l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » អុញនោះ ! បែកធ្លាយរឿង លោក ឧកញ៉ា តុប វីរាដា បំផ្លាញ់ព្រៃឈើធម្មជាតិនៅខេត្តមណ្ឌលគិរី ទៀតហើយ
0

អុញនោះ ! បែកធ្លាយរឿង លោក ឧកញ៉ា តុប វីរាដា បំផ្លាញ់ព្រៃឈើធម្មជាតិនៅខេត្តមណ្ឌលគិរី ទៀតហើយ

មណ្ឌលគិរី៖កាលពីពេលថ្មីនេះរឿងបទល្មើសព្រៃឈើរបស់ ឧកញ៉ា សឹង្ហ សំអុលដែលព័ត៌មានបានចេញផ្សាយថាលោក ឧកញ៉ា ល្បីល្បាញខាងជំនួញព្រៃជាច្រេីនឆ្នាំមកនេះ បានប្រកាសក្តែងៗនៅចំពោះមុខក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីនិងអ្នកសារព័ត៌ មានថា ខ្លួននឹងដឹកជញ្ជូនឈេីប្រមាណ២០រថយន្តវេអង ចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយឈេីទាំងនោះជាឈេីស្របច្បាប់ ។

ក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីលេីកឡេីងថា បេីឧកញ៉ា សឹង សំអុល ពិតជារកសុីត្រឹមត្រូវមែននោះ ហេតុអ្វីបានជាដាក់កម្លាំងប្រដាប់អាវុធឲ្យយាមការពារតាមដងផ្ល្លូវចូូល និងដាក់កម្លាំងសន្តិសុខច្រេីនសន្ធឹកបែបនេះ ។ ម៉្យាងទៀតបេីក្រុមហ៊ុនម៉ាស្ទ័រខេសាន់មិនរកសុីឈេីខុសច្បាប់ ដូចជាការប្រមូលទិញឈេីពីប្រជាពលរដ្ឋដែលចូលទៅកាប់ឈេីក្នុងដីដែនជម្រកសត្វភ្នំព្រេចចូលមកលក់ក្នុងក្រុមហ៊ុន ដោយឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បម្លែងឲ្យទៅជាឈេីស្របច្បាប់ រឿងអីខ្លាចគេថតរូបយកទៅផ្សាយ ហេីយមិនបង្ហាញឯកសារច្បាប់ឲ្យអ្នកព័ត៌មានបានដឹងផងនោះ។

តាមការឲ្យដឹងពីមន្រ្តីខេត្តថា ក្នុងក្រុមហ៊ុនយូនីគ្រីន របស់ ឧកញ៉ា តុប វីរាដា ក្នុងភូមិសាស្រ្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពង់ខ្លាំងរឿងបំផ្លាញ់ព្រៃឈើធម្មជាតិ។ហើយក្រុមហ៊ុននេះបានច្បាប់ឈូសឆាយត្រឹមតែ50ហិចតា តែស្នាក់ការក្រុមហ៊ុន តែមានឈើរាប់ពាន់ម៉ែត្រគូប។

មន្រ្តីបន្តថា បើតាមទៅមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងអភបាលខេត្តមណ្ឌលគិរីទំនង គ្រប់ទឹកហើយម្តងនេះ ។ចាំមើល! សម្តេចក្រឡាហោមគិតយ៉ាងម៉េចវិញ ដើម្បីការពារព្រៃឈើក្នុងដែនជំរកសត្វភ្នំព្រេចដែលទទួលបានលុយជំនួយរាប់សិបលានដុល្លាពីបរទេស ក្នុងមួយឆ្នាំៗ សំរាប់ប្រតិបត្តិការការពារព្រៃឈើមួយនេះ។

សកម្មជនការពាព្រៃឈើថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទះពិតប្រកដក្នុងការ ការពារព្រៃឈើខ្មែរដែលនៅសេសសល់ ផ្ទុយពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែនដែលថា ព្រៃឈើគឺជាអាយុជីវិតរបស់ជាតិ។ មានតភាគ

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com