំង​២​នាក់​នោះ បាន​លើកឡើង​ថា លោក វ៉ា សារិទ្ធ បច្ចុប្បន្ន​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្ត​កំពង់ចាម​ត្រូវបាន​ចាត់តាំង​ឱ្យ​ រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​បង្កើត​កង​រាជ អាវុធហត្ថ​ប្រចាំខេត្ត​ត្បូងឃ្មុំ ពោល​គឺ​លោក វ៉ា សារិទ្ធ គឺ​ជា​មេ​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ មាន​សិទ្ធិ​អនុម័ត​ជ្រើសរើស មេបញ្ជាការរង មេបញ្ជាការ​នៅតាម​ស្រុក និង​នៅតាម​ស្នាក់ការ​សន្តិសុខ​។

​ដូច​ជា​ឱកាស​នោះ​ដែរ​គឺ លោក វ៉ា សារិទ្ធ កាន់តែ​ត្រូវប៉ាន់​នៅពេល​ផ្ទេរចេញ​ពី​ខេត្ត​កំពង់ចាម ទៅ​ធ្វើ​ជា​មេ​ប៉េអឹម​ខេត្ត ត្បូងឃ្មុំ ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ដែន​ជា​ចំណុច​សេដ្ឋកិច្ច​ដ៏​រសើប​នៃ​ ការដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ឈើ​ខុសច្បាប់​ចេញ ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ ។

​បើ​តាម​ ប្រភព​ខ្សឹបខ្សៀវ​បាន​បង្ហើប​ឱ្យដឹងទៀតថា មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បីឈ្មោះ រ័ត្ន ចាន់ណា និង​ឈ្មួញ ម្នាក់​ទៀត​ដែល​ជា​គេ​ស្គាល់​ថា​ជា​កូន​របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាង និង​ស្រ៊ុន ម៉ុង​ឡេង នោះ​ដែល​ធ្លាប់​បង្ក​ព្យុះភ្លៀង ល្បី​ពេញ​ស្រុក​មេមត់ គឺ​បាន​ចំណាយ​លុយ​រត់​រក​ខ្សែ​ទុយោ សម្រាប់​ការអន្តរាគមន៍​ឡើង​ធ្វើ​ជា​មេបញ្ជាការរង​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ ហើយ​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​នោះ គឺ​គេ​ចូល​តាម​ខ្សែ​លោក វ៉ា សារិទ្ធ អូ​ខេ​ជា​អ្នក​ជួយ​មេ​ឈ្មួញ​ទាំង ២ នាក់​នេះ​រួចទៅហើយ​។

​ផ្ទុយ​ទៅ​ វិញ​លោក ប្រាជ្ញ ចន្ទ បែប​ទំនង​ក៏​គ្រប់ទឹក​ខ្លប​ស្លឹកត្រចៀក​ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ ស្រ៊ុន ម៉េង​លាង ដែរ ទើបបានជា​កូន​របស់​ខ្លួន​បាន​ដូច​បំណង​នោះ ។​

​ពាក់ព័ន្ធ​នឹង​ករណី​បែកធ្លាយ​ចៅហ្វាយខេត្ត និង​មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​រដ្ឋាភិបាល​នេះ ក៏​មាន​មន្ត្រី​ពិតប្រាកដ​សំណូមពរ​ដល់​លោក ស ខេង ក៏​ដូចជា​អ្នក​ជួយ​ជ្រោមជ្រែង ជ្រែ​យក​តំណែង​នេះ ឱ្យ​កូនប្រុសរ​ហូត​បាន​សម្រេច ។​

​លោក សៅ សុខា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ មេត្តា​ពិនិត្យ​មើល​លក្ខណសម្បត្តិ​របស់​មេ​ឈ្មួញ​ទាំង​២ នាក់​នេះ ឱ្យបាន​ស៊ីជម្រៅ​ឡើង​វិញ​ឱ្យ​ង ជុំវិញ​ការចេញលិខិត​តែង តាំង​ឱ្យធ្វើជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​នេះ ។

