0

លោក ជា សារ៉ាត់បើកភ្លើងខៀវអោយមេឈ្មួញធំ ខេង សុភា នាំ ប្រេងសាំងគេចពន្ធ

សកម្មភាព​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​ទូកប៉ុក​ចាយ​ធំៗ ជាច្រើន​គ្រឿង មកពី​ច្រកព្រំដែន​ឡាវ ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ភូមិ​វ៉ឺ​ន​ខាំ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុងមាន​ភាព​គគ្រឹក​គគ្រេង ចំណែក​សមត្ថកិច្ច​ជំនាញ មិនដែល​ឃើញ​ចេញមុខ​ទៅ​បង្ក្រាប ម្តងណា​ឡើយ​។ ជាពិសេស​ការដឹកជញ្ជូន ប្រេងសាំង ទ្រង់ទ្រាយ​ធំជាងគេ តាម​ទូក​ប៉ុកចាយ របស់​មេ​ឈ្មួញ ខេង សុភា រស់នៅ​ភូមិ​បា​ចុង ជាប់មាត់​ទន្លេ​ក្នុង​ឃុំ​ព្រះបាត ក្រុង​ស្ទឹងត្រែង ក៏​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់ ព្រោះ​គាត់​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មាន​លោក ជា សារ៉ាត់ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ជា​អ្នក​ជួយ​សម្របសម្រួល ទើប​ការដឹកជញ្ជូន​ប្រេងសាំង គេចពន្ធ​របស់​ឈ្មោះ ខេង សុភា មិនដែល​ជួប​ឧបសគ្គ​។

g623_bdccb9abb71ee6c1fe74650dcb79c800

លោក ជា សារ៉ាត់ ប្រធាន​សាខាគយនិង​រដ្ឋាករ ខេត្ត ស្ទឹងត្រែង គេ​សង្កេតឃើញ ទូកប៉ុក​ចាយ​ធំៗ ជាច្រើន​គ្រឿង បាន​ដឹកជញ្ជូន​ប្រេង សាំង​គេចពន្ធ យ៉ាង​ គគ្រឹកគគ្រេង មកពី​ច្រកព្រំដែន ស្ទឹងត្រែង​-​ឡាវ ហើយ​មេ​ឈ្មួញ ដ៏​មាន​ឥទ្ធិពល​ឈ្មោះ ខេង សុភា បាន​ប្រើប្រាស់​ផលប្រយោជន៍ ដើម្បី​បិទមាត់​បិទ​ភ្នែក​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កុំ​ឲ្យ​ហើបមាត់​ពី​រឿង​រកស៊ី​រត់ពន្ធ​ប្រេងសាំង ពី​ប្រទេស​ឡាវ មក​លក់​ចែកចាយ ក្នុង​ខេត្តស្ទឹងត្រែង ដ៏​អនាធិបតេយ្យ ។

មេ​ឈ្មួញ ខេង សុភា ក៏​ចេះ​បែងចែក​របប​សាំង ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ឋានៈ​និង​តួនាទី​ដោយ​អ្នកខ្លះ ទទួលបាន​របប​សាំង​ពី ២០​ទៅ​៣០​លីត្រ​ក្នុង​មួយខែ ហើយ​មន្ត្រី​ធំៗ​វិញ គេ​ហ៊ាន​ផ្តល់​ឲ្យ ៣០​លីត្រ​ទៅ ៦០​លីត្រ​ក្នុងពេល ស្នើសុំ​ម្តងៗ​៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ ស្លាក៖ 
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Related Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com