0

លោក គី​ន ​លី ​មេ​គយ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​រង​ការ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយបំផ្លាញចំណូលថវិកាជាតិ!

​​​ព្រះសី​ហនុ​​៖  ជា​ច្រើន​​អាណ​ត្ដិ កន្ល​ងមក​ដែ​លលោក ​ហ៊ុន​ សែន​បាន​​ប្រគ​ល់​អំ​ណាច ​ទៅ​​ឲ្យ​លោក ​ប៉ែន ​ស៊ីម៉​ន ធ្វើ​ជា​​អគ្គ​នា​យ​​​ក​គយ​ ដុះ​​ស្លែ​ផ្ដាច់មុ​ខ តែ​​ម្នាក់​ឯ​ង​នេះ ​មិនដឹង​​ជា​បាន ​និង​កំពុ​ង​ធ្វើ​ឲ្យ រដ្ឋ​ត្រូវ​​បាត់បង់ ​ចំណូ​ល​ចូល​ថ​វិកា​ជាតិ ​ក្នុង​១​​ថ្ងៃៗ​ ១​ខែ​ៗ ១​ឆ្នាំៗ​ និង​​១​អាណ​ត្តិៗ ចំ​នួន​ប៉ុ​ន្មាន​ម៉ឺ​ន សែន ​និង​​លាន​ដុ​ល្លារ​​នោះ​ទេ ​។ ​

ព្រោះថា នៅ​ក្នុង​ចំ​ណោម ​ស្ថាប័នគ​យ​​នៅ​កម្ពុ​ជា ជា​ច្រើន​សម័យកាល​មក​នេះ មានតែ​គយ​សម័យ ប៉ែន ស៊ីម៉ន ជា​អគ្គនាយក ដុះ​ស្លែ​នេះ​ប៉ុណ្ណោះ ដែល​ល្បីឈ្មោះ​ខ្លាំងជាងគេ គឺ​ល្បី​ទាំង​ស្រុក​ខ្មែរ រហូត​ទៅ​ដល់​បរទេស ខាង​ផ្នែក​ប្រព្រិត្ត អំពើពុករលួយ ពួយ​រលីង ស៊ី​រូង​ផ្ទៃក្នុង​យ៉ាងជ្រៅ​… ធ្វើឲ្យ​ពួកគេ (​មន្ត្រី​គយ​មួយ​ក្ដាប់​តូច​) មាន​ទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ​មហាសាល ក្នុងពេល​ដែល​ប្រទេស និង​ប្រជារាស្ត្រ​ខ្មែរ​ភាគច្រើន នៅតែ​ស្ថិត​ក្រោម​បន្ទាត់ នៃ​ភាពក្រីក្រ​ដដែល​… ដែល​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ខ្ចី និង​កំពុង​បន្ត​ខ្ចីលុយ ពី​បរទេស​រាប់រយ រាប់​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ ឬ​ពី​មួយ​អណត្តិ ទៅ​មួយ​​​អណត្តិ ឥត​មាន​ឈប់ឈរ ដើម្បី​យក​មក​កសាង​ជាតិ​… ។​

ដោយសារ​ហេតុ​ថា អំពើពុករលួយ​នោះ វា​ផ្ដើមឡើង​ពី ឬ​កើតចេញពី ការដឹកនាំ​តាមបែប បក្ខពួកនិយម ក្រុម​គ្រួសារនិយម និង​ការិយាធិបតេយ្យនិយម ជាច្រើន​ឆ្នាំ​មកហើយ ដូចជា​ការតែងតាំង មន្ត្រីៗ​គយ​ឲ្យនៅ​កន្លែង​ខ្លាញ់ ឬ​ឲ្យធ្វើ​ការងារ​សំខាន់ៗ ដដែលៗ​តាមរបៀប ចែក​គ្នា​ស៊ី​វិល​ជុំ តែ​បក្ខពួក​ខ្លួនឯង បងប្អូន​កូនក្មួយ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ខ្លួនឯង ជាដើម ។​ជាក់ស្ដែង ក្រោយពី​លោក ប៉ែន ស៊ីម៉ន បាន​ឡើងមក​ធ្វើជា មេ​គយ​ម៉ា​ស្រុក​ខ្មែរ​ភ្លាម គាត់ (​ប៉ែន ស៊ីម៉ន​) បាន​យក​ប្អូនប្រុស បង្កើត​របស់​ខ្លួន​ឈ្មោះ ប៉ែន សំអាត និង ប៉ែន សារ៉ាត់​… ឲ្យ​ឡើង​មក​ធ្វើ​ជា​មន្ត្រី​គយ បាន​កាន់​ការងារ​កន្លែង​ខ្លាញ់ មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មហាសាល​ដូច​គាត់​ជា​បង (​ប៉ែន ស៊ីម៉ន​ ) យ៉ាង​សង្ហា​អស់ទាស់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​មន្ត្រីៗ​គយ​ថ្នាក់​អន្ទ្រើ​ស មួយ​ចំនួន​ផ្សេងៗ​ទៀត ក៍​ធ្វើ​ដូចគ្នានេះដែរ គឺ​យក​បងប្អូន​កូនក្មួយ ឬ​បក្ខពួក​ខ្លួន ឲ្យចូល​ធ្វើ​មន្ត្រី​គយ កាន់​ការងារ​សំខាន់ៗ ស្ទើរ​នៅ​គ្រប់​ប៉ុស្តិ​ខ្លាញ់ៗ​ទាំងអស់ តាម​យុទ្ធសាស្ត្រ «​ឆ្លៀត​ឱកាស​ចែក​គ្នា រក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ទៅ​តាម​ខ្សែ ឬ​តាម​ជំនាន់​» ទាន់​អាច​នៅ​ធ្វើបាន​…​។​