​ដោយឡែក កូនប្រុស​របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាង ឈ្មោះ ស្រ៊ុន ម៉ុង​ឡេង វិញ​គឺ​ធ្លាប់​ល្បី គឺជា​បងធំ​ប្រើប្រាស់​អាវុធ អនាធិបតេយ្យ និង​ជា​មេ​ឈ្មួញ​រង បន្ទាប់​ពី ស្រ៊ុន ម៉េង​លាង​ផងដែរ ។ ហើយ​ដែល​ធ្លាប់​តែ​បង្ក​ព្យុះ​ភ្លៀង​ផ្អើល​ស្រុក មេមត់ ខេត្ត​កំពង់ចាម ក៏​មាន​ឆ្អឹង​អណ្តែត​អាច​ឡើង​ធ្វើ​ជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ ​ផងដែរ ។

​សូម​រំលឹក​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​សេចក្តី​ព្រមាន​ផ្ទួនៗ​ ចំនួន ៣​លើក​រួចមកហើយ គិត​ពី​ដើម​ឆ្នាំ ២០១៤ កន្លងមកនេះ​។ ដូចជា ការព្រមាន​នោះ​មិនឱ្យ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ណា ប្រើ​អំណាច​ទឹក​លុយ ទៅ​រត់ការ រត់​រក​កិច្ច​អន្តរាគមន៍​ដើម្បី​កាន់​តំណែង​ក្នុង​ជួរ​ស្ថាប័ន​រដ្ឋ និង​អង្គភាព​ប្រដាប់​អាវុធ​នោះ​ទេ​។ ហើយ​លោក ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ព្រមាន​នាំ​ទៅ​ផ្តន្ទាទោស​តាម​ ច្បាប់​ឬ​ដកហូត​មុខតំណែង​វិញ រាល់ មន្ត្រី​ទាំងឡាយ​ណា ដែល​ឡើងកាន់តំណែង​តាមរយៈ​កិច្ច​អន្តរាគមន៍​តាម​ខ្សែ​ទុយោ ឬ​ការ​ចំណាយ​លុយ​សម្រាប់​ទិញ មុខ​តំណែង​នោះ​ដែរ ។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​គេ​មិនដែល​ឃើញ​មន្ត្រី​ណា​ម្នាក់​ត្រូវបាន​ នាំ​ទៅ​ដាក់​ពិន័យ ឬ​ផ្តន្ទាទោស​ពាក់ព័ន្ធ​ការរត់​ការអន្តរាគមន៍​ទិញ​មុខតំណែង​នោះទេ​។​

យោង​តាម​ករណី ការ​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ពាក់ព័ន្ធ​នឹង​ការ​ចំណាយលុយ​និង​ការ​រត់​ រក​អន្តរាគមន៍​ដើម្បី​ឡើង ធ្វើ​ជា​មេបញ្ជាការរង​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ ពី​សំណាក់​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ទាំង​២​នាក់​នេះ​បាន​កើតឡើង ដោយសារតែ​មនុស្ស​អែបអប​ជាមួយ​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​បាន​ដើរ​អួតអាង​ ប្រាប់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដទៃទៀត​ឱ្យ​ត្រៀមខ្លួន​វេច​លុយ​យក​ទៅ​បង់​ជូន​ ដល់​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​មាន​ឥទ្ធិពល និង​ឡើងកាន់តំណែង​ជា​មេបញ្ជាការរង ប៉េអឹម ខេត្ត​ត្បូងឃ្មុំ​នោះ​អួត​យ៉ាង​ពើងទ្រូង ជាពិសេស​គឺ​ឧកញ៉ា​រកស៊ី​ល្បីល្បាញ ស្រ៊ុន ម៉េង​លាង តែម្តង​៕

វ៉ា--សារិទ្ធ-300x187

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com