l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ល្បីឮថាមាន ប៉េអឹមផ្ទៃប្រទេសឈ្មោះអាត និង ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តជាអ្នកនៅពីក្រោយខ្នងការដឹកជញ្ជូនឈើខុសច្បាប់ឈ្មោះចែមុំចេញទៅស្រុកយួនតាមច្រកព្រំដែនស្រុកស្នួលដោយសេរី
0

ល្បីឮថាមាន ប៉េអឹមផ្ទៃប្រទេសឈ្មោះអាត និង ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តជាអ្នកនៅពីក្រោយខ្នងការដឹកជញ្ជូនឈើខុសច្បាប់ឈ្មោះចែមុំចេញទៅស្រុកយួនតាមច្រកព្រំដែនស្រុកស្នួលដោយសេរី

ខេត្តក្រចេះ , ប្រភពពីមន្រ្តីអង្កការក្រៅរដ្ឋាភិបាលបានឲដឹងថា ប៉េអឹមផ្ទៃប្រទេសឈ្មោះអាត ដែលលោក សៅ សុខា ដាក់ឲមកប្រចាំ ការនិងទប់ស្កាត់បទ ល្មើសព្រៃឈើប្រចាំស្រុកស្នួល ខេត្តក្រចេះបែរជានៅពីក្រោយ ខ្នងបទល្មើស ព្រៃឈើ ទៅវិញហើយថែមទាំង បង្ខំឲមេឈ្មួញឈើធំៗដូចជាចែមុំជើង ខ្លាំងប្រចាំស្រុកស្នួលបង់លុយឲក្នុងមួយ ឡានសាំង យ៉ុង៥០ មឹនរៀលគិតក្នុង មួយជើងបើសិនឈ្មួញ ណាគេចវេសរឺលោតឆ័ត ជៀសមិនផុតពីការ បង្រ្កាបឡើយ ហើយ គុណជាច្រើនដង។

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឈើដែលឈ្មួញដឹក ជញ្ជូន ចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រក របៀងក្នុងស្រុកស្នួល ខេត្តក្រចេះ មានប្រភពនៅក្នុង ស្រុកសំបូរ និង ស្រុកចិត្របុរី។ ក្រុមឈ្មួញជាច្រើននាក់ជាពិសេសឈ្មួញឈ្មោះ ចែមុំ ហៅម៉ាប់ អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកចិត្របុរី និងស្រុកសំបូរ ទៅដល់តំបន់ព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបទាល់តែសោះ។ មន្រ្តីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកស្នួល ខេត្តក្រចេះ អាចធ្វើអ្វីៗតាមអំពើចិត្តដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ដែលកំពុងក្លាយទៅជាបង្អែករឹងមាំសម្រាប់ឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនខ្មែរ-យួន ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលមួយសប្ដាហ៍កន្លងទៅនេះមានឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ ក៏ដូចជាច្រករបៀងក្បែរៗនោះយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។ ប្រភពបានឲ្យដឹងទៀតថា ការដែលក្រុមឈ្មួញទាំងនោះអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន គឺដោយសារមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីគយចល័ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីអាវុធហត្ថជាដើម។ ចំណែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវបានមជ្ឈដ្ឋននានាលើកឡើងថា កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនជារៀងរាល់ថ្ងៃ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ពីយប់ថ្ងៃទី០៤ដល់យប់ថ្ងៃទី០៧ ខែវិច្ឆិកា កន្លងទៅនេះមានក្បួនរថយន្តដឹកឈើជាច្រើនគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ និងច្រករបៀងជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ។ ទាក់ទងបញ្ហាខាងលើនេះប្រភពពីឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីគយចល័ត មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ចអាវុធហត្ថផងដែរ ទើបគ្មានការរំខាន។ សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ គឺជាភស្ដុតាងបង្ហាញថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើពីក្រៅប្រទេស គឺជារឿងឥតន័យ។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com