​ឧទាហរណ៍​ច្បាស់ៗ​មួយ​ដូចជា សូម្បី​តែ​ករណី​លោក  គិន លី តែ​ម្នាក់​គត់ (​ដែល​ត្រូវជា​ខ្សែ​របស់​មេ​គយ​ធំ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន – ប៉ែន សំអាត និង ប៉ែន សារ៉ាត់ ជា​បងប្អូន​បង្កើត​នោះ​) ទោះបី​គាត់ (​គីន លី​) ធ្លាប់​មាន​ទោស​ពៃ​រិ៍ ប្រព្រិត្ត​អំពើ​ខុសច្បាប់ យ៉ាង​ធ្ងន់ធ្ងរ​ក៍ដោយ ក៍​គាត់ (​គីន លី​) នៅតែ​ត្រូវបាន​លោក ប៉ែន ស៊ីម៉ន ជួយ ​កាង​ដោះស្រាយ​បញ្ហា ឲ្យបាន​រួច​ផុត​ពី​ទោស​ពៃ​រិ៍​… ហើយ​​បាន​តែងតាំង ឲ្យ​បន្ត​ធ្វើ​ជា​មេ​គយ បាន​កាន់កាប់​ការងារ កន្លែង​ខ្លាញ់ៗ​រងើម ដូច​មុន​ដដែល​តែម្ដង ។

ត្រង់នេះ​គេ​សួរថា តើ​មាន​មន្ត្រីៗ​គយ​ប៉ុន្មាន​នាក់ ដែល​អាច​ធ្វើ​ដូច​លោក គិន លី បាន​ដែរ​ទៅ​? អ្វី​ដែល​អស្ចារ្យ ជាងនេះទៀត ក្រោយពី​លោក គិន លី ធ្វើ​មេ​គយ​នៅ​កំពង់ផែ​ភ្នំពេញ បាន​មួយ​រយៈពេល ដែល​អាច​រកលុយ បាន​ច្រើន​គួរសម​ហើយ គាត់ (​គិន លី​) ក៍​បាន​ជ្រែ​មុខតំណែង រក​កន្លែង​ខ្លាញ់​ជាង​នេះ​បន្តទៀត​… ហើយ​ត្រូវបាន​លោក ប៉ែន ស៊ីម៉ន តែងតាំង​តម្លើង កៅអី​ថ្មី​ឲ្យ​គាត់ (​គិន លី​ ) បាន​វិលត្រឡប់​ទៅ ធ្វើ​ជា​មេ​គយ​ធំ នៅ​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដដែល​វិញ​យ៉ាង​ឡូយ ធ្វើឲ្យ​ពួក​ឈ្មួញៗ​ទាំងឡាយ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ការភ្ញាក់ផ្អើល​ម្ដង​ទៀត និង​នាំគ្នា​និយាយថា … អ្នក​ណា​​ខ្លាំង​ជាង គិន លី​… ។​

