0

លោក តាក វណ្ណថា ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន?

អំពើពុករលួយ​ជាច្រើន​ករណី​របស់លោក តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​កើតមាន​ជាច្រើន​ឆ្នាំ​ទៅហើយនោះ គ្មាន​ការកែទម្រង់​ទេ  ហើយ​ក្រោយពេល​ក្រុមអធិការកិច្ច​បញ្ចប់​ការស៊ើបអង្កេត គេ​សង្កេតឃើញ​លោក តាក វណ្ណ​ថា កាន់​តែមាន​អំណួត​ក្អេងក្អាង​ជាង​មុន ហើយ​ប្រាប់​មនុស្ស​ជំនិតៗ​របស់គាត់​ថា គ្មាន​នរណា​អាចធ្វើ អ្វី​គាត់​បានទេ។

​មន្ត្រី​ជាច្រើន​តាម​អង្គភាព និង​ការិយាល័យ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​ការមិន​ពេញចិត្ត ​ចំពោះ​លោក តាក វណ្ណ​ថា យូរយារ​ណាស់​មកហើយ ព្រោះ​អំពើពុករលួយ​និង​បក្ខពួកនិយម​បាន​បង្ក​ឲ្យ​មន្ត្រី​មួយចំនួន​ឈឺចាប់​ យ៉ាងខ្លាំង ដូចជា​ការ​កាត់​ប្រាក់ខែ​តាមតែ​អំពើ​ចិត្ត​រួមទាំង​របប​បេសកកម្ម​ផងដែរ ធ្វើ​ឲ្យ​មន្ត្រីនគរបាល​តូចតាច​រងទុក្ខវេទនា បាក់​ទឹកចិត្ត​ក្នុងការ​បំពេញការងារ​។ សម្រាប់​បក្ខពួក​ឬ​សាច់ញាតិ​របស់លោក តាក វណ្ណ​ថា ត្រូវបាន​ឡើង​ស័ក្តិ ឡើង​តំណែង​ក្នុង​១​ឆ្នាំ ២-៣​ដង ហើយ​មានឱកាស​ក្តោប​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍​មុខតំណែង និង​ជីវភាព​គ្រួសារ​យ៉ាង​ងាយស្រួល​បំផុត មិនដែល​ខ្វល់ខ្វាយ​ពី​ភាព​អសកម្ម​ដែល​កំពុង​កើតមាន​ក្នុងសង្គម ដូចជា​បញ្ហា​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន ល្បែងស៊ីសង និង​អំពើ​ឆក់​ប្លន់​បាញ់សម្លាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្តៅ​។​​

g924_93449566e205f613ae2919ab78d8bcbe

គេ​មិន​ច្បាស់​ទេ​ថា តើ​លោក តាក សារិទ្ធ និង​លោក សាន់ ប៊ុនថន យកប្រាក់​ដែល​បានមកពី​អំពើ​ខុសច្បាប់​ទាំងនេះ ទៅ​បែងចែក​លោកស្រី ប៉ែន កញ្ញា និង​លោកស្នងការ តាក វណ្ណ​ថា ប៉ុន្មាន​នោះទេ​ក្នុង​មួយខែៗ​ទើប​ភាព​អសកម្ម​របស់​មន្ត្រី​ទាំង ២​នាក់​នេះ មិនដែល​ត្រូវបាន​ថ្នាក់លើ​ចាប់កំហុស​។​

​មន្ត្រីនគរបាល​តូចតាច​ជាច្រើន​បាន​សម្តែង​ភាពឈឺចាប់​និង​ក្តៅក្រហាយ​ យ៉ាងខ្លាំង​ចំពោះ​អំពើ​កេងប្រវ័ញ្ច​ញើស​ឈាម ការ​កាត់កង​ប្រាក់​ខែ​​ដែល​លោកស្រី ប៉ែន កញ្ញា និង​លោកស្នងការ​តាក វណ្ណ​ថា បាននិងកំពុង​ប្រព្រឹត្ត​តាមតែ​ទំនើងចិត្ត​។ រឿង​ដែល​អាក្រក់​បំផុត​នោះ​គឺ ពាក់ព័ន្ធ​នឹង​ការប្រឡង​ជ្រើសរើស​មន្ត្រីនគរបាល​ចូល​ក្របខ័ណ្ឌ​ថ្មី​ចំនួន​ ៣៦​នាក់ កាលពី​ខែកញ្ញា ឆ្នាំ​២០១២ កើតមាន​អំពើពុករលួយ​ក្នុង​កម្រិត​ខ្ពស់ ហើយ​អ្នក​ប្រឡង​ចូល​ក្របខ័ណ្ឌ​ថ្មី​បាន​ចំណាយលុយ​មិនតិចជាង ៥​ពាន់​ដុល្លារ​អាមេរិក​ទេ ពោលគឺ​កូនអ្នកក្រ​ទោះ​ជាមាន​សមត្ថភាព មាន​កាយសម្បទា​គ្រប់គ្រាន់​ក៏​គ្មាន​ឱកាស​ប្រឡង​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ​ ដែរ ព្រោះតែ​អំពើពុករលួយ​របស់លោក​ស្រី ប៉ែន កញ្ញា និង​លោកស្នងការ តាក វណ្ណ​ថា​៕​

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ ស្លាក៖ 
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Related Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com