l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឱម យ៉ិនទៀងមិនគួរបណ្ដែតបណ្ដោយឲ្យលោក វ៉ា សុធានិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត
0

លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឱម យ៉ិនទៀងមិនគួរបណ្ដែតបណ្ដោយឲ្យលោក វ៉ា សុធានិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត

ភ្នំពេញ, ប្រភពពីន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញបាន ឲ្យដឹងថាច្រើនឆ្នាំមក នេះលោក វ៉ា សុធា កំពុង ប្រើប្រាស់តួនាទីនិងអំណាចរ បស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករ លួយយ៉ាងគឃ្លើនដោយសារអាង មានខ្នង បង្អែករឹងមាំនៅក្នុងស្ថាប័នសភាជាតិ។ ប្រភពបានឲ្យដឹងទៀតថាលោក វ៉ា សុធា និងមន្ត្រីក្រោមឱវាទដូចជា ប្រធាននិងអនុប្រធានការិយាល័យគណនេយ្យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្នុងការកាត់ភាគរយពីគម្រោងចំណាយសម្រាប់មន្ទីរនិងអង្គភាពនានាចំណុះសាលារាជធានីភ្នំពេញ។ ជាងនេះទៅទៀតរាល់គម្រោងចំណាយសម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ សុទ្ធតែមានការបំប៉ោងតួលេខ ហើយលោក វ៉ា សុធា និងបក្ខពួកអាចកេងប្រវ័ញ្ចថវិការដ្ឋយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្ដោយឲ្យលោក វ៉ា សុធា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលតទៅទៀតឡើយ។

ក្នុងតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ រយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក វ៉ា សុធា បានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ការដែលលោក វ៉ា សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងស្ថាប័នសភាជាតិផងដែរ។ ដូច្នេះហើយទើបមានការជំរុញឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកជាបន្ទាន់។

ថ្មីៗនេះមន្ត្រីរាជការក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ជាបន្ទាន់។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក វ៉ា សុធា ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតទាំងអស់ទាក់ទងទៅនឹងគម្រោងចំណាយនានាសម្រាប់មន្ទីរអង្គភាពចំណុះឲ្យសាលារាជធានីភ្នំពេញ។ ជាងនេះទៅទៀតលោក វ៉ា សុធា ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុនម៉ៅការគម្រោងផ្សេងៗ ក៏ដូចជាការប្រមូលភាស៊ីតាមផ្សារក្នុងរាជធានីភ្នំពេញ និងការគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើន។

ប្រភពដែលស្និទ្ធនឹងលោក វ៉ា សុធា បានឲ្យដឹងថា រាល់គម្រោងចំណាយសម្រាប់មន្ទីរអង្គភាពចំណុះសាលារាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទោះបីមានទំហំទឹកប្រាក់តិចឬច្រើនក៏ដោយ គឺត្រូវកាត់ភាគរយឲ្យលោក វ៉ា សុធា ព្រមទាំងបក្ខពួកទើបអាចបើកសាច់ប្រាក់យកទៅចំណាយបានទាន់ពេលវេលា។ ប្រសិនបើមន្ត្រីគណនេយ្យក្នុងអង្គភាពនិងមន្ទីរណាមិនព្រមកាត់ភាគរយតាមការកំណត់របស់លោក វ៉ា សុធា និងបក្ខពួកទេនោះគឺមិនងាយបើកបានសាច់ប្រាក់យកទៅអនុវត្តន៍គម្រោងនានានោះទេ។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យឡើងវិញទៅលើរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក វ៉ា សុធា ព្រមទាំងបក្ខពួក។ ប្រសិនបើបណ្ដែតបណ្ដោយតទៅទៀតនោះ គឺលោក វ៉ា សុធា ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកកាន់តែខ្លាំងក្លាជាងមុនជាច្រើនដង ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com