0

ឈ្មួញឈើ ហាប់ណាក់ (ហៅណាក់ក្បាលធំ )ហូវ ជីវ៉ៃនិងស្រី វិជ្ជរ៉ា កំពុងឃុបឃិតកាប់ព្រៃនិងដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្តតូចធំយ៉ាងរលូន កុងត្រូលជជុះរាប់រយកន្លែងកាក់មិនជាប់

ខេត្ត​រតនគីរី ៖ ឈ្មួញ​ឈើ ហាប់ ណាក់ ហៅ​ណាក់​ក្បាល​ធំ ហូ​វ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ និង​ប្រពន្ធ​ឈ្មោះ ស្រី វិជ្ជ​រ៉ា កំពុង​ឃុបឃិត​កាប់​ព្រៃ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាម​រថយន្ត​តូច​ធំ ជាច្រើន​គ្រឿង យ៉ាង​រលូន មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រា​បឡើយ ហើយ កុងត្រូលជជុះ​រាប់រយ​កន្លែង កាក់​មិន​ជាប់ ចាប់បាន​តែ​រថយន្ត​ដឹកឈើ​លក់​តិចតួច តិចតួច អត់​បក្សពួគ​និង​ខ្នងបង្អែក​ប៉ុណ្ណោះ​។​

​ប្រភពពី ឈ្មួញ​រកស៊ី​តូចតាច​បា​ន​ត្អូញត្អែរ បង្ហើប​ឲ្យដឹងថា សមត្ថកិច្ច អាជ្ញាធរ​ជំនាញ ពាក់​ពន្ធ័ គ្រប់​ស្ថាប័ន ដាក់​កុងត្រូល  កុងត្រូកជជុះ រាប់សិប​កន្លែង ដូចជា ពី​ស្រុក​អូរ​ជុំ​ចូល​ក្រុង​បាន​លុង ពី​ស្រុក​លំផាត់​មកលើ នៅលើ​កំណាត់​ផ្លូវជាតិ លេខ ៧៨​អា​។​ហើយ ពី​ស្រែ​ពក ស្រុក​កូន​មុំ ឆ្លងកាត់​ក្រុង​បាន​លុង ស្រុក​បរ​កែវ​និង​ស្រុក​អូរយ៉ាដាវ រហូត ដល់​ច្រកទ្វារ អន្ដរជាតិ អូយ៉ាដាវ រាប់សិប​កន្លែង ចំពោះ​រថយន្ត​ដឹក​ឈើ​របស់​ឈ្មោះ​ហូ​វ ជី​វ៉ៃ​
​មិន​មាន​ការបង្ក្រាប​ឡើយ  ចំណែក​ពលរដ្ឋ​ដឹក​តិចតួច ត្រូវ​សមត្ដ​កិច្ច​ស្រុក​បរ​កែវ​និង​ស្រុក​អូរយ៉ាដាវ​បង្ក្រាប​ដោយ​គ្មាន​តម្លភាព។​

​រថយន្ត​ដឹកឈើ បាន​តម្រូវ​ឲ្យ​រថយន្ដ​កាំ​ម៉ា​រី​បា​ឡែន​១​គ្រឿង​បង់អស់ ( ៤,០០០,០០០៛ ) បួន​លាន​រៀល រីឯ​រថយន្ដ​សាំ​យ៉ុង​បង់អស់ ( ៩,៥០០,០០០៛)​ប្រាំបួន​លាន​ហា​សុិប​មុីន​រៀល មន្ត្រី​ទាំងនោះ​កំពុង​កាក់​បក សប្បាយ​ចែក​លុយ​គ្នា ។​
​ឈ្មោះ ហាប់ ណាក់ ក្បាល​ធំ (​តំណាង​ឈ្មួញ​ហូ​វជី​វ៉ៃ​)​ប្រមូល​ទិញ​ឈើ ពី​ចំណុច​ស្រែគ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ដឹក​ឆ្លង​កាត​ស្រុក​កូន​មុំ និង​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ហង់​អញ ស្ពាន​ស្រែ​ពក​ស្រុក​កូន​មុំ ដឺ​ក​ទៅ​ប្រទេស​វៀតណាម​។ ណាក់​ក្បាល​ធំ ដាក់​កម្លាំង​កម្មករ ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​ឈ្មោះ​អេង ឡើង​កាប់​ឈើ​និង​ឈ្មោះ​នឿន ប្រមូល​ទិញ​ឈើ  ដឹក​តាម​រថយន្ត​ធំ​ដឹកជញ្ជូន​ពី​ស្រុក​វ៉ឺ​ន​សៃ ។​
​ចំណែក​ស្រុក​តា​វេង ឈ្មោះ​ណាយ កាប់​ឈើ​យក​មក​ទម្លាក់​តាម​មាត់​ទន្លេ​មាន​២​ចំណុច  និង​មាន​ម៉ា​សិន​ស្ទូច​ដាក់ រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ធំ ផងដែរ ដោយ​ហូ​វ ជី​វ៉ៃ ឲ្យ មេកា​ឈ្មោះ​ម៉ៃ អ្នកមើលការខុសត្រូវ​។​
​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ប្រើ​រូបភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង ដោយ​បិត​អក្សរ​​ អេ មុខក្រោយ​ងាយស្រួល​ចំណាំ​។​តែ​ចាប់​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ឈ្មួញ​ឈើ​រូបនេះ​បាន​កែប្រែ​ដឹកឈើ​តាម​រថយន្ត​ធំ តាម​រូបភាព​ចាស់​ដោយ​បង្កប់​ឈើ​ក្រោម​សណ្តែកសៀង ដំឡូង​មី ។​ល​។​ចំណែក​ស្រី វិជ្ជ​រ៉ា​ជា​ប្រពន្ធ​ឈ្មួញ​ឈើ​ហូ​វ ជី​វ៉ៃ ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​រហូត​គ្មាន​ការ​ប្រែ​ទេ​។​

ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​ព្រៃឈើ រស់​ក្នុង​ខេត្ត​រតនគីរី អស់សង្ឃឹម និង​គ្មាន​ជំនឿ ទៅលើ​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច ព្រោះ​គ្មាន​វិធានការណ៍ ឬ​ចំណាត់ការណ៍​ទប់ស្កាត់ បង្ក្រាប​ក្រុម​បក្ខពួក ឈ្មួញ​រត់ពន្ធ​ឈើ​ដុះ​ស្លែ​ទុច្ចរិត​បំផ្លាញ់​សម្បត្តិ​ជាតិ ដើម្បី​ប្រយោជន៍​ខ្លួន និង​បក្ខពួក យក​ធ្វើ​មានបាន ហឺ​ហា​ទាំងនោះ​ឡើយ បើ​ទោះបីជា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​អនុសាសន៍​ឲ្យ​មន្ត្រី កងកម្លាំងប្រដាប់អាវុធ​ដកខ្លួន​ចេញពី​ជំនួួញ ឈើ​ក៏ដោយ ហើយ​សម្តេច បានដាក់​បទ់​បញ្ជា និង​ឲ្យ​អាជ្ញាសឹក​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទប់ស្កាត់​បង្ក្រាប​បទល្មើស ប៉ុន្តែ​មន្ត្រី​ទាំងនោះ ធ្វើ​មិនដឹង មិន​យកចិត្តទុកដាក់ អនុវត្តន៍​តាម​ប្រសាសន៍​ឡើយ ហាក់ ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ។​

​ប្រភព​បន្តថា គេ​ពុំ​ឃើញ លោក​អភិបាលខេត្ត ថង សាវុន ជា​គណៈបញ្ជាកា​ឯកភាព​ខេ​ត​រតន​គីរី្ត មាន​វិធា​ការណ៍ ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្រោម​ឱវាទ ទប់ស្កាត់​បង្ក្រាប​នោះ​ទេ កត្តា​នេះ​ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគីរី មានការ​សង្សយ័ថា លោក​អភិបាលខេត្ត ថង សាវុន និង​មន្ត្រី អាជ្ញាធរ​ជំនាញ​ពាក់​ពន្ធ័ ជា​អ្នក នៅ​ពីក្រោយ​ខ្នង ក្នុង​ការធ្វើ​ជុំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​នេះ បើ​ពុំនោះ​ក្រុម​បក្ខពួក ហាប់ ណាក់ .​ហ៊ូ​វ ជី​វៃ ក៍​មិន​អាច​ធ្វើ​សកម្មភាព​បាន​ឡើយ ។​

​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ និង​សកម្មជន​ការពារ​ព្រៃឈើ​រស់នៅ​តំបន់​ខាងលើ ស្នើរ​ដល់ សម្ដេច​ក្រឡាហោម  ស ខេង ឧបនាយក​រដ្ឋនាយក​រដ្ឋមន្ត្រី រដ្មន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម​រុក្ខា​ប្រមាញ់  និង​នេសាទ ឯកឧត្តម សាយ សំ​ណាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​កាប់បំផ្លាញនិង​ដឹកជ​ញ្ជូ​ន​ព្រៃឈើ​ខុស​ច្បាប់​របស់លោក ហូ ជីវ៉ៃ នៅ​ខេត្ត​រតនគីរី​នេះ​ផងទាន​។​

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com