0

លោកស្រី​​យីង​​​ឡាក់ បញ្ជា​​ឲ្យ​​បង្ហូរ​ទឹក​​ចេញ​ពី​​អាង​​ដើម្បី​​បញ្ចៀស​​ទឹក​ជំនន់​​

លោកស្រី​យីង​ឡាក់ នាយករដ្ឋមន្ត្រី​​ថៃ ដឹក​នាំ​​គណៈ​ប្រតិភូ ចុះ​​ត្រួត​ពិនិត្យ និង​សួរ​សុខ​ទុក្ខ​​ប្រជា​ពលរដ្ឋ​​ដែល​​កំពុង​​រង​គ្រោះ​​​ដោយ​សារ​​ទឹ​កជំនន់ ​នៅ​ក្នុង​ខេត្ត​​​​កាប៊ីន​បុរី ហើយ​បាន​​បញ្ជា​​ឲ្យ​បង្ហូរ​ទឹកចេញ​ពី​អាង​មួយ​ចំនួន​ចូលទៅក្នុង​ទន្លេ​។​

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​លោកស្រី យីង​ឡាក់ បាន​ដឹកនាំ​​គណៈប្រតិភូ​​រាជរដ្ឋាភិបាល​​នៅ​​តំបន់​ក្រា​ព័រ យ៉ៃ ហើយ​​បាន​​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​​បង្ហូរ​ទឹក​​ចេញ​​ពី​​អាង​​ស្តុក​ទឹក​​មួយ​​ផ្នែក​ចូលក្នុង​ទន្លេ ប្រា​ជីន​បុរី និង​ទន្លេ​​បាង​ប៉ា​កុង ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​។​

​លោកស្រី យ៉ីង ឡាក់ ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​យកចិត្ត​ទុកដាក់ ត្រៀម​​ផ្គត់​ផ្គង់​​អាហារ​​ដល់​​ប្រជា​ពលរដ្ឋ​​ដែល​​កំពុង​​ជួប​​ការ​លំបាក​​ផង​ដែរ។

ទឹកជំនន់​កំពុង​វាយប្រហារ​ភូមិ​របស់​ប្រជាជន​ជន​​ថៃ​​អស់ ​៣៦៣​ភូមិ  ប៉ះពាល់​ផ្ទះ​ប្រជា ពលរដ្ឋ​ចំនួន​១២០០០ ចំណែក​ដីស្រែ​ប្រមាណ​៩៥០០០ រង​ការ​ខូច​ខាត​៕ying-luck-from-her-facebook-2013-09-30

ចុះផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com