​តាំង​ពី​លោក គិន លី បាន ​ទៅ​ធ្វើ​ជា​មេ​គយ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ សារជាថ្មី​ឡើងវិញ​កាលណា​មក មាន​ព័ត៌មាន​ប្រាប់​ឲ្យដឹង​ថា ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ ឯកសារ​ទាំងឡាយ មិន​សប្បាយចិត្ត​នឹង វត្តមាន​របស់​លោក គិន លី​ទាល់​តែសោះ ព្រោះ​គាត់​ពូកែ​បង្កើត​ល្បិច  គាប​យក​លុយ​ស្រស់ៗ​ពី​ពួកគេ (​ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ​) ។ ពួកគេ​និយាយថា សព្វ​ថ្ងៃ​នេះ​ គ្រាន់តែ​ឯកសារ ចុះ​ប្រតិវេទន៍​គយ ក្នុង​មួយ​ថ្ងៃៗ​មាន រាប់រយ​ឯកសារ​ឯណោះ​… ហើយ​ក្នុង​មួយ​ឯកសារ ការចំណាយ​ក្រៅផ្លូវការ មាន​ចាប់ពី ១​ម៉ឺន​រៀល ដល់ ១០​ដុល្លារ​អាមេរិក  ដែល​នេះ​មិនទាន់​គិត ពី​ការ​កោស​រូស ចាប់កំហុស​ផ្សេងៗ​នោះទេ ។ ការបង់​លុយ​នេះ ធ្វើឡើង ច្រើន​ដំណាក់កាល រាប់​តាំងពី​ផ្នែក​គណនេយ្យ កន្លែង​បោះត្រា និង​កន្លែង​ត្រួតពិនិត្យ​ទំនិញ ព្រម​ទាំង​កន្លែង​សំខាន់ ជាង​គេ​បំផុត​នោះ​គឺ នៅ​ចំណុច​អ្នក​អនុញ្ញាត ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចេញ​-​ចូល ទាល់តែ​មាន​ការឯកភាព (​បង់លុយ​គ្រប់​ចំនួន​) ពី​ប្រធាន (​គិន លី​) ទើប​គេ​អនុញ្ញាត​ឱ្យ រថយន្ដ​អាច​ចេញ​-​ចូល​បាន ឬ​ក៍​អាច​យក​ទំនិញ ចេញពី​កំពង់ផែ​នោះ​បាន ។

​ប្រភពព័ត៌មាន បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា  លោក គិន លី ក៍​ត្រូវ​ប៉ាន់​មិន​តិច​ដែរ នឹង​ការ​អនុញ្ញាត ឲ្យ​ពួក​ឈ្មួញ​ខ្លះ បាន​នាំចេញ​ទៅ​លក់ នៅ​ក្រៅប្រទេស ទាំង​កុង​ទី​ន័រៗ នូវ​ទំនិញ​បាត​ឃ្លាំង​អន់ៗ​… ដែល​ពួកគេ​ប្រមូល​ទិញ ពី​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា ។ បន្ថែម​ពីលើ​នេះ នៅ​មាន​ទំនិញ មាន​តម្លៃ​ជា​ច្រើន​ទៀត ដែល​ត្រូវបាន​ឈ្មួញ នាំចូល​ពី​បរទេស​មក​កម្ពុជា ទាំង​កុង​ទី​ន័រៗ​ដែរ​… តែង​មាន​ឈ្មួញ​ខ្លះ លួច​ដាក់​បង្កប់ នៅ​ខាងក្នុង​នូវ ទំនិញ​គេច​ពន្ធ មិន​ដែល​ខាន​ទេ​… ដែល​ចំណុច​នេះ ក៍​បាន​និង​កំពុង ធ្វើឲ្យ​លោក គិន លី ជា​ប្រធាន​សាខាគយ ប្រចាំ​កំពង់ផែ អន្ដរជាតិ ខេត្ដ​ព្រះសីហនុ អាច​រក​ចំណូល​ផ្ទាល់ខ្លួន បាន​មិន​តិច​ឡើយ ​ក្នុង​១​ថ្ងៃៗ ឬ​១​ខែៗ ឬ​១​ឆ្នាំៗ និង​១​អណត្តិៗ​នោះ ។​

​មាន​មន្ត្រី​ខ្លះ​បាន​និយាយថា ទោះបី​ពេលនេះ​ទៅ​ហើយ​លោក គិន លី នៅតែ​អាង​អំណាច​លោក ប៉ែន ស៊ីម៉ន យ៉ាងណា​ក៍​ដោយ​ ក៍​នឹង​មិន​អាច​ទៅរួច​ទៀត​ដែរ ព្រោះ​សម័យ​នេះ ជា​សម័យ​ថ្មី​ដែល​មាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើ​ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ផ្ទុយ​គ្នា​ស្រឡះ ពី​សម័យ​ឯកឧត្តម គាត ឈ​ន់​… ពោល​គឺ​សព្វថ្ងៃ​សូម្បីតែ​លោក ប៉ែន ស៊ីម៉នខ្លួនឯង​នឹង​មិន​អាច​ជួយ​ខ្លួនឯង ឲ្យបាន​រួច​ផុត​ពី​ការប្រឈមមុខ នឹង​ការដកហូត​តំណែង​បាន​ផង​នោះ​… ចុះ​ទម្រាំ​លោក គិន លី ដែល​ធ្លាប់​មាន​រឿងអាស្រូវ ស្ទើរតែ​ដង្កូវ​ចោះ​ទៅហើយ​… តើ​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន សុខចិត្ត​ទុកឲ្យ​លោក គិន លីបាន​នៅ​សោយសុខ​ស្រណុក​ស្រួល នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ តទៅទៀត ឬ​យ៉ាងណា​? ឬ​មួយ​ក៍ថា ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន មិន​ហ៊ាន​ប៉ះពាល់​លោក គិន លី  ៕

152-300x184

 

 

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com