l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ចាំមើលលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស ថេតស្នងការប៉ូលិសហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដ៏ធំឈ្មោះឡា លីនទេ
0

ចាំមើលលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស ថេតស្នងការប៉ូលិសហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដ៏ធំឈ្មោះឡា លីនទេ

ភ្នំពេញ៖​ មេឆ្នោតវៀតណាមដ៏ធំនៅរាធានីភ្នំពេញ ឈ្មោះ ឡាលីន ហៅ (ឡា) និងក៏ជាមន្ត្រីពាក់ដល់ផ្កាយផង​ដែរ។ នេះបើតាមការខ្សឹបចេញពីបងប្អូនដែលស្អប់នូវល្បែងសុីសង​នាំឲ្យវិនាសនិងបង្កេីតអោយមានចោរសឹងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញរួមទាំងបង្កហឹង្សាគ្រួសារ​ នោះផងដែរ។ តាមសេចក្តីរាយការណ៏និងសុំឲ្យយើងចុះផ្សាយបន្តបន្ទាប់បានបញ្ជាក់ថាសព្វថ្ងៃនេះមេឆ្នោតវៀតណាមម្នាក់នេះបានកំពុងតែធ្វើ ចរាចរណ៍គ្រប់១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយពុំមានប៉ូលីស រឺ ក៏សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចុះត្រួតពិនិត្យឬហ៊ានបង្ក្រាបនោះទេ ព្រោះទំនងខ្លាចអំណាចមេឆ្នោត លោកឡា លីន ពីព្រោះលឺថាមានអ្នកកាងអោយនៅពីក្រោយខ្នង ដោយពុំមានការខ្លាចច្បាប់ឡើយ ។

តាមប្រភពពីប្រជាពលរដ្ឋអាជីវករក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញបាននិយាយថា មេឆ្នោតដ៍ធំនេះបើអ្នកកត់ឆ្នោត(កូនកញ្រ្ចែង)ណា​ មិនព្រមកត់អោយថៅកែឡាទេ មេឆ្នោតនេះនឹងត្រូវគេបញ្ជារអោយគេចុះមកចាប់ភ្លាមៗ​។

ពិតជាខ្លាំងមែន​ សុំសរសើរ…ជុំវិញករណីបង្កើតឆ្នោតវៀតណាមដោយខុសច្បាប់និងមានជើងកាងបែបនេះ​ ប្រជាពលរដ្ធសង្ឃឹមទៅលើលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស ថេតស្នងការថ្មីរាជធានីភ្នំពេញមេត្តាបញ្ឈប់នៅល្បែងខុសច្បាប់ដូចខាងក្រោមព្រោះវាជាអំពើខុសច្បាប់ ។

ប្រជាពលរដ្ធបាននិយាយថាអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ព្រោះតែយកលុយ ឬក៏លួចលុយរបស់សមាជិកក្នុងគ្រួសារ ឬក៏លក់របស់ទ្រព្យដែលខ្លួនមាន ទៅចាក់លេងល្បែង ព្រោះតែច្បាស់យល់សុបិន្តឬក៏ចង់មានចង់បានពេក រហូតទទួលបានមកវិញត្រឹម ព្រឹកស្ដាយលេខ ល្ងាច-យប់ស្ដាយលុយ ។

ពួកគាត់មានការជឿជាក់យ៉ាងមុតមាំ លើឯកឧត្តម ស ថេត ស្នងការថ្មីមានវិធានការ បង្ក្រាបមានប្រសិទ្ធភាពនៅល្បែងសុីសងនៅរាជធានីក្ភ្នំពេញ។ ជាពិសេសបង្ក្រាបឆ្នោតយួនរឺហៅកន្ទុយលេខ របស់ឈ្មោះឡា លីន ហៅឡានេះផង៕

 

 

 

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com